COVID-19
ជាតិ
សម្ដេច ហ៊ុន សែន ប្រាប់​ក្រសួងសុខាភិបាល ឲ្យ​គិតគូរ​ការពារ​កម្មករ​ពី​កូ​វីដ​-១៩ ក្នុងការ​ធ្វើដំណើរ
07, Apr 2020 , 2:51 pm        
រូបភាព
កម្មករ-កម្មការិនី ធ្វើដំណើរទៅផ្ទះ ក្រោយចេញពីធ្វើការ
កម្មករ-កម្មការិនី ធ្វើដំណើរទៅផ្ទះ ក្រោយចេញពីធ្វើការ
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ណែនាំ​ក្រសួងសុខាភិបាល ឲ្យ​ចាត់វិធានការ​ការពារ​និង​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​កូ​វីដ​-១៩ ចំពោះ​ការធ្វើដំណើរ​តាម​រថយន្ត​របស់​កម្ម​ករ អំឡុងពេល​ធ្វើដំណើរ​ទៅធ្វើ​ការងារ​។


 
«​វិធានការ​ចំពោះ​ការធ្វើដំណើរ ក្រសួងសុខាភិបាល​បាន​ណែនាំ​ហើយ​...​ក្រសួងសុខាភិបាល គួរ​ណែនាំ​បន្ថែម មួយ​ឡាន [​កម្មករ​] ធ្លាប់​ជិះ​២០​នាក់ ឥឡូវ​ឲ្យ​ជិះ​តែ​១០​នាក់ និង គម្លាត​ពីគ្នា​អ៊ីចឹងទៅ ឬ​ត្រួតពិនិត្យ​»​។ នេះ​បើតាម​ការលើកឡើង​រប​ស់ស​ម្ដេច ហ៊ុន សែន ក្នុង​សន្និសីទ​ព័ត៌មាន ពាក់ព័ន្ធ​បច្ចុប្បន្នភាព​នៃ​ជំងឺ​កូ​វិដ​-១៩ នៅ​វិមាន​សន្ដិភាព នា​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០២០​។ 
 
​សំឡេង​



 
​ទន្ទឹមនឹងនេះ ប្រមុខ​រដ្ឋាភិបាល អំពាវនាវ​ឲ្យ​ម្ចាស់​រថយន្ត និង ម្ចាស់​រោងចក្រ ចូលរួម​គិតគូរ​ដល់ក​ម្មករ​ផងដែរ​។ លើសពីនេះ ប្រមុខ​រដ្ឋាភិបាល ជំរុញ​ឲ្យ​កម្មករ  បង្កើន​ការប្រុងប្រយ័ត្ន​ខ្លួនឯង​៕ 
 

Tag:
 កម្មករ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com