COVID-19
ជាតិ
នាយករដ្ឋមន្រ្តី ផ្ញើសារជូនពលរដ្ឋ៖ កុំភ្លេចខ្លួន ហានិភ័យកូវីដ-១៩ នៅខ្ពស់ណាស់
07, Apr 2020 , 8:59 am        
រូបភាព
សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន មើលឃើញថា ជំងឺកូវីដ-១៩ នៅមា​នហានិភ័យខ្ពស់ណាស់សម្រាប់កម្ពុជា។ សម្តេចនាយករដ្ឋមន្រ្តី បារម្ភខ្លាចប្រជាជនភ្លេចខ្លួនពេលឃើញកម្ពុជា ថយការឆ្លង ហើយកើនឡើងនៃការជាសះស្បើយ។

 

ក្នុងសន្និសីទកាសែត ស្តីពីស្ថានភាពជំងឺកូវីដ-១៩នៅកម្ពុជា ដែលរៀបចំឡើងនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៧ ខែមេសា ២០២០ ប្រមុខរដ្ឋាភិបាល ផ្តាំទៅប្រជាជនថា៖«អត់ត្រូវសប្បាយភ្លេចខ្លួនទេ អាចនាំហានិភ័យមកដល់ប្រទេសយើង ត្រូវមានវិធានការបន្ត»។ 

ប្រមុខរដ្ឋាភិបាលសង្កេតឃើញថា ប្រជាជនកម្ពុជា ហាក់ឆាប់ភ័យខ្លាច ហើយក៏ឆាប់បាត់ភ័យខ្លាចដែរ។ គិតត្រឹមព្រឹកថ្ងៃទី៧ ខែមេសា កម្ពុជា ព្យាបាលអ្នកជំងឺកូវីដ-១៩ ឲ្យជាសះស្បើយ៥៨នាក់ហើយ ក្នុងចំណោមអ្នកឆ្លង១១៥នាក់៕ 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com