អត្ថបទពាណិជ្ជកម្ម
Nokia បញ្ចុះតម្លៃ​សន្ធឹក​ស​ន្ទា​ប់​មិន​ធ្លាប់មាន លើ​ម៉ូ​ឌែ​ល Nokia 6.2 និង​Nokia 7.2
09, Apr 2020 , 4:42 pm        
រូបភាព
ដោយ: ថ្មីៗ
​គ្រប់គ្នា​បាន​ស្គាល់​រួចមកហើយ ក្រុមហ៊ុន​ល្បីឈ្មោះ​លើ​ទីផ្សារ​ស្មាន​ហ្វូ​ន​ពិភពលោក គឺ​ក្រុមហ៊ុន HMD Global ដែល​ផលិត និង​ចែកចាយ​ទូរ​សព្ទ​ម៉ាក Nokia និង​ចែកចាយ​ផ្ដាច់មុខ​ដោយ ក្រុមហ៊ុន​KTH​នៅ​កម្ពុជា​។ ហើយ​ពេលនេះ គឺជា​ឱកាស​ពិសេស​សម្រាប់​បងប្អូន​ដែល​ចង់បាន​ទូរស័ព្ទ​ដែលមាន​សមត្ថភាព​ខ្ពស់ តែមាន​តម្លៃ​សមរម្យ​បំផុត​ក្នុង​ទីផ្សារ​កម្ពុជា​។ 
 
​គួររំឭកថា Nokia បាន​បញ្ចេញ​ស្មាន​ហ្វូ​ន ស៊េរី​ថ្មី ២ ម៉ូ​ឌែ​ល នោះ​គឺ Nokia 6.2 និង Nokia 7.2 កាលពីពេល​ថ្មីៗ​កន្លងទៅ ហើយ​ទូរ​សព្ទ​ទាំង​២​ម៉ូ​ឌែ​ល​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង ពី​អ្នកគាំទ្រ​គ្រប់​ស្រទាប់វណ្ណៈ​។ ឆ្លើយតប​នឹង​ការគាំទ្រ​របស់​អតិថិជន​ខ្លួន Nokia បានផ្តល់​ការបញ្ចុះ​តម្លៃ​មិន​ធ្លាប់មាន​ពីមុនមក លើ​ទូរ​សព្ទ​ដៃ ២ ម៉ូ​ឌែ​ល​នេះ​។​


 
​នេះ​ជា​ឱកាស​មាស ក្នុងការ​ជាវ Nokia 6.2 នឹង Nokia 7.2 ជា​តម្លៃ​ដែល​មិន​ធ្លាប់មាន​ពីមុនមក​គឺ​ម៉ូ​ឌែ​ល Nokia 6.2 ពី​តម្លៃ ២១៩​ដុល្លារ មក​ត្រឹមតែ ១៧៩ ដុល្លារ​ប៉ុណ្ណោះ​។ ចំណែក Nokia 7.2 គឺ​ចុះ​តម្លៃ​ពី ២៨៩ ដុល្លារ មក​ត្រឹម ២៤៩ ដុល្លារ​ប៉ុណ្ណោះ​។ បន្ថែម​ពីលើ​ការបញ្ចុះ​តម្លៃ​មិន​ធ្លាប់មាន​រាល់​ការ​ជាវ Nokia 6.2 នឹង Nokia 7.2  ក្រុមហ៊ុន​ក៏​ផ្ដល់ជូន​ជើង​ទម្រ​ទូរ​សព្ទ​ដៃ​មួយ​យ៉ាង​ស្រស់ស្អាត​ផងដែរ​។​
 
Nokia 7.2 គឺជា​ទូរស័ព្ទ លំដាប់​ថវិកា ដែល​បំពាក់​មក​នូវ​កាមេរ៉ា​ខាងក្រោយ ៣​គ្រាប់ ដែល​កំពុង​ពេញនិយម​នៅក្នុង​ស្មា​ត​ហ្វូ​ន​សម័យ​បច្ចុប្បន្ន​។ ក្នុងនោះ​លែ​ន​មេ (Main Camera) មាន​ទំហំ 48 MP, f/1.8, (wide), 1/2", 0.8µm, PDAF អាច​ផ្ដិត​យក​រូបភាព​បាន​ស្រស់ស្អាត នៅ​កន្លែង​ងងឹត​។ លែ​ន​មួយទៀត ទំហំ 8 MP, f/2.2, 13mm (Ultrawide) អាច​ថតរូប​នៅ​ទីតាំង​ចង្អៀត​បាន​យ៉ាង​ល្អ​។ ហើយ​លែ​ន​មួយទៀត​ទំហំ 5 MP, depth sensor សម្រាប់​ថតរូប​ព្រិល​ខាងក្រោយ (Portrait mode) ដែល​គណនា​សាច់​រូបភាព បាន​យ៉ាង​ល្អប្រសើរ​។ ដោយឡែក កាមេរ៉ា​មុខ មាន​ទំហំ 20MP Zeiss optics, HDR ដែលមាន​មុខងារ​ល្អ​ច្រើន សម្រាប់​ជ្រើសរើស​ថត ទៅតាម​តម្រូវការ​របស់លោក​អ្នក​។ Nokia 7.2 ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android One ដែល​អាចធ្វើ​បច្ចុប្បន្នភាព​បាន​។ 


