COVID-19
ជាតិ
អនុក្រឹត្យ​តម្រូវ​ឲ្យ​ធ្វើការ​ធម្មតា​ទាំង​៤​ថ្ងៃ​នាពេល​ចូលឆ្នាំ ហើយរដ្ឋនឹងសង៥ថ្ងៃវិញ
08, Apr 2020 , 10:39 pm        
រូបភាព
រូបភាព៖  AFP
រូបភាព៖  AFP
​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​សម្រេច​ជា​ផ្លូវការ​នៃ​ការលើក​ពេល សម្រាប់​ការឈប់​សម្រាក​ការងារ​របស់​មន្ត្រីរាជកា​រ និយោជិត និង​កម្មករ ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ សម្រាប់​ឆ្នាំ​២០២០​។ នេះ​បើតាម​អនុក្រឹត្យ​ដែល​ចុះហត្ថលេខា​ដោយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី​៨​មេសា​។

 
​អនុក្រឹត្យ​នេះ​បាន​បញ្ជាក់ថា សម្រាប់​ថ្ងៃទី​១៣​ដល់​១៦​មេសា ឆ្នាំ​២០២០ ដែលជា​ថ្ងៃ​ឈប់សម្រាក​ប្រចាំឆ្នាំ​ប្រតិទិន​ដើម្បី​ចូលរួម​ពិធីបុណ្យ​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​នោះ  មន្ត្រីរាជការ និយោជិត កម្មករ​កម្ពុជា ត្រូវបំពេញ​ការងារ​ដូច​ថ្ងៃ​ធ្វើការ​ធម្មតា ដោយ​មិន​ឈប់សម្រាក​ឡើយ​។​
 
​អនុក្រឹត្យ នេះ ចេញ​មួយថ្ងៃ​ក្រោយពី​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផ្ទាល់ បានប្រកាស​ក្នុង​សន្និសីទ​សារព័ត៌មាន ដោយ​ការសម្រេច​លើក​ពេលនេះ ធ្វើឡើង​ក្នុង​គោលបំណង​ទប់ស្កាត់​ការ​រាលដាល​ជំងឺ COVID-19​។ តាមរយៈហ្វេសប៊ុក​របស់ខ្លួន សម្តេច​ក៏បាន​អះអាង​ផងដែរ​ថា រដ្ឋាភិបាល​នឹង​សង​ថ្ងៃ​ឈប់សម្រាក​ថ្ងៃវិញ៕

 

Tag:
 ចូលឆ្នាំ​ខ្មែរ​
  Covid-19
© រក្សាសិទ្ធិដោយ thmeythmey.com