COVID-19
ជាតិ
ផ្លូវ​ចេញ​-​ចូល​រាជធានី​ភ្នំពេញ ត្រូវបាន​រឹតបន្តឹង
10, Apr 2020 , 10:52 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ បណ្ដា​ផ្លូវ​ចេញ​-​ចូល​រាជធានី​ភ្នំពេញ ត្រូវបាន​រឹតបន្តឹង ក្រោយពី​រដ្ឋាភិបាល​ចេញ​បទបញ្ជា​ស្តីពី​ការដាក់កំហិត​លើ​ការធ្វើដំណើរ​ក្នុងប្រទេស ចាប់ពី​ម៉ោង​១២​យប់​ថ្ងៃទី​៩ ខែមេសា ដល់​យប់​ថ្ងៃទី​១៦ ខែមេសា​។​



​នៅតាម​បណ្ដា​ផ្លូវ​ទាំងនោះ គេ​សង្កេតឃើញ​មាន​កងកម្លាំងប្រដាប់អាវុធ ដាក់​រនាំង​ហាមឃាត់​ពលរដ្ឋ​ចេញ​-​ចូល​។ រាល់​ពលរដ្ឋ​ដែលមាន​បំណង​ចេញ​-​ចូល​រាជធានី​ភ្នំពេញ ត្រូវ​ស្ថិតក្រោម​ការត្រួតពិនិត្យ​ពី​សមត្ថកិច្ច​។​
 
​រដ្ឋាភិបាល បាន​ហាមឃាត់​ការធ្វើដំណើរ​នៅក្នុង​ប្រទេស រួមមាន​ការធ្វើដំណើរ​ឆ្លង​កាត់ចេញ​-​ចូល​រាជធានី​ភ្នំពេញ (​ដោយ​មិន​ប៉ះពាល់​ដល់​ការធ្វើដំណើរ​ផ្ទៃក្នុង​រាជធានី​ភ្នំពេញ​នោះទេ​) រួមទាំង​ការធ្វើដំណើរ​ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយ និង​ពី​ខេត្ត​មួយ​ទៅ​ខត្ត​មួយទៀត​។​
 
​ការហាមឃាត់​នេះ ត្រូវបាន​លើកលែង​ចំពោះ ការដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ រថយន្ត និង​មធ្យោបាយ​ធ្វើដំណើរ​របស់​មន្ត្រីរាជកា​រ ទាំង​ថ្នាក់ជាតិ និង​ក្រោម​ជាតិ ក្នុង​គោលដៅ​បំពេញការងារ​ប្រចាំថ្ងៃ​។​
 
​ករណី​លើកលែង​ផ្សេងទៀត​ដូចជា មធ្យោបាយ​ធ្វើដំណើរ​កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ រថយន្ត​សង្គ្រោះបន្ទាន់​របស់​មន្ទីរ​ពេទ្យ រថយន្ត​ពន្លត់​អគ្គិភ័យ រថយន្ត​បម្រើសេវា​ដឹកជញ្ជូន​សំរាម និង​កាកសំណល់ ការដឹកជញ្ជូន​កម្មក​រ​ទៅកាន់​កន្លែង​ការងារ​តាម​រោងចក្រ​-​សហគ្រាស ដែល​ត្រូវមាន​បណ្ណ​អនុញ្ញាត និង​ការធ្វើដំណើរ​របស់​ពល​រដ្ឋ​ទៅ​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព​ដែល​ជិត​បំផុត ហើយ​មិន​ឲ្យ​លើសពី​៤​នាក់​៕
 








© រក្សាសិទ្ធិដោយ thmeythmey.com