អត្ថបទពាណិជ្ជកម្ម
ហត្ថា​កសិករ លីមីត​ធី​ត នៅតែ​ឈរជើង​យ៉ាងរឹងមាំ​នៅលើ​ទីផ្សារ​ក្នុង​អន្តរកាល​នៃ​ការ​រាតត្បាត​កូ​វីដ​-១៩
06, Apr 2020 , 2:25 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ថ្ងៃទី ៦ ខែមេសា ឆ្នាំ​២០២០៖ ហត្ថា​កសិករ​លីមីត​ធី​ត  ដែលជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ធំជាងគេ​លំដាប់​ទី​ពីរ​​និង​មានបទពិសោធន៍​ក្នុង​ការផ្តល់សេវា​ហិរញ្ញវត្ថុ​ជាង​២៦​ឆ្នាំ បានន​និង​កំពុងតែ​បម្រើ​អតិថិជន​របស់ខ្លួន​​ប្រកបដោយ​ការយកចិត្តទុកដាក់ និង​បន្ត​ពង្រីក​សេវាកម្ម​ហិរញ្ញវត្ថុ​ឥតឈប់ឈរ ឲ្យ​កាន់តែ​ទូលំទូលាយ​បន្ថែមទៀត​។​
 
​ឆ្លងតាម​បទពិសោធន៍​ដ៏​យូរអង្វែង​កន្លងមក​​ហត្ថា​កសិករ បាន​ពង្រីក​ខ្លួន​ចាប់ពី​ការផ្តល់សេវា​ឥណទាន​ខ្នាតតូច ត្រឹមតែ​៤​ឃុំ​ប៉ុណ្ណោះ​​នៅក្នុង​ខេត្តពោធិ៍សាត់ រហូតដល់​ការផ្តល់សេវា​ហិរញ្ញវត្ថុ​យ៉ាង​សម្បូរបែប ទៅតាម​តម្រូវការ​របស់​អតិថិជន​នៅ​គ្រប់​ឃុំ​/​សង្កាត់ ស្រុក​/​ក្រុង​/​ខណ្ឌ និង​ខេត្ត​/​រាជធានី ទូទាំងប្រទេស​។ គិត​ត្រឹម​ខែធ្នូ​​ឆ្នាំ​២០១៩ ហត្ថា​កសិករ លីមីត​ធី​ត មាន​ការិយាល័យ​ប្រតិបត្តិការ​ចំនួន ១៧៧មាន​ផលប័ត្រ​ឥណទាន​សម្រេចបាន​សរុប ១,០៥១​លាន​ដុល្លារ​អាមេរិក សមតុល្យ​ប្រាក់​បញ្ញើ​សន្សំ​សរុប ៥៩៩​លាន​ដុល្លារ​អាមេរិក​
​និង មាន​ចំនួន​អតិថិជន គាំទ្រ​សេវាកម្ម​របស់​ហត្ថា​កសិករ​ជាង ៣៥០,០០០​។​
 
​បន្ថែម​ពីលើ​នេះ ហត្ថា​កសិករ លីមីត​ធី​ត មាន​ភាគ​ទុ​និក​ដ៏​រឹងមាំ ដែលជា​ធនាគារ​ក្រុង​ស្រ៊ី (Krungsri) ជាមួយនឹង​បទពិសោធន៍​ហិរញ្ញវត្ថុ​នៅលើ​ទីផ្សារ​ជាតិ និង​អន្តរជាតិ​ជាង​៧៥​ឆ្នាំ និង​ជា​ធនាគារពាណិជ្ជ​ធំ​បំផុត​លំដាប់​ទី​៥ នៃ​ព្រះរាជាណាចក្រ​ថៃឡង់​ដ៍ ព្រមទាំង​ជា​សមាជិក​របស់ MUFG ដែលជា​សម្ព័ន្ធ​ធនាគារ​ធំជាងគេ​នៅ​ប្រទេស​ជប៉ុន និង​ជា​សម្ព័ន្ធ​ហិរញ្ញវត្ថុ​ធំ​បំផុត​មួយ នៅក្នុង​ពិភពលោក​។ ភាគ​ទុ​និក​របស់​ហត្ថា​កសិករ មាន​ចក្ខុវិស័យ​វែងឆ្ងាយ និង​ការតាំង​ចិត្ត​ខ្ពស់​ក្នុង​ការចូលរួម​អភិវឌ្ឍ ហត្ថា​កសិករ លីមីត​ធី​ត ឱ្យ​ក្លាយជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មួយ​ដែល​រឹងមាំ និង​ឈានមុខ​គេ​នៅក្នុង​ប្រទេស​កម្ពុជា​។​
 
