ជាតិ
សង្គមជាតិ
សមត្ថកិច្ច រកឃើញ​សា​ធាតុ​សម្លាប់​មេរោគ ម៉ាស់ និង​គ្រឿងសម្អាង​គ្មាន​ច្បាប់​១៣​តោន
10, Apr 2020 , 7:39 pm        
រូបភាព
សារធាតុសម្លាប់មេរោគ ម៉ាស់ និងគ្រឿងសម្អាង ដែលសមត្ថកិច្ចចុះបង្ក្រាប  (រូបពីគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ)
សារធាតុសម្លាប់មេរោគ ម៉ាស់ និងគ្រឿងសម្អាង ដែលសមត្ថកិច្ចចុះបង្ក្រាប (រូបពីគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ)
​ភ្នំពេញ​៖ សមត្ថកិច្ច បាន​ចុះបង្ក្រាប​និង​រឹបអូស​យកសារ​ធាតុ​ស​ម្លា​ប់រោគ ម៉ាស់ និង​គ្រឿងសម្អាង​ជាង​១៣​តោន ដែល​គ្មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួងសុខាភិបាល ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។


 
​ការចេញ​ផ្សារ​របស់​គណៈ​ម្មា​ធិ​ការប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ បាន​ឲ្យ​ដឹងថា កម្លាំង​សមត្ថកិច្ច បាន​ចុះបង្ក្រាប​ផលិតផល​នាំចូល ស្តុក​ទុក និង​ចែកចាយ​ខុសច្បាប់​ជាង​១៣​តោន កាលពី​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០២០​។  ផលិតផល​ទាំង​១៣​នេះ ត្រូវបាន​សមត្ថកិច្ច​ពិនិត្យឃើញថា គ្មាន​ស្លាក​យីហោ មិនបាន​ចុះបញ្ជី​ការ និង មិន​អនុលោម​តាមច្បាប់​ពី​ក្រសួងសុខាភិបាល​ឡើយ​។ 
 
​ក្រោយពី​បាន​ពិនិត្យ សមត្ថកិច្ច​បានសម្រេច​ផ្អាក​អាជីវកម្ម​របស់​អ្នកលក់​ទាំងនោះ​បណ្តោះអាសន្ន​។ ចំណែក ផលិតផល​ដែល​រកឃើញ​បាន​រក្សាទុក​នៅ​ទីតាំង​ដដែល ដោយ​ដកហូត​វត្ថុតាង​មួយចំនួន​ប៉ុណ្ណោះ យកទៅ​ពិសោធ ដើម្បី​រៀបចំ​សំណុំរឿង​បន្ថែម​តាម​នីតិវិធី​នៃ​ច្បាប់​។ 
 
​ជាមួយគ្នានេះ ម​ន្រី្ត​នៃ​គណៈ​ម្មា​ធិ​ការប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ទាំងអស់ សហការ​ផ្តល់ព័ត៌មាន ពី​ទីតាំង​ចែកចាយ​របស់​ផលិតផល​ក្លែងក្លាយ ជូន​ដល់​សមត្ថកិច្ច ដោយ​ផលិតផល​ទាំងនេះ អាច​ប៉ះពាល់​ដល់​សុខភាព​។ ពលរដ្ឋ​គ្រប់រូប អាចទាក់ទង​ផ្ដល់ព័ត៌មាន​ទៅ​លេខ​ទូរស័ព្ទ​០៨១ ៩៩៩ ៨០៨ ឬ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែង​ក្ហា​យ​-Counter Counterfeit Committee៕ 

Tag:
 ទំនិញ​ក្លែងក្លាយ​
© រក្សាសិទ្ធិដោយ thmeythmey.com