អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន LION CORPORATION (THAILAND) LTD និង​TSNR Distribution Co., Ltd បរិច្ចាគ​ថវិកា​៤០​លាន​រៀល និង​ជែ​ល​លាងដៃ ជូន​ពេទ្យ​គន្ធបុប្ផា និង​ពេទ្យរុស្ស៊ី​
09, Apr 2020 , 2:44 pm        
រូបភាព
ដោយ: ថ្មីៗ
​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០២០៖ ក្រុមហ៊ុន  TSNR Distribution Co., Ltd ជា​ក្រុមហ៊ុន​ចែកចាយ​ផលិតផល LION ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រុមហ៊ុន LION CORPORATION (THAILAND) LTD ដែលជា​ក្រុមហ៊ុន​ផលិត​នូវ​ទំនិញប្រើប្រាស់ ប្រកបដោយ​គុណភាព​ខ្ពស់ (​ថៃ​-​ជប៉ុន​) បាន​រួមគ្នា​បរិច្ចាគ​ថវិកា​ចំនួន ៤០.០០០.០០០​រៀល និង​ជែ​ល​លាងដៃ​ស្ងួត​សម្លាប់​មេរោគ Kirei Kirei ជូន​មន្ទីរពេទ្យ​ចំនួន​២ គឺ​មន្ទីរពេទ្យ​គន្ធបុប្ផា និង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។ ថវិកា​សប្បុរស និង​ផលិត​លាងដៃ​សម្លាប់​មេរោគ​ទាំងនេះ ត្រូវបាន​ប្រគល់ជូន នៅក្នុង​កម្មវិធី​សប្បុរសធម៌​មួយ ឈ្មោះថា 3L (Life. Love. Laugh) លើក​ទី​៥​។
 
​ទស្សនវិស័យ និង​គោលបំណង​នៃ​កម្មវិធី​សប្បុរសធម៌ 3L (Life. Love. Laugh) លើក​ទី​៥​នេះ មានបំណង​ចូលរួមចំណែក ជាមួយនឹង​ក្រសួងសុខាភិបាល​កម្ពុជា ក្នុងការ​ដោះស្រាយ​បញ្ហា សម្ភារ បរិក្ខារ​ពេទ្យ​នានា ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ ដែល​កំពុងតែ​រាតត្បាត​ទូទាំង​សកលលោក​។ យើងខ្ញុំ​សង្ឃឹម និង​ជឿជាក់​យ៉ាង​មុតមាំ​ថា ប្រទេស​កម្ពុជា និង​ប្រជាជន​កម្ពុជា​ទាំងអស់ ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល អាច​ឆ្លង​ផុត​ស្ថាន​ភាពលំបាក​នេះ ក្នុងពេល​ឆាប់ៗ​ដ៏​ខ្លី​ខាងមុខ​។​
 
​រួមគ្នា​ប្រយុទ្ធប្រឆាំង កូ​វីដ​១៩! សូម​គោរព​តាម​លក្ខខណ្ឌ និង​គោលការណ៍​របស់​ក្រសួងសុខាភិបាល មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព នៅតាម​តំបន់​របស់​អ្នក​។ សូម​រក្សា​ដៃ​របស់​អ្នក​ឲ្យ​ស្អាត​ជានិច្ច ជាមួយនឹង​ផលិតផល​ជែ​ល​លាងដៃ​ស្ងួត​សម្លាប់​មេរោគ Kirei Kirei ព្រមទាំង​ពាក់​ម៉ាស​នៅពេល​ចាំបាច់​ឲ្យ​បាន​ត្រឹមត្រូវ​។ ថែរក្សា​ខ្លួន​អ្នក គឺ​បានន័យថា ថែរក្សា​គ្រួសារ​ជាទី​ស្រឡាញ់ និង​សង្គម​របស់​អ្នក​៕










 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com