COVID-19
ជាតិ
COVID-19៖ កម្មកររោងចក្រដែលព្យួរការងារ នឹងទទួលបានថវិកាចំនួន៧០ដុល្លារ
× ភ្នំពេញ៖ កម្មកររោងចក្រដែលព្យួរការងារ ដោយសារការរីករាលដាលនៃជំងឺCOVID-19 និងគ្មានការបញ្ជាទិញនោះ នឹងទទួលបានប្រាក់ខែ៧០ដុល្លារ។ នេះជាការបញ្ជាក់របស់សម្ដេច ហ៊ុន សែន។
ពីពិធីសន្និសីទកាសែតនៅព្រឹកថ្ងៃទី៧ មេសានេះ សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា ប្រាក់ខែ៧០ដុល្លារនេះ គឺរដ្ឋាភិបាលផ្ដល់៤០ដុល្លារ ហើយថៅកែរោងចក្រផ្ដល់៣០ដុល្លារ។ ចំណែកកម្មកររោងចក្រដែលទទួលបានប្រាក់ឧបត្ថម្ភនេះ ក៏មិនចាំបាច់ទៅរៀនបំប៉ន និងបណ្ដុះបណ្ដាលអ្វីដែរ។
ដំបូងឡើយរដ្ឋាភិបាល បានស្នើឱ្យថៅកែរោងចក្រផ្ដល់ថវិកា៤០ភាគរយ នៃប្រាក់ខែគោលកម្មករ១៩០ដុល្លារ ខណៈរដ្ឋជួយចំណាយ២០ភាគរយ នាអំឡុងពេលគ្មានការងារធ្វើនេះ។ ប៉ុន្តែដោយសារតែថៅកែរោងចក្រគ្មានលទ្ធផលផ្ដល់ថវិកាតាមការកំណត់ ទើបភាគីខាងនិយោជកស្នើសុំផ្ដល់ត្រឹម៣០ដុល្លារនេះ ក្រោយប្រជុំពិភាក្សាជាមួយក្រុមប្រឹក្សាការងារ។
© រក្សាសិទ្ធិដោយ thmeythmey.com