 
Nokia 7.2 បំពាក់​មកជា​មួយ​នូវ​អេក្រង់​លាតសន្ធឹង ដោយ​ប្រើប្រាស់​លែ​ន​ដំណក់ទឹក ដែល​ធ្វើឱ្យ​អេក្រង់​លាត​ទូលាយ រហូតដល់ 6.3​អ៊ី​ញ​។ ទូរ​សព្ទ​នេះ បំពាក់​មកជា​មួយ​នូវ​បន្ទះ​ឈី​ប Snapdragon 660 Processor ទំហំ​រ៉េ​ម 6 GB និង​អង្គ​ផ្ទុក​ទិន្នន័យ 128 GB​។ ស្របគ្នា​ជាមួយ​ទំហំ​ថ្ម 3500 mAh ដែល​អាច​កំដរ​លោកអ្នក បាន​រហូតដល់​ទៅ ២​ថ្ងៃ​ឯណោះ​។ សម្រាប់​ម៉ូ​ឌែ​ល Nokia 7.2 មាន​ជម្រើស​ពីរ​ពណ៌ សម្រាប់​ជ្រើសរើស​គឺ​ពណ៌​ខ្មៅ និង​ពណ៌​បៃតង​។​
 
​ចំណែក Nokia 6.2 វិញ ក៏​មិន​ចាញ់​បងធំ​វា​ប៉ុន្មាន​ដែរ​។ Nokia 6.2 មាន​ទំហំ​អេក្រង់ 6.3 អ៊ី​ញ ប្រើ​លែ​ន​តំណក់ទឹក ដែល​អម​ជាមួយ​កា​ម៉េ​រា​ខាងមុខ 8 MP, f/2.0, 1/4", 1.12µm​។ វា​បាន​បំពាក់​មកជា​មួយ​កាមេរ៉ា​ខាងក្រោយ ចំនួន​៣​គ្រាប់​ដែរ ដោយ​ការបំពេញ​មុខងារ​ផ្សេងៗ​គ្នា​។ លែ​ន​មេមាន​ទំហំ 16 MP, f/1.8, 27mm (wide), 1.0µm, PDAF​។ ចំណែក​លែ​នទី​២ មាន​ទំហំ 8 MP, f/2.2, 13mm (Utrawide) ដែល​អាច​ថតរូប​បាន​ទូលាយ​នៅ​ទី​ចង្អៀត និង​លែ​នទី​៣ មាន​មុខងារ​ធ្វើឱ្យ​រូបភាព​ព្រិល​ខាងក្រោយ​ដែរ មាន​ទំហំ 5 MP, depth sensor​។​
​នៅលើ​តួខ្លួន​ម៉ូ​ឌែ​ល​មួយ​នេះ បាន​បំពាក់​នៅ​បន្ទះ​ឈី​ប​នាគរាជ Snapdragon Qualcomm SDM636 Snapdragon 636 (14 nm) CPU Octa-core 1.8 GHz Kryo 260 ដែលមាន​ទំហំ​រ៉េ​ម RAM ទំហំ 4GB និង​ទំហំ​ផ្ទុក 64GB និង​មាន​ទំហំ​ថ្ម​រហូតដល់ 3500mAh ដែល​អាច​កំដរ​លោកអ្នក​បាន​ដល់​ទៅ ២​ថ្ងៃ​ឯណោះ​។ Nokia 6.2 ក៏មាន​ជម្រើស ២ ពណ៌​ដែរ គឺ​ពណ៌​ខ្មៅ​រលោង និង​ពណ៌​ព្រិល​ទឹកកក​៕


 
​គួរ​បញ្ចាក់​ផងដែរ​ថា Nokia 7.2  អាចធ្វើ​បច្ចុប្បន្នភាព​ទៅកាន់ Andriod 10 បាន​ហើយ និង Nokia 6.2
 
​អាចធ្វើ​បច្ចុប្បន្នភាព​ក្នុងពេល​ឆាប់ៗ​នេះ​ផងដែរ​។ លោកអ្នក​អាច​រក​ជាវ​បាន​តាម​បណ្ដាល​ហាង​លក់​ទូរ​សព្ទ​ដៃ ក្នុងប្រទេស​កម្ពុជា និង តាម​បណ្ដាល​ស្មា​ត​ស៊ប គ្រប់​ខេត្ត ក្រុង​។​សម្រាប់​ព័ត៌មាន​លម្អិត និង​ការ​កុម្មង់​ទុក អាច​ទំនាក់ទំនង​ផ្នែក​សេវា​បម្រើ​អតិថិជន ក្រុមហ៊ុន​ខេ​ធី​អេ​ច (KTH) តាមរយៈ​ទូរ​សព្ទ​លេខ​៖ 012879 707៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com