ជាតិ
​​​ន​យោ​បាយ​ជាតិ​
រដ្ឋសភា នឹង​ពិភាក្សា​អនុម័ត​សេចក្តីព្រាងច្បាប់ គ្រប់​គ្រង​ប្រទេស​ក្នុង​ភាពអាសន្ន នៅ​ថ្ងៃទី​១០​មេសា​
09, Apr 2020 , 10:16 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ រដ្ឋសភា នឹង​ប្រជុំ​ពេញអង្គ​លើក​ទី​៤ នីតិកាល​ទី​៦ ដើម្បី​ពិភាក្សា និង​អនុម័ត​លើស​សេចក្តីព្រាងច្បាប់​ស្តីពី ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន នៅ​ថ្ងៃទី​១០ មេសា​។ នេះ​បើតាម​ការសម្រេច​ក្នុង​អង្គប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​៩ មេសា​។​


 
​ក្រៅពី​កិច្ចប្រជុំ​អនុម័ត​លើ​សេចក្តីព្រៀងច្បាប់​នេះ រដ្ឋសភា​ក៏​នឹង​បោះ ឆ្នោត​ជ្រើសតាំង និង​ផ្លាស់ប្តូរ​សមាជិក​គណៈកម្មកា​រ​ជំនាញ​រដ្ឋសភា​មួយចំនួន​ទៀតផង​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា​។​

សម្ដេច ហ៊ុន សែន បាន​បញ្ជាក់ថា មាត្រា​២២​នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា បានចែង​ពី​ការដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន ប៉ុន្តែ​មិនបាន​ចែង​ពី​ការគ្រប់គ្រង​ស្ថានភាព​ឡើយ ទើប​តម្រូវឱ្យ​រដ្ឋាភិបាល​សម្រេច​បង្កើត​ច្បាប់ ដើម្បី​ងាយស្រួល​គ្រប់គ្រង​។ «​មិនទាន់មាន​ច្បាប់​ណា ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​នោះទេ ប៉ុន្តែ​ចង់​មិន​ចង់ ច្បាប់​មួយ​ត្រូវ​បង្កើតឡើង ដើម្បីឱ្យ​ផ្ដល់​ភាពងាយស្រួល​ក្នុង​ការដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន បាន​ដោយ​រលូន​»​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ហ៊ុន សែន​។​
 
​សម្ដេច ហ៊ុន សែន ក៏​អំពាវនាវ​ឱ្យ​ពលរដ្ឋ កុំ​ព្រួយបារម្ភ​ចំពោះ​ច្បាប់​នេះដែរ ព្រោះ​សម្ដេច​គ្រាន់តែ​ចង់​បង្កើត​ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​គ្រាអាសន្ន​នេះ ដើម្បី​ឱ្យមាន​នៅក្នុង​ដៃ​ប៉ុណ្ណោះ ហើយក៏​មិន​ច្បាស់​ថា នឹងត្រូវ​អនុវត្ត​ភ្លាមៗ​ដែរ បើសិនជា​ស្ថានការណ៍​ជំងឺ​COVID-19 នៅក្នុង​ប្រទេស​មិនទាន់​ដល់​កម្រិត​ធ្ងន់ធ្ងរ​៕

Tag:
 ​ហ៊ុន សែន​
  នយោបាយ​
  ច្បាប់​
© រក្សាសិទ្ធិដោយ thmeythmey.com