Covid-19 គឺជាជំងឺថ្មីដែលកំពុងនឹងរាត្បាតជុំវិញពិភពលោកនិងបានសម្លាប់មនុស្សជាច្រើន។ កម្ពុជា ក៏ជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើន ដែលបានឆ្លងជំងឺមួយនេះ។
វត្តមានរបស់ជំងឺថ្មីនេះ បានកំពុងផ្ដល់ផលប៉ះពាល់យ៉ាងខ្លាំងដល់ពិភពលោក ពិសេសការខូចខាតសេដ្ឋកិច្ចពិភពលោកទាំងមូលតែម្ដង។
ដើម្បីទប់ស្កាត់នឹងមហន្តរាយពិភពលោកនេះរាជរដ្ឋាភិបាលកម្ពុជា កំពុងមានវិធានការយ៉ាងម៉ឺងមាត់ ក្នុងការប្រឈមនឹងជំងឺដ៏កាចសាហាវមួយនេះក្នុងនោះក្រុមហ៊ុន វ័ន្ត ឃ្គឹក សូលូសិន ក្នុងនាមជាវិស័យឯកជន ក៏បានចូលរួមចំណែក ជាមួយជាមួយរាជរដ្ឋាភិបាលក្នុងការប្រឈមមុខ ជាមួយជំងឺដ៏កាចសាហាវមួយនេះ។ ក្រុមហ៊ុន វ័ន្ត ឃ្គឹក សូលូសិនសម្រេចផ្ដល់ជូនរយៈពេលសេវាកម្មបន្ថែម លើរយៈពេលសេវាកម្មដែលមានសពុលភាពជូនដល់អតិថិជនរបស់ខ្លួន ដែលបានជាវសេវាកម្មក្នុងឆ្នាំ២០២០ ទៅតាមប្រភេទ និងលក្ខខណ្ឌដូចជា៖
• ផ្តល់រយៈពេលបន្ថែមចំនួនមួយខែ ចំពោះអតិថិជនដែលបានជាវឬប្រើប្រាស់សេវាកម្មបង្កើត គេហទំព័រលក់ទំនិញ (E-Commerce site), កម្មវិធីទូរស័ព្ទ (iOS & Android Mobile Apps)។
• ផ្តល់រយៈពេលបន្ថែមចំនួនពីរខែ ចំពោះអតិថិជនដែលបានជាវឬប្រើប្រាស់សេវាកម្មបង្កើតកម្មវិធីកុំព្យូទ័រ សម្រាប់គ្រប់គ្រងដំណើរការអាជីវកម្មលក់ដុំនិងរាយ (Accounting System for retailer and whole seller) មានដូចជាភោជនីយដ្ឋាន ហាងកាហ្វេ ផ្សារទំនើប ក្លិបហាត់ប្រាណ ហាងលក់វ៉ែនតានិងហាងលក់សម្លៀកបំពាក់។
• ផ្ដល់រយៈពេលបន្ថែមចំនួនពីរខែ ចំពោះអតិថិជនដែលបានជាវឬប្រើប្រាស់សេវាកម្មបង្កើតកម្មវិធីកុំព្យូទ័រ សម្រាប់គ្រប់គ្រងសាលារៀន និងទូទាត់ប្រាក់(School Management & Billing System) និងកម្មវិធីទូរស័ព្ទដៃសម្រាប់សិស្សមាតាបិតាអាណាព្យាបាល (Apps for Students/Parent/Guardian) ។
• ផ្ដល់រយៈពេលបន្ថែមចំនួនបីខែ ចំពោះអតិថិជនដែលបានជាវឬប្រើប្រាស់សេវាកម្មបង្កើតកម្មវិធីកុំព្យូទ័រសម្រាប់ការគ្រប់គ្រងបុគ្គលិក និងបើកប្រាក់បៀវត្ស(HR & Payroll system) ដូចជាផ្ទះសំណាក់ សណ្ឋាគារភោជនីយដ្ឋាន រោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង កាបូប វ៉ាលិស រោងចក្របោកគក់និងដេរប៉ាក់ រោងចក្រផលិតបរិក្ខាររថយន្ត និងដំឡើងរថយន្ត។
គួររំលឹកថា ក្រុមហ៊ុន វ័ន្ត ឃ្លីក សូលូសិន គឺជាក្រុមហ៊ុនអ្នកឯកទេសដ៏ល្អមួយ ក្នុងប្រទេសកម្ពុជា និងជាដៃគូដ៏ល្អសម្រាប់អាជីវកម្ម ដែលចង់បានប្រព័ន្ធប្រតិបត្តិការអាជីវកម្ម ដូចជា ប្រព័ន្ធគ្រប់គ្រងបុគ្គលិក ប្រព័ន្ធគណនេយ្យស្ដង់ដារ ប្រព័ន្ធគ្រប់គ្រងភោជនីយដ្ឋាន។ល។ ក្រុមហ៊ុន វ័ន្ត ឃ្លីក សូលូសិន ក៏មានសេវាកម្មបន្ថែមគាំទ្រ ទៅលើ Maintenance Software, Maintenance Computer, Computer Repairing, Toner & Ink Refill។ បន្ថែមពីនេះ ក្រុមហ៊ុន វ័ន្ត ឃ្លីក សូលូសិន ក៏មានការផ្ដល់ជូននូវសេវាកម្ម Network Solutions។ លើសពីនេះទៅទៀត សម្រាប់អាជីវកម្មដែលចង់បានវេបសាយផ្ទាល់ខ្លួន វ័ន្ត ឃ្លីក សូលូសិន ក៏មានសេវាកម្មបង្កើតវេបសាយផងដែរ។
លោកអ្នកអាចទំនាក់ទំនង ក្រុមហ៊ុន វ័ន្ត
ឃ្លីក សូលូសិន ដែលអាស័យដ្ឋាន ផ្ទះលេខ ៣៦, ផ្លូវលេខ០១, បុរីពិភពថ្មីគីឡូលេខ៦,
ខណ្ឌឫស្សីកែវ,រាជធានីភ្នំពេញ ឬអាចទំនាក់ទំនងតាមរយៈលេខទូរសព្ទ
(+855) 16 253333/ 16 616626៕
(អត្ថបទពាណិជ្ជកម្ម)