COVID-19
ជាតិ
បារាំង​៩​នាក់​ដែលជា​សះស្បើយ​ពី​កូ​វីដ​-១៩​នៅ​ព្រះសីហនុ បាន​ចាក​ចេញពី​កម្ពុជា​ហើយ​
07, Apr 2020 , 9:19 pm        
រូបភាព
រូបភាព​ជនជាតិបារាំង​ដែលបានជាសះស្បើយពីជំងឺ​កូវីដ-១៩ ដែលបានវិលត្រឡប់ទៅកាន់ប្រទេស​របស់ពួកគេវិញ​ រូបភាពពី​សារព័ត៌មានកម្ពុជា​ថ្មី
រូបភាព​ជនជាតិបារាំង​ដែលបានជាសះស្បើយពីជំងឺ​កូវីដ-១៩ ដែលបានវិលត្រឡប់ទៅកាន់ប្រទេស​របស់ពួកគេវិញ​ រូបភាពពី​សារព័ត៌មានកម្ពុជា​ថ្មី
ដោយ:
​ភ្នំពេញ​៖ ជនជាតិ​បារាំង​ចំនួន​៩​នាក់ ដែល​បានជា​ព្យាបាល​ជាសះស្បើយ​ជំងឺ​កូ​វីដ​-១៩ បាន​ចាក​ចេញពី​កម្ពុជា ឆ្ពោះទៅ​គេហដ្ឋាន​រៀងៗ​ខ្លួន​ហើយ ជាមួយ​គ្រួសារ​របស់​ពួកគេ​។ នេះ​បើតាម​លោកស្រី លឹម សា​មាន ប្រធាន​មន្ទីរ​សុខាភិបាល​ប្រចាំខេត្ត​ព្រះសីហនុ ដែល​បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​។

 
​លោកស្រី លឹម សា​មាន បញ្ជាក់​ដូច្នេះ​៖«​ពួកគាត់​បាន​ទៅវិញ​អស់ហើយ ដោយ​ពួកគាត់​ទៅ​តាំងពី​ថ្ងៃទី​១៤ មកម្ល៉េះ អ្នក​ដែលជា​សះស្បើយ និង​អ្នក​ដែល​ពាក់ព័ន្ធ​ដែល​បញ្ជាក់ថា ពួកគាត់​អត់​មាន​ជំងឺ​ហ្នឹង ដោយ​យើង​បាន​ឲ្យ​ពួកគាត់ នៅ​ដាច់ដោយឡែក​ចំនួន​១៤​ថ្ងៃ​ហ្នឹង​»​។​
 
​គិត​ត្រឹម​ថ្ងៃទី​៧ មេសា កម្ពុជា​រកឃើញ​អ្នកជំងឺ​កូ​វីដ​-១៩ សរុប​១១៥​នាក់ ក្នុងនោះ​អ្នកជា​សះស្បើយ​ចំនួន​៥៨​នាក់​។ ដោយឡែក អ្នក​ឆ្លង​នៅ​ខេត្ត​ព្រះសីហនុ​មាន​ចំនួន​៤០​នាក់ ក្នុងនោះ​មាន​ជនជាតិ​បារាំង​ចំនួន​៣៦​នាក់ ខ្មែរ​៣​នាក់ និង​ចិន​១​នាក់​។ 
 
​ក្នុងចំណោម​នោះ មាន​អ្នកជា​សះស្បើយ​ចំនួន​១៧​នាក់​ហើយ​។ បើតាម​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ  នៅមាន​ជនជាតិ​២៧​នាក់​ទៀត ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ហើយ​កម្ពុជា​ក៏​នឹង​បញ្ជូន​ពួកគេ​ទៅកាន់​ប្រទេស​កំណើត​វិញ​ដែរ ក្រោយ​ព្យ​បាល​ជាសះស្បើយ​៕

Tag:
 ជនជាតិ​បារាំង​
 ​កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com