អត្ថបទពាណិជ្ជកម្ម
អេ អឹម ខេ បន្ត​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ប្រកបដោយ​ទំនួល​ខុសត្រូវ​ខ្ពស់ ខណៈ​កម្ពុជា​កំពុង​រួមគ្នា​ប្រយុទ្ធ នឹង​ជំងឺ​កូ​វីដ​-១៩
06, Apr 2020 , 4:54 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្នុង​កាលទេសៈ​ដែល​ប្រទេស​កម្ពុជា រួមគ្នា​ប្រយុទ្ធ​នឹង​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩   គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ នៅតែ​បន្ត​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ជូន​អតិថិជន​របស់ខ្លួន​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ និង​ចូលរួមចំណែក​ក្នុងការ​អនុវត្ត​វិធានការ និង​ការណែនាំ​នានា របស់​ក្រសួងសុខាភិបាល​។ គ្រឹះស្ថាន​បានដាក់​ចេញ​វិធានការ​ការពារ​សុ​ខុ​ ​មាល ភាព​អតិថិជន ព្រមទាំង​បុគ្គលិក​របស់ខ្លួន​ផងដែរ ជាពិសេស អេ អឹម ខេ បាន​ណែនាំ​អតិថិជន​របស់ខ្លួន ឲ្យ​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ តាមរយៈ​កម្មវិធី​ទូរស័ព្ទដៃ AMK Mobile App ដើម្បី​ចូលរួមចំណែក​អនុវត្តតាម​គោលការណ៍​ណែនាំ គម្លាត​សង្គម របស់​ក្រសួងសុខាភិបាល​។​
 
​លោក គា បូរាណ ប្រធាន​នាយក​ប្រតិបត្តិ​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បាន​លើកឡើងថា​៖«​យើង​នៅតែ​បន្ត​ផ្តល់​សេវាកម្ម​ល្អ ជូន​ដល់​អតិថិជន ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដោយ​គាំទ្រ​ទាំងស្រុង និង​អនុវត្ត​នូវ​វិធានការ​នានា ដែល​ចេញ​ដោយ​ក្រសួងសុខាភិបាល ដើម្បី​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល នៃ​ជំងឺឆ្លង​នេះ​។ ជាក់ស្តែង​ដើម្បី​ជៀង​វាង​ការជួបគ្នា​ដោយផ្ទាល់ អេ អឹម ខេ បានដាក់​ឲ្យ​ប្រើប្រាស់​នូវ​កម្មវិធី​ទូរស័ព្ទដៃ AMK Mobile App ដែល​អាច​ឲ្យ​អតិថិជន​ទូទាត់​ទំនិញ បង់​វិក្កយបត្រ​ទឹក ភ្លើង សំរាម បញ្ចូល​កាត​ទូរស័ព្ទ ផ្ទេរប្រាក់ ត្រួតពិនិត្យ​សាច់ប្រាក់​នៅក្នុង​គណនីរ​បស់​ខ្លួន ក៏ដូចជា​ធ្វើ​ប្រតិបត្តិការ​ផ្សេងៗ នៅ​គ្រប់​ទីកន្លែង និង​ពេលវេលា​»​។​
 
​ប្រធាន​នាយក​ប្រតិបត្តិ​រូបនេះ​បាន​សង្កត់ធ្ងន់​ផងដែរ​ថា សុខុមាលភាព និង​សុវត្ថិភាព​អតិថិជន និង​បុគ្គលិក ជា​ទ្រព្យ​ដ៏​មានតម្លៃ​របស់​គូ អេ អឹម ខេ​។ កន្លងមក​គ្រឹះស្ថាន​គូ អេ អឹម ខេ​បាន​ចូលរួម​ផ្សព្វផ្សាយ និង​ក្រើនរំលឹក​ជាប្រចាំ នូវ​វិធីសាស្ត្រ​ការពារ​ខ្លួន និង​កាត់បន្ថយ​ហានិភ័យ​ដល់​បុគ្គលិក អតិថិជន ក៏ដូចជា​សាធារណជន​ទូទៅ តាមរយៈ​សារ​អប់រំ​ផ្សេងៗ ជា​រូបភាព និង​វីដេអូ​អប់រំ​ខ្លី ដែល​ធ្វើឡើង​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម និង​សារព័ត៌មាន​ផ្សេងៗ ដែលជា​ដៃគូ​របស់ខ្លួន​។​
 
