COVID-19
ជាតិ
ទោះ COVID-19 តែ​គ្រួសារ​ខ្លះ​នៅ​ភ្នំពេញ និង​បារាំង​ត្រៀម​ទទួល​ទេវតា​ឆ្នាំ​ថ្មី​នៅ​គេហដ្ឋាន​
06, Apr 2020 , 10:34 am        
រូបភាព
​ភ្នំពេញ​៖ ពលរដ្ឋ​នៅក្នុង​ប្រទេស​បារាំង រួមទាំង​ជនជាតិខ្មែរ​ផង ត្រូវបាន​រដ្ឋាភិបាល​ប​ញ្ជា​ឲ្យ​ស្ថិតនៅក្នុង​គេហដ្ឋាន ក្នុងន័យ​ចូលរួម​កាត់បន្ថយ​ការរីក​សាយភាយ​មេរោគ​កូ​វីដ​១៩​។ ពលរដ្ឋ​ខ្មែរ​នៅ​បា​រាំំ​ង​មួយចំនួន​បាន​ប្រាប់​សារព័ត៌មាន Thmeythmey តាម​បណ្តាញ​សង្គម​ថា ទោះជា​មិនអាច​ធ្វើដំណើរ​ចេញ​ក្រៅ​ផ្ទះ​បាន​ក៏ដោយ ក៏​ពួកគេ​នៅតែ​តុបតែង​ផ្ទះសម្បែង​ដើម្បី​រង់ចាំ​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ដែរ​។ នៅ​ទី​រាជធានី​ភ្នំពេញ​ឯណេះ​វិញ គ្រួសារ​ខ្លះ ក៏​កំពុង​រៀបចំ​គេហដ្ឋាន​ដើម្បី​ត្រៀម​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ដែរ​។ ទាំង​អ្នក​នៅ​ភ្នំពេញ និង​ប្រទេស​បារាំង  បាន​ប្រាប់ថា ការរៀបចំ​ទទួល​ទេវតា​ឆ្នាំ​ថ្មី​នេះ គឺត្រូវធ្វើ​ឡើង​តែ​នៅក្នុង​គេហដ្ឋាន​សុទ្ធសាធ ពោល គឺ​ចៀសវាង​ការប្រមូលផ្តុំ​ដែល​នាំ​ឲ្យ​ឆ្លង​មេរោគ​កូ​វីដ​១៩​ជាយថាហេតុ​។



សូម​អញ្ជើញ​ទស្សនា​វីដេអូ​ខ្លី​ដូចតទៅ​៖
 

Tag:
 ចូលឆ្នាំ
© រក្សាសិទ្ធិដោយ thmeythmey.com