អត្ថបទពាណិជ្ជកម្ម
vivo ប្រចាំ​កម្ពុជា Specifications របស់ Y50 ម៉ូ​ឌែ​ល​ថ្មី​នៃ​ត្រកូល Y Series
07, Apr 2020 , 3:36 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន vivo ប្រចាំ​ក្រ​កម្ពុជា បានចេញ​របាយការណ៍​ផលិតផល​ថ្មី​របស់ខ្លួន គឺ​ម៉ូ​ឌែ​ល Y50 ដែលជា​ម៉ូ​ឌែ​ល​ថ្មី​ចុងក្រោយ​គេ ក្នុង​ត្រកូល Y មានតម្លៃ​ត្រឹមតែ ២៤៩ ដុល្លារ តម្លៃ​នៅ​កម្ពុជា​។ សូមបញ្ជាក់ថា ម៉ូ​ឌែ​ល Y50 នេះ ជា​ម៉ូ​ឌែ​ល​ថ្មី​ចុងក្រោយ ដែល​ក្រុមហ៊ុន vivo រំពឹងថា នឹង​ទទួលបាន​គាំទ្រ​កាន់តែខ្លាំង លើស​ម៉ូ​ឌែ​ល​មុនៗ​ទៀត ដោយសារតែ​បច្ចេកវិទ្យា​ជាន់ខ្ពស់ និង​មានតម្លៃ​សមរម្យ​សម្រាប់​ទីផ្សារ​កម្ពុជា​។
 
 
1.​​Ultra O Screen
​អេក្រង់ Ultra O ដែលមាន​ទំហំ​ដល់​ទៅ 6.53 អ៊ីង ដោយសារ​យើង​បាន​ខិតខំ​ប្រឹងប្រែង​បង្រួម​កាមេរ៉ា​ឲ្យ​មាន​ទំហំ​តូច​។ សមាមាត្រ​របស់ខ្លួន ធៀប​នឹង​អេក្រង់​គឺ 90.77 % ហើយ​សមាមាត្រ រវាង​បណ្ដោយ និង​ទទឹង គឺ​រហូតដល់​ទៅ 19.5 : 9 និង​មាន​កម្រិត Resolution Full HD ដល់​ទៅ 2340 x 1080​។ ដើម្បី​ធ្វើ​ឲ្យ​កាន់តែ​ឥតខ្ចោះ យើង​បាន​កែច្នៃ​កម្មវិធី App ធ្វើយ៉ាងណា ឲ្យ​សាក​សម​នឹង​ទំហំ​អេក្រង់​ដ៏​ទូលាយ​របស់​យើង​។ ទាំងនេះ ដើម្បី​ធានាបាន​ថា រូបភាព​ដែល​បានបង្ហាញ​មក នឹងធ្វើ​ឲ្យ​លោកអ្នក​បំភ្លេច​មិនបាន​។​
 
2.ពណ៌ 3D និង​មាន​រចនាបថ​ស្រស់ស្អាត​
​ខ្លួន​របស់ Y50 មាន​រាង​ដ៏​គួរ​ឲ្យ​ទាក់ទាញ និង​កែលម្អ​ដើម្បី​សម្រស់​ឋិតថេរ គ្រប់​ចំណុច​លម្អិត​ទាំងអស់​។ ខ្សែកោង​នៅ​គែម និង​ជ្រុង​នានា​នៃ​ទូរស័ព្ទ ហូរ​ដូចជា​ខ្សែទឹក​បណ្ដោយ​តាម​រាង​នៃ​ទូរស័ព្ទ ហើយ​រត់តាម​ផ្ទេ​ក​ពណ៌​ឥ​ន្ធ​នូ​មូលៗ ដែល​ប្រែប្រួល​ទៅតាម​ពន្លឺ ដែល​ចាំង​មក​ប៉ះ​ផ្ទៃ​ទូរស័ព្ទ​។ ទាំងនេះហើយ បាន​លម្អ​ទូរស័ព្ទ​ទាំង ២ ពណ៌ គឺ​ពណ៌​តារា​រាត្រី និង​ពណ៌​ខៀវ​សមុទ្រ ឲ្យ​មាន​សោភ័ណភាព​កាន់តែ​អស្ចារ្យ​។​


