អត្ថបទពាណិជ្ជកម្ម
សែ​ល​កាត បើកសម្ពោធ PlayGame App ដែលជា​វេទិកា​សម្រាប់​លេង​ហ្គេម​កម្សាន្ត​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​
10, Apr 2020 , 3:27 pm        
រូបភាព
ដោយ: ថ្មីៗ
​នាពេល​ថ្មីៗ​នេះ ក្រុមហ៊ុន​សែ​ល​កាត បាន​ព​ន្លឿ​ន​ផែនការ​របស់ខ្លួន ក្នុងការ​ផ្តល់ជូន​ដល់​សហគមន៍​អ្នកគាំទ្រ​វិស័យ​ហ្គេម នូវ​វេទិកា (platform) សម្រាប់​លេង​ហ្គេម​កម្សាន្ត ស្រប​ពេលដែល​បងប្អូន​ពលរដ្ឋ​ខ្មែរ កំពុង​ត្រូវបាន​លើកទឹកចិត្ត​ឱ្យ​ស្នាក់នៅ​ក្នុងផ្ទះ ក្នុងអំឡុង​ស្ថានការណ៍​ដ៏​ពិបាក​នេះ​។​
 
PlayGame គឺជា​វេទិកា (Virtual gaming platform) សម្រាប់​លេង​ហ្គេម​កម្សាន្ត​ដំបូង​គេ​បង្អស់​នៅក្នុង​ប្រទេស​កម្ពុជា ដែល​អាចឱ្យ​មនុស្ស​គ្រប់​វ័យ អាច​លេង​ហ្គេម​ដែល​ពួកគេ​ចូលចិត្ត នៅលើ​ទូរ​សព្ទ័​ស្មា​ត​ហ្វូ​ន ហើយ​ថែមទាំង​មានឱកាស​ឈ្នះ​ប្រាក់រង្វាន់​ជាច្រើន​ទៀតផង​។​
 
​ប្អូនៗ​យុវជន​នៅ​ទូទាំងប្រទេស​កម្ពុជា សុទ្ធតែ​អាច​ចូលរួម​នៅក្នុង​វេទិការ​នេះ ដើម្បី​លេង​ហ្គេម​កម្សាន្ត​សប្បាយ​បាន ដោយ​ពួកគាត់​គ្រាន់តែ​ចូលទៅ​ទាញយក​កម្មវិធី PlayGame នៅលើ​ហាង​កម្មវិធី​របស់ iOS និង Android​។​
 
​អ្នកប្រើប្រាស់​បណ្តាញទូរស័ព្ទ​ចល័ត​គ្រប់​ប្រព័ន្ធ​ទាំងអស់ អាច​បង់​សេវា ដើម្បី​ចូលរួម​លេង​កម្សាន្ត តាមរយៈ​ការប្រើ​កាត​កោស​របស់​សែ​ល​កាត ឬ​ការបញ្ចូល​ទឹកប្រាក់​តាម​ប្រព័ន្ធ​អន​ឡាញ​។ ក្នុងនោះ អ្នកលេង​ហ្គេម​នឹង​ទទួលបាន​នូវ​ជម្រើស​ជាច្រើន ដូចជា ការលេង​តែម្នាក់ឯង ការលេង​ជា​ក្រុម​ជាមួយ​មិត្តភក្តិ ឬ​ការលេង​ជាមួយ​អ្នកដទៃ​ផ្សេងទៀត​ជាដើម​។ កាន់តែ​ពិសេស​ទៀត​នោះ អ្នក​ដែល​ឈរ​នៅលើ​កំពូល​គេ ក្នុង​តារាង​ចំណាត់ថ្នាក់ នឹង​ទទួលបាន​ប្រាក់រង្វាន់ ដែល​នឹង​ទូទាត់​ជូន​ដោយ​ស្វ័យប្រវត្តិ ចូលទៅក្នុង​គណនី PlayGame របស់​ពួកគាត់ ហើយ​ប្រាក់រង្វាន់​ទាំងនោះ ក៏​អាច​ដកយក​ជា​សាច់ប្រាក់ តាមរយៈ​វី​ង​បាន​ផងដែរ​។​
 
