Covid-19៖ អ្នក​ហ៊ាន​ស្បែក​ដាច អ្នកខ្លាច​ស្បែក​គង់​
COVID-19
ពីនេះ ពីនោះ / មិនយល់...!
រូបត្លុក
Covid-19៖ អ្នក​ហ៊ាន​ស្បែក​ដាច អ្នកខ្លាច​ស្បែក​គង់​
06, Apr 2020 , 10:01 am        
រូបភាព
ដោយ: ថ្មីៗ
​សុធីរ និង​សំណាង នៅតែ​បារម្ភ​ខ្លាំង​អំពី​ស្ថានភាព​ជំងឺ​កូ​វីដ​១៩ នៅ​ស្រុក​ខ្មែរ ហើយ​ចង់ឃើញ​ប្រជាពលរដ្ឋ​ចូលរួម​ប្រុងប្រយ័ត្ន និង​ស្តាប់​តាម​ការណែនាំ​របស់​រដ្ឋា​ភិ​បាល​។ ស្ថានភាព​នៅ​អាមេរិក អេ​ស្ប៉ា​ញ អ៊ីតាលី បារាំង កំពុងតែ​ធ្ងន់ធ្ងរ​ខ្លាំងណាស់ ដោយមាន​មនុស្ស​ឆ្លង​សុទ្ធតែ​លើសពី​១០​ម៉ឺន​នាក់ និង​មាន​អ្នក​បាត់បង់​ជីវិត​ដល់​ម៉ឺន​នាក់​ហើយ​។​

 
​សុធីរ​៖ អាណាង​! អញ​ថា បើ​មើល​ស្ថានភាព​កូ​វីដ នៅ​អឺរ៉ុប គេ​គួរ​ឈប់​និយាយ​អា​រឿង​ប្រៀបធៀប​អត្រា​ស្លាប់​នៃ​ជំងឺ​កូ​វីដ ទាប​ទៀតហើយ​។ ទាប​ក៏ដោយ តែ​ចំនួន​អ្នកស្លាប់ វា​ច្រើនពេក​កន្លង​។ អេ​ស្ប៉ា​ញ អ៊ីតាលី អាមេរិក សុទ្ធតែ​ស្លាប់​ខ្ទង់​ម៉ឺន​នាក់​ហើយ​។ អាមេរិក​ឯណោះ​ធ្ងន់ធ្ងរ​ជាងគេ​ហើយ គ្រាន់តែ​ឆ្លង ជាង​៣០​ម៉ឺន​នាក់​ហើយ​។​
 
​សំណាង​៖ អញ​កំពុង​បារម្ភ​ពី​ស្រុក​យើង​ដែរ​។ បើ​យើង អាន​ប្រវត្តិ​នៃ​ការឆ្លង​របស់​ប្រទេស​អឺរ៉ុប និង​អាមេរិក​ទាំងនោះ គឺ​ដោយសារ​ការប្រមាថ និង​ផ្គើន​។ ពួកគេ​មិន​ជឿ ហើយ​ចូលចិត្ត​និយាយថា គ្រាន់តែ​និយាយថា អា​កូ​វីដ​ហ្នឹង គ្រាន់តែ​ជា ប្រភេទ​«​ផ្តាសាយធំ​»​។ តាមពិត នៅពេលដែល​ពួកគេ​កំពុង​ប្រមាថ និង​ផ្គើន​នោះ ពួកគេ​កំពុង​ឆ្លង​មេរោគ​រួចទៅហើយ ហើយក៏​កំពុងចម្លង​គ្នា​ស្ទើរ​ពេញ​ប្រទេស​ទៅហើយ​ដែរ​។ វា​យ៉ាប់​ត្រង់ អាការ​ជំងឺ​កូ​វីដ​ហ្នឹង វា​ក្រ​ចេញ​សញ្ញា​ដែរ​។​
 
​សុធីរ​៖ អ្ហែង​និយាយ​ត្រូវ​។ អញ​បារម្ភ​ស្រុក​យើង​ដែរ​។ អ៊ីចឹង​ហើយ បាន​អញ​យល់ថា អញ​យល់ស្រប នៅពេល​រដ្ឋាភិបាល​កំពុង​ប្រកាស​វិធានការ​បន្តបន្ទាប់​កន្ល​ង​មកនេះ​។ អ្នកសេដ្ឋកិច្ច គិត​រឿង​សេដ្ឋកិច្ច​មែន ប៉ុន្តែ បើ​បើក​សេដ្ឋកិច្ច បើ​ពាណិជ្ជកម្ម ហើយ​ចុងក្រោយ​ឆ្លង​រាប់ម៉ឺន​សែន​នាក់ ក៏​គង់តែ​រដ្ឋាភិបាល​បិទ​ដដែល​ហ្នឹង​។ ប៉ុន្តែ​បើ​បិទ​ពេលនោះ អ្វីៗ​ហួសពេល​ទៅហើយ​។ ការចំណាយ​សម្រាប់​ការព្យាបាល នឹង​ធំ​ជាង​ការបិទ​សកម្មភាព​មួយចំនួន​តាំ​ពី​ពេលនេះ​ទៅទៀត​។ 
 
​សំណាង​៖ ប្រជាជន​យើង ដូចជា​ពុំ​សូវ​ប្រយ័ត្ន​ប៉ុន្មាន​ទេ​។ សំខាន់​ត្រង់​ថា នៅ​ស្រុក​យើង គឺមាន​របៀប​រស់នៅ​ជា​គ្រួសារ​ធំ ជុំគ្នា សិ្ន​ទ្ធ​ស្នាល​គ្នា​។ ដូចនេះ បើ​ឆ្លង​មែន គឺ​អា​សន្នធំ​ហើយ​។ តើ​យើង​មាន​គ្រូពេទ្យ​គ្រប់គ្រាន់​ទេ​? យើង​ត្រូវ​ចំណាយលុយ​ប៉ុណ្ណា លើ​ការធ្វើ​តេស្ត បើ​គ្រាន់តែ​ជំងឺ​ម្នាក់ ត្រូវធ្វើ​តេស្ត​ច្រើនដង​? តើ​មាន​មន្ទីរពិសោធន៍ គ្រប់គ្រាន់​ទេ​?
 
​សុធីរ​៖ ដូច​អញ​គិត​អ៊ីចឹង​។ អញ​សុខចិត្ត ឱ្យ​អាជ្ញាធរ​រឹតបន្តឹង​តាំងពី​ពេលនេះ និង​ពីដំបូង​ឱ្យ​ហើយ ជាជាង​ចាំ​ដល់ពេល​ឆ្លង​ទប់​មិន​ឈ្នះ ចាំ​រឹត​វិធានការ​នោះ វា​គ្មាន​ប្រយោជន៍​អី​ទៀត​ទេ ដូច​នៅ​អាមេរិក នៅ​អឺរ៉ុប​នោះ​អ៊ីចឹង​។​
 
​សំណាង​៖ ថ្ងៃទី​៧​មេសា​នេះ ជា​ទិវា​សុខភាព​ពិភពលោក​ផង​។ មិនដឹង​ពិភពលោក​រៀបចំ​ទិវា​នេះ​យ៉ាងម៉េច​ទេ​អ្ហា​? ហាហា​

© រក្សាសិទ្ធិដោយ thmeythmey.com