COVID-19
ជាតិ
សង្គមជាតិ
ព្រំប្រទល់​សង្កាត់​បាក់​ខែង និង​ព្រែកលៀប នៅ​ផ្លូវជាតិ​លេខ​៦ ត្រូវបាន​រឹតបន្តឹង​
10, Apr 2020 , 11:41 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ដូច​បណ្ដា​ផ្លូវ​ចេញ​-​ចូល​ដទៃ​ដែរ ផ្លូវជាតិ​លេខ​៦ ត្រង់ចំណុច​ព្រំប្រទល់​សង្កាត់​បាក់​ខែង និង​សង្កាត់​ព្រែកលៀប នៅ​រាជធានី​ភ្នំពេញ ក៏​មានការ​រឹតបន្តឹង​ខ្លាំង ពី​សមត្ថកិច្ច​ផងដែរ​។ កងកម្លាំងប្រដាប់អាវុធ បានដាក់​រនាំង និង​ត្រួតពិនិត្យ​ការចេញ​-​ចូលក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត យ៉ាង​ហ្មត់ចត់​បំផុត​។​


 
​ចំពោះ​ពលរដ្ឋ ដែល​ត្រូវបាន​អនុញ្ញាត​ឱ្យចេញ​-​ចូល រាជធានី​ភ្នំពេញ លុះត្រា​មាន​ប័ណ្ណ​បំពេញការងារ និង​បេសកកម្ម​ត្រឹមត្រូវ ។ ចំណែក​រថយន្ត​ដឹកទំនិញ​គ្រប់​ប្រភេទ មិនមាន​ការហាមឃាត់​ទេ ដោយ​គ្រាន់តែ​អាជ្ញាធរ​ពិនិត្យមើល​ប៉ុណ្ណោះ​។​
 
​សូម​លោកអ្នក​ទស្សនា​វីដេអូ ដែល​កញ្ញា ញឹក ស្រី​ល័ក្ខ និង​កញ្ញា អ៊ូ សុខ​មាន ក្រុមការងារ​នៃ​សារព័ត៌មាន​ថ្មីៗ បាន​ចុះ​ផ្ដិត​យក​នៅ​ព្រឹក​ថ្ងៃទី​១០ មេសា ដូចតទៅ​៖
 








© រក្សាសិទ្ធិដោយ thmeythmey.com