 
3.​​​​ 8 GB RAM+128 GB ROM កម្មវិធី​ដើរ​កាន់តែ​លឿន ថ្ម​កាន់​បាន​កាន់តែច្រើន​ថ្ងៃ​ថែមទៀត​
​បើក និង​ប្រើ​កម្មវិធី​ច្រើន​ក្នុងពេល​តែមួយ លែង​ជា​កង្វល់​ទៀតហើយ នៅពេល​លោកអ្នក​ចាប់​ប្រើ Y50 តាំងពី​វិនាទី​ដំបូង​តទៅ​មុខ​។ សមត្ថភាព​នេះ អាចទៅរួច ដោយ​យើង​បាន​ប្រើប្រាស់​ឈី​ប​លឿន​បំផុត ដែល​មនុស្សជាតិ​អាច​ផលិត​បាន គឺ​ឈី​ប Snapdragon 665 processor ដែលមាន RAM 8 GB ដែល​នេះ​មានន័យថា បើ​លោកអ្នក​ប្រើប្រាស់ Y50 លោកអ្នក​លែងមាន​បញ្ហា​ទូរស័ព្ទ ដើរ​យឺត​ទៀតហើយ ។ បន្ថែម​ពីលើ​នេះ លោកអ្នក​នឹងមាន​បរិ​មាណ​បន្ទុក ដល់​ទៅ 128 GB សម្រាប់​ផ្ទុក​រូបភាព វីដេអូ និង​ព័ត៌មាន​សំខាន់ៗ​រាប់មិនអស់​។ ការ​លុប​ឯកសារ ឬ​រូប​ចាស់ៗ​ចោល​លែង​ជា​កង្វល់​ទៀតហើយ ។  Y50 ដោះស្រាយ​បញ្ហា​ឲ្យ​លោកអ្នក​ជានិច្ច ធ្វើ​ឲ្យ​ជីវិត​កាន់តែ​ងាយស្រួល និង​រីករាយ​។​
 
4.ទំហំ​ថ្ម​ដល់​ទៅ 5000 mAh
​បើក​តន្ត្រី ពី​ព្រឹក​ទល់​ព្រលប់ ទស្សនា​កម្មវិធី​ទូរទស្សន៍​ល្បីៗ​ត​ភាគ​គ្នា បន្តបន្ទាប់ ឬក៏​លេង​ហ្គេម​ជក់​រហូតដល់​យប់ ជា​រឿង​ធម្មតា​ទៅហើយ ប្រសិនបើ​លោកអ្នក​ជ្រើស​រើសយក Y50 ។ ថ្ម​យក្ស​រហូត 5000 មិ​ល្លី​អំពែ​ម៉ោង មាន​ថាមពល​គ្រប់គ្រាន់ នឹង​អូស​កម្មវិធី​ធំៗ​ពេញ​១​ថ្ងៃ​តែម្តង ដោយ​ពុំ​បាច់​ប្រើ​ថាមពល​ជំនួយ ឬ​សាក​ថ្ម​ឡើយ​។ ដើរលេង​កម្សាន្ត​ទៅ​តំបន់​ដាច់ស្រយាល ក៏​ជា​រឿង​អតីតកាល​ដែរ ដោយសារ​ថ្ម​របស់ Y50 អាច​កាន់​ថ្ម​បាន​ច្រើន​ថ្ងៃ​ហួស​ពី​ការ​ស្មាន​។ ដើរលេង​ដោយ​សប្បាយចិត្ត និង​ស្ងប់ចិត្ត មានតែ Y50 មួយ​ប៉ុណ្ណោះ​។​
 
5.កាមេរ៉ា​កាន់តែ​ឆ្លាត ថតរូប​កាន់តែ​ស្អាត​
​បើកឱកាស​ថ្មីៗ ឲ្យ​ភាព​ច្នៃប្រឌិត​របស់លោក​អ្នក ដោយសារ Y50 មាន​មុខងារ​ពិសេសៗ​ជាច្រើន ដែល​លោកអ្នក​មិន​រំពឹងថា អាចទៅរួច​៖
●​ ​កាមេរ៉ា​ចម្បង​ដល់​ទៅ 13 MP ដើម្បី​ចាប់យក​រូបភាព​លម្អិត​ឥត​ទាស់​។​
●​ ​កាមេរ៉ា​មុំ​ធំ​មហិមា ដល់​ទៅ 120 ដឺ​ក្រេ (Super Wide-Angle Camera 120-degree) ទំហំ 8 MP  ធានាថា លោកអ្នក​ថត​យក​រូប​ទេសភាព​នៅ​ខាងក្រៅ បានល្អ​ឥតខ្ចោះ​។​
●​ ​បើ​លោកអ្នក​ចង់​ថតរូប​ជិតៗ ដែលមាន​ចម្ងាយ​ត្រឹម 4 សង់ទីម៉ែត្រ លែង​ជា​កង្វល់​ទៀតហើយ ព្រោះ​កាមេរ៉ា 2 MP Macro របស់ Y50 នឹង​ជូន​លោកអ្នក​ទៅកាន់​ពិភព​តូច​ល្អិត ហើយ​ចាប់យក​រូបភាព​នៅក្នុង​ពិភព​នោះ ជាមួយគ្នា យ៉ាងច្បាស់ និង​ល្អិតល្អន់​ជាទីបំផុត​។​

