COVID-19
ពីនេះ ពីនោះ
COVID-19 សរសេរ​ជា​ភាសា​ខ្មែរ​ជា​«​កូ​វីត​-១៩» ឬ​«​កូ​វីដ​-១៩»?
07, Apr 2020 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
COVID-19 ជា​ឈ្មោះ​សម្រាប់​សម្គាល់​លើ​ជំងឺ ​​​រលោក​សួត​ដែលបង្កឡើងដោយវីរុសកូរ៉ូណាប្រភេទថ្មី។តើ​ COVID-19 ដែលជា​ភាសា​អង់គ្លេស ត្រូវ​សរសេរ​ជា​ភាសា​ខ្មែរ​ដូចម្តេច​?



ក្រសួងសុខាភិបាល​កម្ពុជា ​ដែលតែងចេញផ្សាយ​លទ្ធផលជុំវិញករណី​ COVID-19 ​បាន​​សរសេរជំងឺ COVID-19 ​នេះថា ​ជាជំងឺកូ​វីដ​-១៩​។ ​ទោះបីជា​ពាក្យ​នេះ ​មិនមាន​ការបញ្ជាក់​ពី​អ្នកជំនាញ​ផ្នែក​អក្សរសាស្ត្រ​ក៏ដោយ ក្រសួងសុខាភិបាល​បាន​ឯកភាព​ប្រើពាក្យ​នេះ ​សម្រាប់​ហៅ​ឈ្មោះជំងឺរលាកសួតធ្ងន់ធ្ងរនេះ។
​ 
អង្គការ​សុខភាព​ពិភពលោក បានកំណត់​យកឈ្មោះ COVID-19 ជា​ឈ្មោះ​ផ្លូវការ​នៃជំងឺរលាកសួតដែលបង្កឡើងដោយវីរុសកូរ៉ូណាប្រភេទថ្មី ដែល​ផ្ទុះ​ដំបូង​នៅក្នុង​ប្រទេស​ចិន។ លោក Tedros Adhanom Ghebreyesus  អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក WHO បានបញ្ជាក់​អត្ថន័យ «COVID-19»​ដូច្នេះ​ថា​«CO» តំណាង​ឲ្យ «​កូ​រ៉ូ​ណា Corona», «VI» តំណាង​ឲ្យ «​វីរុស Virus» ហើយ «D» តំណាង​ឲ្យ «​ជំងឺ Disease» ខណៈ «19» គឺ​ឆ្នាំ​នៃ​ការផ្ទុះ​រីក​រាលដាល​នៃ​វីរុស​នេះ ដែល​ត្រូវ​បានកំណត់​អត្តសញ្ញាណ​ដំបូង​កាលពី​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៩​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។ 
 
​គិត​ត្រឹម​ថ្ងៃទី​៦ ខែមេសា​នេះ តួលេខ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ មាន​ដល់​ជិតទៅ​១​លាន ​​៣​សែន​នាក់​ហើយ ជុំវិញ​ប្រទេស​ទាំង​២០៨​ប្រទេស ក្នុងនោះ​មាន​អ្នកស្លាប់​ដល់​ជិត​៧​ម៉ឺន​នាក់ និង​មាន​អ្នកជា​សះស្បើយ​ចំនួន​ជាង​២៦​ម៉ឺន​នាក់​។ ដោយឡែក​កម្ពុ​ជា នៅត្រឹមថ្ងៃទី៧ មេសានេះ មាន​អ្នក​ឆ្លង​ចំនួន​១១៥​នាក់ និង​អ្នកជា​សះស្បើយ​ចំនួន​៥៨នាក់៕

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com