​លោក Ian Watson នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សែ​ល​កាត បាន​ថ្លែងថា PlayGame គឺជា​ការផ្តល់ជូន ដ៏​គួរឱ្យ​រំភើប​បំផុត​មួយ ដែល​ឋិត​នៅក្នុង​យុទ្ធសាស្ត្រ នៃ​ការគាំទ្រ និង​ការពង្រីក​វិស័យ​ហ្គេម​របស់​សែ​ល​កាត​។ លោក Watson បាន​ថ្លែង​ទៀតថា​៖«​យើង​បាន​សម្រេចចិត្ត​បើកសម្ពោធ​គម្រោង​នេះ លឿន​ជាង​ការរំពឹងទុក ព្រោះ​យើង​ចង់​ជួយ​ឱ្យ​ប្អូនៗ​យុវជន ទទួលបាន​ការកម្សាន្ត​រីករាយ បន្ទាប់ពី​ការសិក្សា និង​អាច​ប្រាស្រ័យ​ទាក់ទង​គ្នា​ទៅវិញទៅមក ដោយ​សុវត្ថិភាព​តាម​ប្រព័ន្ធ​អន​ឡាញ​»​។​


 
«PlayGame» មាន​ផ្តល់ជូន​នូវ​ហ្គេម​គ្រប់​ប្រភេទ និង​គ្រប់​កម្រិត​ដល់​ប្អូនៗ​យុវជន អ្នកគាំទ្រ​ទាំងអស់ ដោយ​ក្នុងនោះ មាន​រាប់បញ្ចូល​ទាំង​អ្នកលេង​កីឡា​អេឡិចត្រូនិក​អាជីព អ្នកលេង​កម្រិត​ធម្មតា និង​អ្នកលេង​ដែល​គ្រាន់តែ​ចង់​កម្សាន្ត​សប្បាយ ជាមួយ​ប្រភេទ​វីដេអូ​ហ្គេម​ងាយៗ​ជាដើម​។ 
 
​សហគមន៍​អ្នកគាំទ្រ​វិស័យ​ហ្គេម ថែមទាំង​អាច​រីករាយ ជាមួយនឹង​ការប្រកួតប្រជែង​គ្នា ដើម្បី​ឈ្នះ​រង្វាន់​ដ៏​អស្ចារ្យ​ជាច្រើន រួមមាន​ទាំង​ទឹកប្រាក់​រហូត ដល់​ទៅ ១,០០០​ដុល្លារ សម្រាប់​ប្រភេទ​ហ្គេម ដែល​កំពុង​ពេញនិយម​បំផុត​ដូចជា PUBG, Mobile Legends និង Rules of Survival​។​
 
​វេទិកា PlayGame នឹង​ផ្តល់ឱកាស​ឱ្យ​សែ​ល​កាត អាច​រៀបចំ​នូវ​កម្មវិធី​ប្រកួត​កីឡា​អេឡិចត្រូនិក​ខ្នាត​ធំ​តាម​ប្រព័ន្ធ​អន​ឡាញ ដោយមាន​ការចូលរួម​បង្ក​បរិយាកាស​សប្បាយ ពី​សំណាក់​បុគ្គល​មាន​ប្រជាប្រិយភាព (Game Infuencers) ក្នុង​វិស័យ​ហ្គេម និង​អ្នក​ផ្សាយ​ហ្គេម​តាម​អន​ឡាញ​ល្បីៗ នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​។​
 
​លោក Watson បាន​ថ្លែងថា​៖«PlayGame គឺជា​ប្រភព​នៃ​ការកម្សាន្ត​សប្បាយ​ដ៏​អស្ចារ្យ ដែល​អាចឱ្យ​សហគមន៍ អ្នកគាំទ្រ​វិស័យ​ហ្គេម​ទូទាំងប្រទេស​កម្ពុជា អាច​ប្រមូលផ្តុំ ជួបជុំ​ជជែក​គ្នា ឬ​បង្កើន​សមត្ថភាព​លេង​ហ្គេម​របស់​ពួកគេ ដើម្បី​ក្លាយខ្លួនជា​កីឡាករ​អេឡិចត្រូនិក​អាជីព​ដូច​ក្រុម Orange Esports ជាដើម​»៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com