●​ ​លោកអ្នក​អាច​ថត​យក​ផ្ទៃ​ខាងក្រោយ​ព្រាលៗ (Bokeh) ស្រស់ស្អាត​បាន ព្រោះ​យើង​បាន​បំពាក់​នូវ​កាមេរ៉ា​មួយ សម្រាប់​មុខងារ​នេះ ដែលមាន​ទំហំ 2 MP  ធានាថា លោក​អ្នកនឹង​បំភ្លេច​កាមេរ៉ា​អាជីព​ចោល នៅពេល​បាន​សាកល្បង​ប្រើ​មុខងារ​ពិសេស​នេះ​ដែល​ផ្ដល់ជូន​ដោយ Y50​។​
 
 
 
6.រូបភាព​ពេល​រាត្រី​កាន់តែ​ភ្លឺ កាន់តែច្បាស់ កាន់តែ​មិនគួរ​ឲ្យ​ជឿ​!
​ប្រសិនបើ​លោកអ្នក​សាកល្បង​ថតរូប នាពេល​រាត្រី ជាមួយ Y50 លោកអ្នក​សឹងតែ​មិន​ជឿ​នឹង​ភ្នែក​ខ្លួនឯង​ផ្ទាល់​ថា កាមេរ៉ា​ទូរស័ព្ទ អាច​ថត​យក​រូបភាព​នាពេល​យប់ បានល្អ​ដល់​កម្រិត​នេះឡើយ​។ មិនមែន​ជាការ​ចៃដន្យ​ទេ ព្រោះ Y50 ត្រូវបាន​បង្កើតឡើង ដោយ​ប្រើ សមីការ​ដ៏​ឈ្លាសវៃ ជួយ​កែលម្អ​ពន្លឺ និង​រូបភាព ជៀសវាង​នូវ Noise និង​រូបភាព​ភ្លឺ​ដុំៗ មិន​ស្មើគ្នា​។ មុខងារ​ពិសេស លោកអ្នក​អាច​ប្រើប្រាស់​បាន​ទាំង​កាមេរ៉ា​ង​ក្រោយ និង​មុខ​។​
 
7.Ultra Stable Video វីដេអូ​មាន​លំនឹង​
​មាន Y50 ក្នុង​ដៃ លោកអ្នក​លែង​បារម្ភ​ខ្លាច​ញ័រ​ដៃ ឬ​រលាក់ ពេល​ថត​វីដេអូ​ទៀតហើយ​។ ការងារ​យើង​មួយ​សំខាន់​ជាងគេ សម្រាប់​យើង គឺត្រូវធ្វើ​យ៉ាងណា ឲ្យ​វីដេអូ​ដែល​លោកអ្នក​ថត ទោះ​ពេល​កំពុង​រត់​ក្តី ពេល​ទស្សនា គឺ​ពុំមាន​ឃើញ​ញ័រ ឬ​រលាក់​ឡើយ​។ នេះ​ដោយសារ​យើង ខិតខំ​រិះរក​បច្ចេកវិទ្យា​លំនឹង​ថ្មី ដើម្បី​ឲ្យ​វីដេអូ​ដែល​លោកអ្នក​ថត ចេញ ដូច​ខ្សែភាពយន្ត​ខ្នាត​ធំ​។​


 
8.Multi-Turbo 3.0
Multi-Turbo 3.0 ត្រូវបាន​អភិវឌ្ឍ​ឲ្យ​កាន់តែ​ពិសេស​ថែមទៀត សម្រាប់តែ Y50 ដោយ​ក្នុងនោះ យើង​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ផ្តាច់មុខ VPG (vivo Process Guardian) ដែល​បច្ចេកវិទ្យា​នេះ ប្រើប្រាស់ Center Turbo ដើម្បី​រៀបចំ​ទិន្នន័យ​ប្រព័ន្ធ​ទូរស័ព្ទ ឲ្យ​មាន​ប្រសិទ្ធភាព ធានាបាន​នូវ​ល្បឿន​មិន​រអាក់រអួល សម្រាប់​លោកអ្នក​ប្រើប្រាស់​។ ចំណែកឯ AI Turbo វិញ សម្រាប់​សម្រេចចិត្តថា តើ​កម្មវិធី​ណា​ដែល​ចាំបាច់ ឬ​មិនចាំបាច់ មុននឹង​បិទ​ចោល ដើម្បី​ធានាបាន​នូវ​ភាពរលូន​នៃ​ប្រព័ន្ធ​ទូរស័ព្ទ​។ ចំពោះ​ភាព​វិសាមញ្ញ ឬ​បញ្ហា​ដែល​បង្កឡើង ដោយ​កម្មវិធី​មិនមែន​របស់​ក្រុមហ៊ុន​ផ្ទាល់ AI Turbo អាច​ទាយ​ទុក​ដឹង​មុន និង​បង្ការ​មិន​កើតមានឡើង ដែល​ខុសពី​ទូរស័ព្ទ​ក្រុមហ៊ុន​ផ្សេង ពឹង​លើ​ការរាយការណ៍ ក្រោយពី​មានការ HACK ចូល​របស់​កម្មវិធី​ក្រុមហ៊ុន​ដទៃ​។ ការជួសជុល​ដោយ AI Turbo ចំពោះ​ការខូចខាត​ដែល​បង្កឡើង កម្មវិធី​ភាគី​ទី បី អាច​សម្រេចបាន​ដូចដើម​ដល់​ទៅ  75% និង​ពេលខ្លះ​អាច​ជួសជុល​ដល់​ទៅ 80% ដូចដើម​វិញ​ក៏មាន ដែល​នេះ មិនទាន់មាន​ក្រុមហ៊ុន​ណា​ផ្សេង អាចធ្វើ​បាន​នៅឡើយ​ទេ​។ 
 
