ពីនេះ ពីនោះ
«តង្វាយ» និង«ចង្ហាន់» មានន័យខុសគ្នាដូចម្តេច?
× ការពិត ពាក្យ «តង្វាយ» និង«ចង្ហាន់» មានន័យខុសគ្នាឆ្ងាយណាស់ ហើយការប្រើប្រាស់ក៏ខុសគ្នាដែរ។ «តង្វាយ» សំដៅលើគ្រឿងដែលគេថ្វាយទៅអាទិទេព ដែលគេមានជំនឿ ដើម្បីបន់ស្រន់សុំអ្វីមួយ ឬសុំសេចក្តីសុខ។ ចំណែក «ចង្ហាន់» សំដៅលើ អាហារសម្រាប់បព្វជិតក្នុងព្រះពុទ្ធសាសនា។
សម្តេចព្រះសង្ឃរាជ ជួន ណាត ដែលជាសាស្ត្រាចារ្យផ្នែកអក្សរសាស្ត្រ បានបកស្រាយពាក្យ «តង្វាយ» ក្នុងវចនានុក្រមខ្មែរ ជារបស់សម្រាប់ថ្វាយ ឬវត្ថុដែលគេថ្វាយ។ ឧទាហរណ៍៖ មុនប្រឡងបាក់ឌុប សិស្សទី១២ជាច្រើនរូប បាននាំគ្នាមកថ្វាយតង្វាយដល់ព្រះអង្គដងកើ ដើម្បីសុំពរជ័យឲ្យប្រឡងជាប់។
ចំណែក«ចង្ហាន់» មានន័យថា អាហារសម្រាប់បព្វជិតក្នុងព្រះពុទ្ធសាសនា។ ឧទាហរណ៍៖ ពួកយើងទាំងអស់គ្នា គួរតែប្រញាប់ដាំបាយ និងធ្វើម្ហូបទៅវត្ត ដើម្បីឲ្យទាន់ចង្ហាន់លោកមកដល់៕
© រក្សាសិទ្ធិដោយ thmeythmey.com