​លោក​បាន​បន្តទៀតថា​៖«​ជំនួស​ឲ្យ​ការតក់ស្លុត និង​ភ័យខ្លាច​ខ្លាំង ខ្ញុំ​សូម​លើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ ស្វែងយល់​ពី​ជំងឺឆ្លង​នេះ​ឲ្យ​ច្បាស់ និង​ចូលរួម​អនុវត្ត​វិធី​ការពារ​ទាំងអស់គ្នា ដើម្បី​ការពារ​ខ្លួន គ្រួសារ និង​សង្គមជាតិ​ពី​ជំងឺ​នេះ​។ ឆ្លៀត​ក្នុងឱកាស​នេះដែរ ខ្ញុំ​សូម​ថ្លែងអំណរគុណ និង​កោតសរសើរ ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ក្រសួងសុខាភិបាល ក្រសួង​ដែល​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី គ្រូពេទ្យ និង​បុគ្គលិក​ពេទ្យ​ទាំងអស់ ដែល​បាន​ប្តេជ្ញា និង​ប្រឹងប្រែង​ធ្វើ​ការងារ​យ៉ាង​សស្រាក់សស្រាំ និង​មិន​គិតពី​ការនឿយហត់ ក្នុង​ការជួយ​ការពារ  និង​សង្គ្រោះ​ជីវិត​ប្រជាពលរដ្ឋ​កម្ពុជា​»​។​
 
​គួរបញ្ជាក់​ផងដែរ​ថា គ្រប់​អតិថិជន និង​បុគ្គលិក អេ អឹម ខេ ទាំងអស់ ត្រូវបាន​ស្នើ​ឲ្យ​វាស់​កម្តៅ​ខ្លួន និង​លាងដៃ​នឹង​ទឹក​អាល់កុល​សិន មុននឹង​អនុញ្ញាត​ឲ្យ​ចូលទៅ​ខាងក្នុង​ការិយាល័យ​។ បន្ថែម​លើ​នេះ​ទៀតនៅ​គ្រប់​ការិយាល័យ អេ អឹម ខេ ទាំងអស់ គឺ​ត្រូវ​បានរៀបចំ​កាលវិភាគ ដើម្បី​សម្អាត​យ៉ាង​ដិតដល់ បាញ់ថ្នាំ​សម្លាប់​មេរោគ និង​អនុវត្ត​វិធានការ​ការពារ​ផ្សេងៗ​យ៉ាង​ហ្មត់ចត់​ផងដែរ​។ មកទល់​បច្ចុប្បន្ន អតិថិជន​ទាំងអស់ នៅតែ​អាចធ្វើ​ប្រតិបត្តិការ​បាន​ដោយ​រលូន នៅតាម​បណ្តាញ​ប្រតិបត្តិការ​របស់​យើង ទូទាំងប្រទេស ដូចជា​នៅតាម ការិយាល័យ ម៉ាស៊ីន​ដក​-​ដាក់​ប្រាក់ ដោយ​ស្វ័យប្រវត្តិ  តាម​ភ្នាក់ងារ ជាពិសេស គឺ​កម្មវិធី​ទូរស័ព្ទដៃ AMK Mobile App ដែល​អាច​ឲ្យ​គាត់​ធ្វើ​ប្រតិបត្តិការ​បាន​យ៉ាង​ទូលំទូលាយ ដោយ​មិនចាំបាច់​កាន់​សាច់ប្រាក់​ផងដែរ​។ 
 
​អេ អឹម ខេ គឺជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​ឈានមុខ​គេ លើ​វិសាលភាព​ប្រតិបត្តិការ និង​ចំនួន​អតិថិជន​។ គិត​ត្រឹម​ខែកុម្ភៈ ឆ្នាំ ២០២០ អេ អឹម ខេ មាន​អតិថិជន​សរុប​ចំនួន​ជាង ៩០ ម៉ឺន​នាក់ ជាមួយនឹង​ផលប័ត្រ​ប្រាក់កម្ចី​ជិត ៣៤០ លាន​ដុល្លារ​អាមេរិក  និង​ប្រាក់​បញ្ញើ​ជាង ១៧៨ លាន​ដុល្លារ​អាមេរិក មាន​ការិយាល័យ​ប្រតិបត្តិការ​ចំនួន ១៤៩ កន្លែង និង​មាន​ភ្នាក់ងារ​ជិត ៦០០០ កន្លែង​នៅ​ទូទាំងប្រទេស​។  អេ អឹម ខេ មាន​ផលិតផល និង​សេវាកម្ម​ជាច្រើន កំពុង​ផ្តល់ជូន​អតិថិជន ដូចជា​សេវា​ប្រាក់កម្ចី  ប្រាក់​សន្សំ  សេវា​ផ្ទេរប្រាក់​ក្នុង និង​ក្រៅប្រទេស សេវា​ទូទាត់​វិក្កយបត្រ សេវា​បង់​រំលស់ ធានារ៉ាប់រង​ខ្នាតតូច ធនាគារ​ចល័ត  សេវា​បើកប្រាក់​បៀវត្សរ៍  ម៉ាស៊ីន​ដក និង​ដាក់​ប្រាក់​ដោយ​ស្វ័យប្រវត្តិ (ATMs/CDMs) និង​ពិសេស​គឺ​កម្មវិធី​ទូរស័ព្ទដៃ AMK Mobile App ។​
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com