COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
មេ FIFA៖ «​ជា​ការមិន​ទទួលខុសត្រូវ​» ដែល​ចាប់ផ្ដើម​លី​គ​ឡើងវិញ ពេល COVID-19 រាតត្បាត​
10, Apr 2020 , 10:39 pm        
រូបភាព
​លោក Gianni Infantino ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) បាន​និយាយថា ការចាប់ផ្តើម​ការប្រកួត​ឡើងវិញ​ឆាប់​ពេក​ជា «​ការមិន​ទទួលខុសត្រូវ​» ស្របពេល​ជំងឺ COVID-19 កំពុង​បន្ត​រាតត្បាត​នោះ​។​


 
​កម្មវិធី​កីឡា​នៅ​ជុំវិញ​ពិភពលោក រួមទាំង​កីឡាបាល់ទាត់​ផង​ត្រូវបាន​ផ្អាក​ដោយសារ​ការរីក​រាល​ដាល​នៃ​ជំងឺ​រលាក​សួត​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី ដែល​បានសម្លាប់​មនុស្ស​ជាង ៩៥៧០០ នាក់​នៅ​ទូទាំង​ពិភពលោក​។​
 
​ក្របខណ្ឌ Bundesliga អាច​នឹង​ចាប់ផ្តើម​ឡើងវិញ​នៅ​ខែឧសភា ខណៈដែល​លី​គ​កំពូល​អាល្លឺម៉ង់​នេះ​ចាប់ផ្តើម​រៀបចំ​ផែនការ និង​ត្រៀម​សម្រាប់​ការបន្ត​ការប្រកួត​របស់​ពួកគេ​។ គម្រោង​នេះ ត្រូវបាន​លោក Infantino ព្រមាន​ថា​នឹងមាន​គ្រោះថ្នាក់​ជាថ្មី​ម្តងទៀត​ព្រោះ​ចាប់ផ្តើម​ឆាប់​ពេក​។​
 
«​អាទិភាព​ចម្បង និង​គោលការណ៍​របស់​យើង គឺ​ពឹង​លើ​ការប្រកួត​របស់​យើង ហើយ​យើង​ក៏​សូម​ឲ្យ​អ្នក​រាល់គ្នា​គោរព​គោលការណ៍​ដោយ​ទុក​សុខ​ភាពជា​អាទិភាព​។ ដូចដែល​ខ្ញុំ​បានលើកឡើង​នេះ​នៅ​មិន​គ្រប់គ្រាន់​ទេ​។ វា​មិន​សម​នឹង​ប្រថុយ​ជីវិត​របស់​កីឡាករ និង​អ្នកពាក់ព័ន្ធ​សម្រាប់​ការប្រកួត​ណាមួយ ឬ​លី​គ​ណាមួយ​ឡើយ​។ អ្នក​រាល់គ្នា​គួរតែ​គិត​ឲ្យ​ច្បាស់លាស់​»​។ នេះ​ជាការ​ព្រមាន​របស់លោក Infantino​។​
 
​ប្រធាន FIFA ចង់​ឲ្យ​លី​គ​ទាំងអស់​រង់ចាំ​បន្តិចទៀត​ទើប​ជាការ​ប្រសើរ​ជាង​ការចាប់ផ្តើម​ទាំង​ប្រថុយប្រថាន​។ លោក​បន្តថា ជា​ការមិន​ទទួលខុសត្រូវ​ឡើយ​ក្នុងការ​ចាប់ផ្តើម​ការប្រកួត​ឡើងវិញ​ស្របពេល​ស្ថានភាព​មិនមាន​សុវត្ថិភាព ១០០ ភាគរយ​នោះ​។ 
 
​លី​គជា​ច្រើន​នៅ​ជុំវិញ​ពិភពលោក​ត្រូវ​ប្រឈមមុខ​នឹង​ការលំបាក​ផ្នែក​ហិរញ្ញវត្ថុ​ដោយសារ​វិបត្តិ COVID-19 ហើយ​កាន់តែ​ធ្ងន់ធ្ងរ​នោះ​ប្រសិនបើ​ការប្រកួត​ត្រូវ​លុបចោល ឬ​លេង​ដោយ​បិទទ្វារ​កីឡដ្ឋាន​។​
 
​ជុំវិញ​បញ្ហា​នេះ ស្ថាប័ន​គ្រប់គ្រង​កីឡាបាល់ទាត់​ពិភពលោក​អះអាងថា​ខ្លួន​មាន​ប្រាក់​បម្រុង​ចំនួន ២,៧ ពាន់​លាន​ដុល្លារ​អាមេរិក ដែល​គ្រោង​យកទៅ​ប្រើប្រាស់​ដើម្បី​បង្កើត​មូលនិធិ​បន្ទាន់​មួយ​ដើម្បី​ជួយ​សម្រួល​ដល់​ក្លិប​ដែល​ជួប​វិបត្តិ​៕

Tag:
 FIFA
  COVID-19
  Gianni Infantino
© រក្សាសិទ្ធិដោយ thmeythmey.com