COVID-19
ជាតិ
សង្គមជាតិ
កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ ចម្លងមនុស្សជាធម្មតាឡើងវិញ
10, Apr 2020 , 2:21 pm        
រូបភាព
សកម្មភាពអាជ្ញាធរ ចុះបាញ់ថ្នាំសម្លាប់មេរោគ នៅលើស្រឡាងនៃកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ (រូបពីគណនីហ្វេសបុករបស់កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ)
សកម្មភាពអាជ្ញាធរ ចុះបាញ់ថ្នាំសម្លាប់មេរោគ នៅលើស្រឡាងនៃកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ (រូបពីគណនីហ្វេសបុករបស់កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ)
ដោយ៖ ស៊ែម ម៉ូនីតា

តាមរយៈគណនីហ្វេសប៊ុក នៅម៉ោង១ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ ប្រកាសថា ការចម្លងមនុស្ស ត្រូវដំណើរការជាធម្មតាឡើងវិញ។ មុនដំបូង កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ ប្រកាសផ្អាកចម្លងមនុស្ស៦ថ្ងៃ គឺពីថ្ងៃទី៩ ដល់ថ្ងៃទី១៦ ខែមេសា។



ការដំណើរចម្លងមនុស្សឡើងវិញរបស់កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ គឺធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាល ចេញបទបញ្ជាថ្មី ដោយអនុញ្ញាតឲ្យប្រជាជន អាចធ្វើដំណើរទៅមករវាងរាជធានីភ្នំពេញនិងខេត្តកណ្តាល។

អត្ថបទទាក់ទង


បទបញ្ជាថ្មីនេះ ថែមទាំងអនុញ្ញាតឲ្យប្រជាជន ធ្វើដំណើរឆ្លងស្រុកផងដែរ (ស្ថិតក្នុងខេត្តតែមួយ)។ តែរដ្ឋាភិបាល នៅតែហាមមិនឲ្យធ្វើដំណើរចេញពីរាជធានីភ្នំពេញ ចូលទៅខេត្តដទៃ ឬធ្វើដំណើរចេញពីខេត្តដទៃ ចូលមករាជធានីភ្នំពេញ និង ហាមការដំណើរចេញពីខេត្តមួយ ទៅខេត្តមួយទៀត។

បទបញ្ជារបស់រដ្ឋាភិបាលស្តីពីការរឹតបន្តឹងលើការធ្វើដំណើរនេះ មានសុពលភាពពីថ្ងៃទី៩ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០៕

Tag:
 COVID-19
  កំពង់ចម្លង
© រក្សាសិទ្ធិដោយ thmeythmey.com