COVID-19
ជាតិ
សង្គមជាតិ
កម្មករ​រោងចក្រ​ត្រូវ​បង្ហាញ​កាត​សម្គាល់​ខ្លួន​ទៅ​អាជា្ញធរ ដើម្បី​សុំ​ការ​អនុ​ញ្ញ​ត​ចេញចូល
10, Apr 2020 , 9:39 pm        
រូបភាព
រូបពី AFP
រូបពី AFP
ដោយ:
​ភ្នំពេញ​៖ កម្មករ​រោងចក្រ​ត្រូវ​បង្ហាញ​កាត​សម្គាល់​ខ្លួន​ទៅ​អាជា្ញធរ ដើម្បី​សុំ​ការ​អនុ​ញ្ញ​ត​ធ្វើដំណើរ​ចេញ​-​ចូល ក្រោយពី​រដ្ឋាភិបាល បញ្ជា​ឱ្យ​អាជ្ញាធរ​គ្រប់​មូលដ្ឋាន​បិទផ្លូវ ធ្វើដំណើរ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយទៀត​។​

 
​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ប្រាប់​ទៅ​ម្ចាស់​រោងចក្រ សហគ្រាស គ្រឹះស្ថាន​ទាំងអស់ ត្រូវ​រៀបចំ​និង​ផ្តល់​ប័ណ្ណ​អនុញ្ញាត​ដឹកជញ្ជូន ដល់ក​ម្មករ និង​អ្នក​ដឹក​កម្មករ តាមរយៈ​ការផ្តល់​បញ្ជី​ស្លាក​លេខ​រថយន្ត ឬ​មធ្យោបាយ​ដឹកជញ្ជូន​ដល់​អធិការ​ការងារ​។ 
 
​ក្រសួង​ការងារ ក៏បាន​ណែនាំ​ឲ្យ​កម្មករ​ដែល​ធ្វើដំណើរ​ដោយ​ប្រើ​មធ្យោបាយ​ផ្ទាល់ខ្លួន​ត្រូវមាន​កាត​សម្គាល់​កម្មករ បង្ហាញ​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ និង​លិខិតបញ្ជាក់​ពី​ទីលំនៅ​បច្ចុប្បន្ន​។ ចំពោះ​អ្នក​ដែល​ធ្វើដំណើរ​ដោយ​មធ្យោបាយ​រួម ត្រូវ​បង្ហាញ​បណ្ណ​អនុញ្ញាត​ដឹកជញ្ជូន​កម្មករនិយោជិត ដែល​បញ្ជាក់​ពី​ក្រសួង​ការងារ ព្រមទាំង​បង្ហាញ​កាត​សម្គាល់​កម្មករ​ដល់​អាជ្ញាធរ​។​
 
​ប្រមុខ​រាជរដ្ឋាភិបាល​បានកំណត់​ឲ្យ​កម្មករ​ដែល​ត្រូវ​ព្យួរការងារ​ទទួលបាន​ប្រាក់​ចំនួន​៤០​ដុល្លារ និង​៣០​ដុល្លារ​ទៀត​ពី​ម្ចាស់​រោងចក្រ ក្នុងអំឡុងពេល​រោងចក្រ​បិទទ្វារ ដោយសារតែ​គ្មាន​វត្ថុធាតុដើម និង​គ្មាន​អ្នកបញ្ជា​ទិញ ឬ​លុបចោល​ការទិញ​៕
 

Tag:
 កម្មករ​រោងចក្រ​
 ​ចរាចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com