AI Turbo បង្កើនល្បឿន​ដោយសារ​ការរំពឹងទុក​មុន និង​ចេះ​រៀបចំ​ទិន្នន័យ ឲ្យ​មាន​សណ្តាប់ធ្នាប់​។ វា​ប្រើប្រាស់​ទិន្នន័យ ដោយមាន​យុទ្ធសាស្ត្រ ចេះ​កត់សម្គាល់ នូវ​ទម្លាប់​ប្រើប្រាស់​កម្មវិធី​របស់លោក​អ្នក ដើម្បី​ដឹងថា តើ​កម្មវិធី​ណា ដែល​លោកអ្នក​ត្រូវការ​ចាំបាច់​ប្រើ​ញឹកញាប់ ហើយ​ធ្វើ​ឲ្យ​កម្មវិធី​ទាំងនោះ ដើរ​លឿន​ជាង​មុន​ដល់​ទៅ 20% ដោយ​ផ្ទុក​ទុក​មុន​។​
 
9.Funtouch OS 10
​ប្រព័ន្ធ​ប្រតិបត្តិការ (Operating System/ OS) ពិសេស​ថ្មី​សន្លាង ឈ្មោះថា Funtouch OS 10 ដែល​នឹង​នាំ​ជូន​លោកអ្នក នូវ​ពន្លឺ​ជុំវិញ (​បរិ​ពន្លឺ​) និង​រូបភាព​ជីវ​ច​ល ស្រស់ស្អាត​ចម្រុះ នៅពេល​លោកអ្នក​ដាក់​ភ្ជាប់​ខ្សែ USB និង​ពេល​បិទ​អេក្រង់​។ យើង​ខិតខំ​ស្វះ​ស្វែងរក​អ្វីដែល​យើង​គិតថា នឹងធ្វើ​ឲ្យ​ទូរស័ព្ទ Y50 មិន​ត្រឹមតែ​ជា​ឧបករណ៍ប្រើប្រាស់​ចាំបាច់​តែមួយ​ប៉ុណ្ណោះ​ទេ តែ​ជា​ផ្នែក​មួយ​នៃ​ជីវិត​កម្សាន្ត​អារម្មណ៍​ផងដែរ​។​
 
​ឧទាហរណ៍​ជាក់ស្ដែង យើង​មាន Jovi Smart Scene ដែល​នឹងធ្វើ​ខ្លួន បី​ដូចជា​វេជ្ជបណ្ឌិត​ប្រចាំ​គ្រួសារ​មួយរូប ជួយផ្ដល់​យោបល់​ថា តើ​លោកអ្នក​គួរ​ពិសា​ទឹក​មួយថ្ងៃ ប៉ុន្មាន​លីត្រ និង​ជួយ​ចាំ​តឿន​លោកអ្នក កុំ​ឲ្យ​ភ្លេច​ពិសា​ទឹក តាម​ម៉ោង​កំណត់​។ ចំពោះ​អ្នកលេង​កីឡា​វិញ យើង​មាន​កម្មវិធី សម្រាប់​ជួយ​លោកអ្នក​ហាត់ប្រាណ ត្រឹមត្រូវ​តាម​កម្ពស់ និង​ទម្ងន់​ខ្លួន​បច្ចុប្បន្ន តាមដាន​រាល់​ជំហាន​ហាត់ប្រាណ​របស់លោក​អ្នក និង​ជូន​យោបល់​កែលម្អ​លំ​ហាត់ប្រាណ​ប្រចាំថ្ងៃ​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com