ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តើ​មាន​ផ្ទៃពោះ​៤​ខែ គួរតែ​ពិនិត្យ​ពីអ្វី​ខ្លះ​?
09, Apr 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ថ្ងៃនេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​ចំនុច​មួយចំនួន​ដែល​អ្នក​គួរតែ​ពិនិត្យ​នៅពេលដែល​អ្នក​ទៅ​មន្ទីរពេទ្យ​។



​តើ​មាន​អ្វីខ្លះ​ដែល​ត្រូវតែ​ពិនិត្យ​នោះ​?
 
1.​ ​នៅពេលដែល​អ្នកមាន​ផ្ទៃពោះ​៤​ខែ​រួច អ្នក​ត្រូវតែ​ទៅពិនិត្យ​ដើម្បី​វាស់​ពី​កម្ពស់​នៃ​ស្បូន​របស់​អ្នក និង​ប្រវែង​នៃ​ពោះ​របស់​អ្នក​ថា​តើ​វា​មាន​លក្ខណៈ​ប្រក្រតី​ឬទេ បើ​វា​មិនធម្មតា អ្នក​អាច​ព្យាបាល​ទាន់ពេល​។​
2.​ ​អ្នក​ត្រូវតែ​ពិនិត្យ​ទឹកនោម​របស់​អ្នក ព្រោះ​មានតែ​ពិនិត្យ​ទឹកនោម​ទេ​ដែល​អាច​ឲ្យ​អ្នក​ដឹងថា​អ្នកមាន​ជំងឺលើសឈាម​ឬទេ ឬ​មាន​ជំងឺ​ផ្សេងៗ​កើត​ឡើងលើ​រាងកាយ​អ្នក​ឬទេ ដើម្បី​អាច​ព្យាបាល​ទាន់ពេល​។​
3.​ ​នៅ​ដំណាក់កាល​នៃ​ការ​មាន​ផ្ទៃពោះ​សុទ្ធតែ​អាច​កើតមាន​អាកា​រៈ​ហើមជើង​ទាំងអស់ ប៉ុន្តែ​បើ​វា​ហើម​ខ្លាំង អ្នក​ត្រូវតែ​ពិនិត្យ ហើយ​ត្រូវតែ​វាស់​សំពាធ​ឈាម​អ្នក ថា​មិនត្រូវ​អ្នក​អាចមាន​ជំងឺលើសឈាម​បាន​។​
4.​ ​អ្នក​ត្រូវតែទៅ​ឆ្លុះ​មើល​កូន​ក្នុង​ពោះ​ថា​តើ​កូន​លូតលាស់​គ្រប់លក្ខណៈ ហើយ​មាន​សុខភាព​ល្អ​ឬទេ នេះ​ជាការ​ពិនិត្យ​ដែល​សំខាន់​ណាស់​ដែល​អ្នក​ខាន​ពុំបាន​ឡើយ ព្រោះ​បើ​មិន​ពិនិត្យ អ្នក​មិនដឹង​ពី​សុខភាព​កូន​ក្នុង​ផ្ទៃ​ឡើយ​។​
5.​ ​អ្នក​ត្រូវតែ​ស្តាប់​ពី​ចង្វាក់បេះដូង​របស់​កូន​ក្នុង​ផ្ទៃ បើ​ឮ​សំឡេង នោះ​បញ្ជាក់ថា​កូន​មានជីវិត ហើយ​មាន​សុខ​ភាពល្អ​ទៀតផង នោះ​អ្នក​មិនចាំបាច់​ព្រួយ​បា​រម្ហ​ថា​កូន​មានរឿង​កើតឡើង​ទេ​៕

ត្រួតពិនិត្យ​ដោយ www.health.com.kh​
 

© រក្សាសិទ្ធិដោយ thmeythmey.com