ពីនេះ ពីនោះ
ព័ត៍មានសុខភាព
នារី​ដែលមាន​ស្បែក​ស​គួរតែ​ប្រយ័ត្ន​ពីអ្វី​ខ្លះ​?
10, Apr 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​មាន​អ្នកខ្លះ​ខិតខំ​រិះរក​គ្រប់​មធ្យោបាយ​ដើម្បី​ធ្វើ​ឲ្យ​ស្បែ​កស ដូចនេះ​ក្រោយ​ពេលដែល​អ្នក​សរួច អ្នក​ត្រូវ​ប្រយ័ត្ន​ពី​រឿង​មួយចំនួន បើ​អ្នក​មិន​ប្រយ័ត្ន នោះ​ស្បែក​អ្នកនឹង​ងាយ​ខ្មៅ​ទៅវិញ​ណាស់​។​


 
តើ​មាន​ចំនុច​អ្វីខ្លះ​ដែល​អាច​បំផ្លាញ​ស្បែក​អ្នក​បាន​?
 
1.​ ​កម្តៅថ្ងៃ​

​នៅពេលដែល​អ្នក​ត្រូវ​កម្តៅថ្ងៃ​នេះ​ចាប់ពី​២០​នាទី នោះ​ស្បែក​អ្នកនឹង​របួស​ពី​ក្រៅ​ទៅក្នុង វា​នឹង​ប្រែជា​ក្រហម ហើយ​ហើម ថែមទាំង​អាចមាន​ស្នាម​អ៊ុច​ខ្មៅ​ជាច្រើន​ទៀតផង  ដូចនេះ​នៅពេលដែល​អ្នកចេញ​ក្រៅ អ្នក​ត្រូវតែ​ការពារ​ស្បែក​អ្នក​ឲ្យ​បានល្អ​។​
 
2.​ ​សីតុណ្ហភាព​ខ្ពស់​
 
​មនុស្ស​ដែលមាន​ស្បែ​កស ស្បែក​ងាយ​របួស​ណាស់ សូម្បីតែ​ប៉ះ​ត្រូវ​សីតុណ្ហភាព​ក្តៅ​ក៏​ងាយ​ខូច​ដែរ ដូចនេះ​អ្នក​មិនត្រូវ​ប្រើ​ទឹក​ក្តៅ​ដើម្បី​លុបមុខ​ទេ ព្រោះ​វា​អាចធ្វើ​ឲ្យ​ស្បែក​អ្នក​ក្រហម ហើយ​រមាស់​បាន​។​
 
3.​ ​សីតុណ្ហភាព​ទាប​
 
​មនុស្ស​ដែលមាន​ស្បែក​ស​ពិតជា​ពិបាក​ណាស់ ត្រូវ​សីតុណ្ហភាព​ខ្ពស់​មិនបាន ទាប​ក៏​មិនបាន នៅពេលដែល​មេឃ​ត្រជាក់ អ្នក​ត្រូវតែ​ពាក់​ម៉ាស​មុនពេល​ចេញទៅ​ក្រៅ ព្រោះ​បើ​អ្នក​មិន​ពាក់ នៅពេលដែល​វា​ត្រូវ​ខ្យល់ ស្បែក​នឹង​ស្ងួត ប្រេះ ហើយ​មុខ​អ្នកនឹង​ក្លាយជា​ក្រហម ដោយសារតែ​ស្បែក​ស្តើង ដូចនេះ​អ្នក​ត្រូវតែ​ពាក់​ម៉ាស​នៅពេល​ចេញទៅ​ក្រៅ ថែមទាំង​ត្រូវ​រក្សា​ស្បែក​អ្នក​ឲ្យ​មាន​សំណើម​ជានិច្ច​។​
 
4.​ ​ស្នាម​មុន​
 
​ស្បែក​អ្នក​ដែល​ស នៅពេលដែល​កើតមុន ងាយ​នឹងមាន​ស្នាម​មុន​ណាស់  ហើយ​ងាយ​ឃើញ​ទៀតផង ដូចនេះ​អ្នក​គួរតែ​ប្រើ​វិធី​គ្រប់បែបយ៉ាង​ដើម្បី​ការពារ​កុំ​ឲ្យ​មាន​មុន​ឲ្យ​សោះ បើ​ពុំ​ដូច្នោះ​ទេ មុខ​អ្នកនឹង​ងាយ​មាន​ស្នាម​ខ្លាំងណាស់​។​
 
5.​ ​ស្នាម​អ៊ុច​ខ្មៅ​
 
​ស្បែក​ស​ងាយ​មាន​ស្នាម​អ៊ុច​ខ្មៅ​ខ្លាំងណាស់​នៅពេលដែល​អ្នក​មិន​ប្រយ័ត្ន ដូចនេះ​អ្នក​ត្រូវតែ​ការពារ​ស្បែក​អ្នក​គ្រប់ពេល មិនត្រូវ​ភ្លេច​ឡើយ​។​
 
6.​ ​សម្ពាធ​ការងារ​

​នៅក្នុង​ការរស់នៅ​រប​ស់​អ្នក បើ​អ្នក​តែងតែមាន​សំពាធ​ការងារ នោះ​អ្នកនឹង​អាចមាន​ជំងឺ​គេង​មិន​លក់ ហើយ​បរិភោគ​អាហារ​មិន​ចូល ដូចនេះ​រាងកាយ​អ្នក​នឹងខ្វះ​សារធាតុចិញ្ចឹម ដែល​អាច​ប៉ះពាល់​ដល់​ស្បែក​អ្នក​ខ្លាំងណាស់ ធ្វើ​ឲ្យ​ស្បែក​អ្នក​មិនអាច​កើត​ស្បែក​ថ្មី​បាន​ទាន់ពេល ដូចនេះ​វា​នឹង​ងាយ​ចាស់​ខ្លាំងណាស់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com