COVID-19
ជាតិ
សង្គមជាតិ
រោងចក្រនៅកម្ពុជា កើនដល់ជាង១០០ហើយ ដែលបិទទ្វារ
07, Apr 2020 , 11:07 am        
រូបភាព
គិតត្រឹមថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ មានរោងចក្រជាង១០០ហើយ ដែលបានបិទទ្វារ។ នេះបើតាមព័ត៌មាន ដែលសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន លើកឡើងក្នុងសន្និសីទកាសែតស្តីពីស្ថានភាពជំងឺកូវីដ-១៩ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៧ ខែមេសា។ 

ប្រមុខរដ្ឋាភិបាល បន្តថា មានមូលហេតុធំៗ២ ដែលរោងចក្រទាំងនោះ បានបិទទ្វារ គឺទី១ ខ្វះវត្ថុដើម និង ទី២ អ្នកបញ្ជាទិញ លុបចោលការទិញ។ យ៉ាងណា ប្រមុខរដ្ឋាភិបាល ពុំបានបង្ហាញពីចំនួនកម្មករ-កម្មការិនី ដែលត្រូវព្យួរការងារ។ 

ប៉ុន្តែ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ ប្រាប់សារព័ត៌មានថ្មីៗ តាមបណ្តាញទំនាក់ទំនងតេឡេក្រាម កាលពីថ្ងៃទី២ ខែមេសា ថា មានកម្មករ-កម្មការិនីជាង៦,១ម៉ឺននាក់ រងផលប៉ះពាល់ នៅតាមរោងចក្រ៩១ ដែលបានព្យួរការងារ។ 

ទោះកម្ពុជា ជួបការលំបាកបែបនេះក្តី តែប្រមុខរដ្ឋាភិបាល តាំងចិត្តថា មិនឲ្យប្រជាជន ខ្វះខាតស្បៀងអាហារឡើយ។ មេដឹកនាំកម្ពុជា ប្រកាសថា៖«អ្វីដែលជាវិធានការម៉ត់ចត់ គឺកុំឲ្យប្រជាជនខ្វះអង្ករច្រកឆ្នាំ នេះជាកម្រិតនៃការខិតខំ​...ខ្ញុំ គិតថា ប្រជាជនកម្ពុជា​ មិនអត់បាយស្លាប់ទេ គ្រាន់តែលំបាក់បន្តិច»៕

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com