COVID-19
អន្តរជាតិ
លោក ត្រាំ អរគុណ​វៀតណាម​ដែល​សម្រួលការ​ដឹកជញ្ជូន​អាវ​ការពារ​៤៥​ម៉ឺន​ឈុត​ប្រយុទ្ធ​នឹង COVID-19
09, Apr 2020 , 9:59 pm        
រូបភាព
ថតពី Twiiter លោកដូណាល់ ត្រាំ
ថតពី Twiiter លោកដូណាល់ ត្រាំ
ដោយ:
​វៀតណាម បាន​ព​ន្លឿ​ន​ការបញ្ជូន​សំលៀកបំពាក់​ពេទ្យ​ការពារ​ចំនួន ៤៥​ម៉ឺន​សម្រាប់​ទៅកាន់​សហរដ្ឋអាមេរិក​ដើម្បី​ជួយ​បុគ្គលិក​ពេទ្យ​នៅ​ទីនោះ​ប្រយុទ្ធ​ប្រឆាំងនឹង COVID-19​។ នេះ​បើតាម​ការបញ្ជាក់​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​ក្រុង​ហាណូយ នៅ​ថ្ងៃទី ៨ ខែមេសា​។ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​អរគុណ​មិត្ត​វៀតណាម​ចំពោះ​សមានចិត្ត​នេះ​។

 
​សំលៀកបំពាក់​ការពារ​ដែល​ផលិត​ក្នុងស្រុក​វៀតណាម ចំនួន ៤៥​ម៉ឺន​នាក់​ឈុត បាន​ដឹក​ទៅដល់​ទីតាំង​ស្តុក​ជាតិ​អាមេរិក កាលពី​ថ្ងៃទី​៨ ខែមេសា​។ ស្ថានទូត​អាមេរិក​បញ្ជាក់​បែបនេះ​ក្នុង​សេចក្តីថ្លែងការណ៍ ដែល​ដកស្រង់​ចុះផ្សាយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។ 
 
​សេចក្តីថ្លែងការណ៍ បញ្ជាក់​បន្ថែមទៀតថា បរិក្ខារ​ពេទ្យ​ទាំងនេះ នឹង​ជួយ​ការពារ​បុគ្គលិក​សុខាភិបាល​អាមេរិក​ដែល​ធ្វើការ​នៅ​ជួរមុខ​ប្រឆាំងនឹង COVID-19 ព្រមទាំង​បង្ហាញ​ពី​កម្លាំង​នៃ​ភាពជា​ដៃគូរ​វា​សហរដ្ឋអាមេរិក​និង​វៀតណាម​ផងដែរ​។​
 
​ទាក់ទិន​នឹង​ការផ្ដល់​ឲ្យ​នេះ ប្រធានាធិបតី​អាមេរិក នៅ​ថ្ងៃ​ព្រហស្បតិ៍ បាន​និយាយ​អរគុណ​សមានចិត្ត​រប​ស់​មិត្ត​វៀតណាម​។ លោក​បាន​សរសេ​រលើប​ណ្ដា​ញ​សង្គម Twitter ដូច្នេះ​ថា​៖«​នៅ​ព្រឹក​នេះ សំលៀកបំពាក់​ការពារ ៤៥​ម៉ឺន​ឈុត បាន​ដឹក​ដល់​ក្រុង Dallas រដ្ឋ Texas​។ នេះ​អាចធ្វើ​ទៅបាន […] ដោយសារ​មិត្ត​វៀតណាម​យើង​។ អរគុណ​អ្នក​»​។ 
 
​ក្រៅពី​ផ្ដល់ជំនួយ​ជា​គ្រឿង​បរិក្ខារ​ពេទ្យ​ដល់​សហរដ្ឋអាមេរិក វៀតណាម ដែល​បច្ចុប្បន្ន​មាន​ករណី​ឆ្លង​COVID-19 សរុប ២១៥​ករណី តែ​គ្មាន​អ្នកស្លាប់ បានបញ្ជាក់​កាលពី​ថ្ងៃ​៧ ខែមេសា​ថា ខ្លួន​បាន​បរិច្ចាគ​ម៉ាស់​សរុប ៥៥​ម៉ឺន​សន្លឹក​ដល់​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប​ចំនួន ៥​។ ប្រទេស​ទាំង​៥​នោះ​គឺមាន​ដូចជា បារាំង​, អាល្លឺម៉ង់​, អ៊ីតាលី , អេ​ស្ប៉ា​ញ និង​ចក្រភព​អង់គ្លេស​។ 
 
​គួរ​រម្លឹក​ផងដែរ វៀតណាម ក៏​ធ្លាប់​បានផ្ដល់​ម៉ាស់ និង​សម្ភារ​ពេទ្យ​ផ្សេងទៀត​ដល់​បណ្ដា​ប្រទេសជិតខាង​ខ្លួន ដូចជា ចិន កម្ពុជា និង​ឡាវ​ផងដែរ​។ ហើយ​កាលពី​សប្តាហ៍​មុន ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ បានស្នើ​សុំ​ឲ្យ​បណ្ដា​រោងចក្រ​ផលិត​ម៉ាស់​ខ្លួន​ទាំង​អស់ព​ន្លឿ​ន​ផលិតកម្ម​ពួកគេ​ឲ្យ​មាន​សមត្ថភាព​ផលិត​ម៉ាស់​ដល់​៥​លាន​សន្លឹក​ក្នុង​មួយថ្ងៃ​៕

Tag:
 សហរដ្ឋអាមេរិក​
  EU
  COVID-19
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com