COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Son ទៅបំពេញកាតព្វកិច្ចយោធានៅកូរ៉េខាងត្បូង ស្របពេលវិបត្តិ COVID-19
× Son Heung-min ខ្សែប្រយុទ្ធឆ្នើម Tottenham Hotspur នឹងទៅបំពេញកាតព្វកិច្ចយោធានៅឯប្រទេសកូរ៉េខាងត្បូង ស្របពេលក្របខណ្ឌ Premier League ផ្អាកកាប្រកួតដោយសារជំងឺរាតត្បាត COVID-19។ ក្លិបរហ្សនាមមាន់ខ្នាយមាសប្រកាសដូច្នេះនៅថ្ងៃទី ៦ ខែមេសា។
Son ដែលបានវិលត្រឡប់ទៅប្រទេសកូរ៉េខាងត្បូងទៅកាន់ទឹកដីអង់គ្លេសកាលពីចុងខែមីនាហើយបច្ចុប្បន្នកំពុងស្ថិតនៅដាច់ដោយឡែកពីគេ នឹងត្រូវចាប់ផ្តើមបំពេញកាតព្វកិច្ចយោធា នៅចុងខែមេសានេះ ដោយមានរយៈពេល៤សប្តាហ៍។
ដើមឡើយ កីឡាករឆ្នើមរបស់អាស៊ី វ័យ ២៧ ឆ្នាំរូបនេះ ត្រូវជាប់កាតព្វកិច្ចយោធានៅខែកុម្ភៈកន្លងទៅក្នុងរយៈពេល២១ខែឯណោះ ប៉ុន្តែរូបគេបានគេចផុតការងារដែលជាច្បាប់ប្រទេសកូរ៉េខាងត្បូងនេះវិញ បន្ទាប់ពីជួយជម្រើសជាតិឈ្នះមេដាយមាសវិញ្ញាសាកីឡាបាល់ទាត់បុរសពីព្រឹត្តិការណ៍កីឡាអាស៊ីឆ្នាំ ២០១៨។
ក្លិប Spurs បានចេញសេចក្តីប្រកាសមួយថា៖« ក្លិបសូមបញ្ជាក់ថា Son Heung-Min នឹងចាប់ផ្តើមបំពេញកាតព្វកិច្ចយោធានៅក្នុងប្រទេសកូរ៉េខាងត្បូងក្នុងខែនេះតទៅ។ បុគ្គលិកពេទ្យរបស់យើងនៅតែមានទំនាក់ទំនងជាប្រចាំរហូតដល់គាត់ជាសះស្បើយឡើងវិញពីរបួសបាក់ដៃអំឡុងជ័យជម្នះ ៣-២ លើក្រុម Aston Villa កាលពីថ្ងៃទី១៦ ខែកុម្ភៈ។
បើតាមកាប្រកាសរបស់ក្លិបដដែល Son នឹងវិលត្រឡប់ទៅទីក្រុងឡុងដ៍វិញបន្ទាប់ពីបញ្ចប់កាតព្វកិច្ចយោធារបស់ខ្លួននៅក្នុងខែឧសភាឆ្នាំ២០២០៕
Tag:
COVID-19
Son Heung-min
Tottenham Hotspur
© រក្សាសិទ្ធិដោយ thmeythmey.com