អត្ថបទពាណិជ្ជកម្ម
Orange Esports នាំ​មោទកភាព​ជូន​ជាតិ​ជាមួយ​ជ័យជម្នះ​ក្នុងការ​ប្រកួត PUBG កាលពី​សប្តាហ៍​មុន​
08, Apr 2020 , 3:21 pm        
រូបភាព
ដោយ: ថ្មីៗ
Orange Esports PUBG Mobile ដែលជា​ក្រុមកីឡា​អេឡិចត្រូនិក​ដ៏​លេចធ្លោ​ជាងគេ​បំផុត​មួយ នៅក្នុង​ប្រទេស​កម្ពុជា នឹង​ឡើង​បន្ត​ទៅកាន់​កម្មវិធី Southeast Asia World Finals បន្ទាប់ពី​ទទួលបាន​ជ័យជម្នះ នៅក្នុង​កម្មវិធី​ប្រកួត PMCO Spring Split 2020 Wild Card Finals នា​ថ្ងៃអាទិត្យ ទី​៥ ខែមេសា កន្លងទៅនេះ​។​
 
​ក្រុមហ៊ុន សែ​ល​កាត បាន​ចូលរួម​សហការ​ជាមួយ​ក្រុម Orange Esports ក្នុងនាម​ជា​ក្រុមហ៊ុន​បណ្តាញ​ទូរស័ព្ទដៃ​គូ​ផ្លូវការ នៅក្នុង​ប្រទេស​កម្ពុជា តាមរយៈ​កិច្ចសហការ​យូរអង្វែង​។ កិច្ចសហការ​នេះ ត្រូវបាន​ប្រកាស​កាលពី​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៩ ដោយ​លោក Ian Watson នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សែ​ល​កាត និង​លោក Ian Tan Wei Lun នាយក​គ្រប់គ្រង​របស់​ក្រុម Orange Esports​។​
 
​ការប្រកួត​នេះ ត្រូវបាន​ផ្សាយ​បន្ត​ផ្ទាល់​ជូន​ទស្សនា​ជា​ភាសា​ខ្មែរ ដោយ​ឥតគិតថ្លៃ នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ Cellcard Play​។​
 
​តាមរយៈ​ការរៀបចំ​ផ្នែក​ធនធាន​ផលិតកម្ម​របស់​សែ​ល​កាត លោក Ice Frogz និង Pro MENG ដែលជា​អ្នក​អត្ថាធិប្បាយ​ជនជាតិខ្មែរ ដ៏​មាន​ប្រជាប្រិយភាព ត្រូវបាន​អញ្ជើញ​ឱ្យ​ចូលរួម​អត្ថាធិប្បាយ សកម្មភាព​នៃ​ការប្រកួត ដើម្បី​ជួយ​បង្ក​ឱ្យ​បរិយាកាស​នៅក្នុង​កម្មវិធី កាន់តែ​ជក់ចិត្ត​ខ្លាំង​ឡើង​។ 
 
​កិច្ចសហការ ក្នុងនាម​ជា​ដៃគូ​របស់​សែ​ល​កាត ជាមួយ​ក្រុម Orange Esports និង​ការគាំទ្រ​ដល់​សហគមន៍ PUBG Mobile នៅ​កម្ពុជា គឺជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង របស់​ក្រុមហ៊ុន​សែ​ល​កាត ក្នុង​ការជួយ​គាំទ្រ​ដល់​វិស័យ​ហ្គេម និង​សហគមន៍​កីឡា​អេឡិចត្រូនិក ក្នុងស្រុក ក៏ដូចជា​ពង្រឹង​នូវ​ជំហរ​របស់​ក្រុមហ៊ុន ក្នុងនាម​ជា​ប្រតិបត្តិ​ករ​បណ្តាញទូរស័ព្ទ​លឿន​ជាងគេ​បំផុត នៅក្នុង​ប្រទេស​កម្ពុជា​។​
 
​ក្រុមហ៊ុន​សែ​ល​កាត ត្រូវបាន​ទទួលស្គាល់​ជា​ជ័យលាភី​ពានរង្វាន់ Ookla Speedtest Award Winner ប្រចាំ​ប្រទេស​កម្ពុជា ក្នុង​រយៈពេល ៣​ឆ្នាំ​ជាប់ៗ​គ្នា ដូច្នេះ​អ្នកគាំទ្រ​វិស័យ​ហ្គេម ពិតជា​នឹង​អាច​រីករាយ ជាមួយ​បទពិសោធន៍​នៃ​ការលេង​ហ្គេម​កម្សាន្ត​ដ៏​រលូន​បំផុត​។​
 
​កម្មវិធី​ប្រកួត Southeast Asia World Finals ត្រូវបាន​គេ​រំពឹងទុក​ថា នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​២ និង​ទី​៣ ខែឧសភា ឆ្នាំ​២០២០៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com