​តាមរយៈ​បទពិសោធន៍​ជាង ២​ទសវត្ស​កន្លងមក  ការគាំទ្រ​និង​ការតាំង​ចិត្ត​របស់​ភាគ​ទុ​និក របស់​ហត្ថា​កសិករ ព្រមទាំង​ការគាំទ្រ​យ៉ាង​ពេញទំហឹង​របស់​អតិថិជន​និង​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ជាពិសេស​ធនាគារជាតិ​នៃ​កម្ពុជា  ធ្វើ​ឲ្យ​ហត្ថា​កសិករ​នៅតែ​បន្ត​ឈរជើង​យ៉ាងរឹងមាំ​នៅលើ​ទីផ្សារ​ដោយ​រក្សាបាន​នូវ​សុវត្ថិភាព និង​ទំនុកចិត្ត​ខ្ពស់ សម្រាប់​ប្រាក់​បញ្ញើ​របស់​អតិថិជន​ទាំងអស់​​ដោយ​គ្មាន​ការបារម្ភ​។​
 
​ទោះបី​នៅក្នុង​អន្តរ​កាលដែល​អតិថិជន និង​សា​រណ​ជន​កំពុង​ព្រួយបារម្ភ​ពី​វ​ជំងឺ កូ​វីដ​-១៩​ក៏ដោយ ហត្ថា​កសិករ លីមីត​ធី​ត ប្តេជ្ញាចិត្ត​បន្ត​បម្រើសេវា​កម្ម​ជូន​អតិថិជន ឱ្យបាន​ល្អឥតខ្ចោះ​។ ហើយ​នៅពេល​ដ៏​ឆាប់ៗ​ខាងមុខនេះ ហត្ថា​កសិករ លីមីត​ធី​ត នឹងធ្វើ​ការកែប្រែ​មុខមាត់​ថ្មី ដោយ​ផ្លាស់ប្តូរ​ឈ្មោះ និង​ស្លាក​សញ្ញា ដើម្បីឱ្យ​អតិថិជន​កាន់តែ​ងាយស្រួល​ក្នុងការ​ចងចាំ និង​ប្រើប្រាស់​សេវាកម្ម​នានា​របស់​ហត្ថា​កសិករ លីមីត​ធី​ត​។​
 
​លើសពីនេះទៅទៀត ហត្ថា​កសិករ លីមីត​ធី​ត នឹងធ្វើ​បច្ចុប្បន្នភាព និង​បង្កើត​សេវា​ហិរញ្ញវត្ថុ​ថ្មីៗ ឱ្យ​កាន់តែ​ទូលំទូលាយ​ទៅតាម​តម្រូវការ​អតិថិជន និង​ធានា​ជូន​នូវ​សុវត្ថិភាព​សាច់ប្រាក់​របស់​អតិថិជន ជាពិសេស អតិថិជន​ដាក់​ប្រាក់​បញ្ញើ​សន្សំ សូមកុំ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​សាច់ប្រាក់​ឱ្យសោះ​។ នៅក្នុង​រយៈពេល​នេះ​ផងដែរ ហត្ថា​កសិករ លីមីត​ធី​ត បាន​បង្កលក្ខណៈ​ងាយស្រួល ជូន​អតិថិជន​ក្នុង​ការធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ ជាមួយ​ហត្ថា​កសិករ ដោយ​អតិថិជន​អាចធ្វើ​ប្រតិបត្តិការ​ផ្សេងៗ តាមរយៈ​សេវា​ធនាគារ​ចល័ត (Hattha Mobile) សេវា​អេ​ធី​អឹម (ATM) និង​តាមរយៈ​ភ្នាក់ងារ​វី​ង (Wing Agent) ជាដើម ៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com