COVID-19
ពីនេះ ពីនោះ
COVID-19៖ កាន់តែ​ស្ងប់ កាន់តែ​ប្រយ័ត្ន កាន់តែ​រឹតបន្តឹង​…​កម្ពុជា​នឹង​ឆ្លង​ផុត​គ្រា​ប្រឈម​!
07, Apr 2020 , 9:54 am        
រូបភាព
ដោយ: ថ្មីៗ
​សំណាង និង​សុធីរ មិនទាន់​ចាក​ឆ្ងាយ​ចេញពី​ប្រ​ធា​ទ​បទ​មេរោគ​កូ​វីដ​១៩​ឡើយ ព្រោះ​វា​ជា​ប្រធានបទ​ក្តៅ​នៅឡើយ ទាំង​នៅលើ​ពិភពលោក និង​នៅក្នុង​ប្រទេស​កម្ពុជា​។


 
​សំណាង​៖ អា សុធីរ​! អស់​រយៈពេល​ជាច្រើន​ថ្ងៃ​ហើយ​ដែល​កម្ពុជា​ប្រកាស​ករណី​ឆ្លង​មេរោគ​កូ​វីដ​ស្ថិតនៅ​ទ្រឹង ហើយ​ចំនួន​អ្នកជា​សះស្បើយ​ឡើងវិញ មាន​ចំនួន​កាន់តែច្រើន​។ ដំណឹង​នេះ​ល្អ​ណាស់ អា សុធីរ​? 
 
​សុធីរ​៖ ដំណឹង​ល្អ​មែន តែ​ត្រូវ​ប្រយ័ត្ន​ទ្វេដង​ទើប​ប្រសើរ អា សំណាង​។ អញ​ប្រាប់​អ្ហែង​ថា កូ​វីដ​១៩ គឺជា​សត្រូវ​បំបាំងកាយ មើលមិនឃើញ ដូច្នេះ មិន​ស្រួល​គ្រប់គ្រង ឬ​កំចាត់​វា​ទេ​វើ​យ​។ 
 
​សំណាង​៖ ប្រយ័ត្ន​ម៉េច​ទៅ​?  
 
​សុធីរ​៖ ធ្វើតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ទៅ​។ ដូចជា​សម្អាត​ដៃ ស្ថិតនៅ​ឆ្ងាយ​ពីគ្នា​។ កុំ​ជួបជុំគ្នា​ក្នុង​ចំនួន​មនុស្ស​ច្រើន​គ្នា​ពេក បើ​មិនចាំបាច់​។ ដេក​ផ្ទះ ឈ្នះ​ឯង​។​ល​។ 
 
​សំណាង​៖ តែ​ចូលឆ្នាំ​អ្ហា ឲ្យ​ដេក​ផ្ទះ​ម៉េច​ទៅ​? 
 
​សុធីរ​៖ បើ​មិន​ដេក​ផ្ទះ ហើយ​ម្នាក់ៗ បែរជា​នាំ​ដើរ​ទាំង​ហ្វូងៗ ជួបជុំគ្នា​ផឹកស៊ី រាំច្រៀង លេងបៀរ​ពេលនោះ បច្ច័យ​អាក្រក់​អាច​បង្ក​ឲ្យ​ឆ្លង​កូ​វីដ​១៩​។ ចង់​ជួយ​ជាតិ ចូរ​ចូលរួម​បង្ការ​មេរោគ​កូ​វីដ​១៩​ទាំងអស់គ្នា​។ 
 
​សំណាង​៖ តាម​គំនិត​អ្ហែង (​សុធីរ​) ពលរដ្ឋ​មិនគួរ​បង្កើតជា​ក្រុម​ដើរ​កម្សាន្ត​ទេ មិន​ថា​អ៊ីចឹង​? 
 
​សុធីរ​៖ បើ​ចៀសបាន ហើយ​គួរតែ​ធ្វើ​ឲ្យ​បាន គឺជា​អ្វីដែល​ល្អ​បំផុត​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​មេរោគ​កូ​វីដ​១៩​។ ប្រសិនបើ​ក្នុង​រង្វង់​ចូលឆ្នាំ​ខ្មែរ ករណី​ថ្មី​មិនត្រូវ​បាន​ឆ្លង​ច្រើន​ទេ ពេលនោះ កម្ពុជា​ប្រហែលជា​ឆ្លង​ផុត​គ្រា​លំបាក គ្រាអាសន្ន​នៃ​ការ​រាតត្បាត​នៃ​មេរោគ​កូ​វីដ​១៩​ហើយ​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com