ពិធីចូលឆ្នាំខ្មែរ ត្រូវផ្អាក
COVID-19
ជាតិ
ពិធីចូលឆ្នាំខ្មែរ ត្រូវផ្អាក
07, Apr 2020 , 9:42 am        
រូបភាព
ដោយ: ថ្មីៗ
រដ្ឋាភិបាល សម្រេចផ្អាកពិធីចូលឆ្នាំថ្មីប្រពៃណីខ្មែរ សម្រាប់ឆ្នាំ២០២០។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសពីការផ្អាកពិធីចូលឆ្នាំ ក្នុងសន្និសីទកាសែតស្តីពីស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០។



ប្រមុខរដ្ឋាភិបាល លើកហេតុផលថា ការផ្អាកនេះ ដោយសារតែការពារកុំឲ្យរាលដាលជំងឺកូវីដ-១៩ ក្នុងអំឡុងចូលឆ្នាំខ្មែរ។ ទន្ទឹមនឹងនេះ ប្រមុខរដ្ឋាភិបាល អំពាវនាវឲ្យប្រជាជន កាត់បន្ថយការធ្វើដំណើរទៅស្រុកកំណើត ដែលជាមធ្យោបាយសំខាន់មួយ អាចកាត់បន្ថយការឆ្លងជំងឺកូវីដ-១៩។ ប្រមុខរដ្ឋាភិបាល ថ្លែងថា៖«បើទុកបណ្តោយឲ្យនៅដើរលេង សភាពការណ៍នេះ ក្រោយចូលឆ្នាំខ្មែររួច អាចមានហានិភ័យខ្ពស់បំផុត»។ 

យ៉ាងណា សម្តេចនាយករដ្ឋមន្រ្តី ប្រកាសថា គ្រប់ស្ថាប័នរដ្ឋនិងគ្រប់ស្ថាប័នឯកជន ត្រូវធ្វើការធម្មតា ពោលគឺមិនអនុញ្ញាតឲ្យសម្រាកក្នុងអំឡុងចូលឆ្នាំនេះឡើយ។ សម្តេច មានប្រសាសន៍ថា៖«កន្លែងសុវត្ថិភាពបំផុត គឺនៅតាមរោងចក្រ តាមក្រុមហ៊ុន និង តាមស្ថាប័ន...»។

នៅពេលណាស្ថានភាពជំងឺកូវីដ-១៩ ធូរស្បើយ រដ្ឋាភិបាល នឹងសងថ្ងៃសម្រាក៥ថ្ងៃ​វិញ ទៅឲ្យអ្នកបម្រើការងារទាំងនៅក្នុងស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជន។ នេះបើតាមការអះអាងរបស់សម្តេចនាយករដ្ឋមន្រ្តីដដែល៕ 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com