ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
COVID-19
ជាតិ
សៀមរាបទទួលបានពលរដ្ឋចំណាកស្រុក៤២នាក់ទៀតពីថៃ ដែលត្រូវរស់នៅដាច់ដោយឡែក
11, Apr 2020 ,
6:29 am
រូបភាព
មន្ត្រីសុខាភិបាលពិនិត្យសុខភាពជាបន្តបន្ទាប់ជូនពលរដ្ឋដែលទើបចំណាកស្រុកមកពីថៃ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០
×
ដោយ:
អុីសា រ៉ហានី (Isa Rohany)
ខេត្តសៀមរាប កាលពីល្ងាចថ្ងៃទី១០ ខែមេសា ទទួលបានពលរដ្ឋចំណាកស្រុក៤២នាក់ទៀតមកពីប្រទេសថៃ ដែលចូលមកវិញតាមច្រកអូរស្មាច់ ច្រកជាំស្រង៉ាម និងច្រកប៉ោយប៉ែត។ អនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាគណៈកម្មការអន្តរក្រសួងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ លោកអភិបាលខេត្ត ទៀ សីហា និងស្ថាប័នជំនាញខេត្ត បានកំណត់យកសាលាបឋមសិក្សាអនុវត្តគរុកោសល្យ ជាទីតាំងស្នាក់នៅបណ្តោះអាសន្នរបស់ពលរដ្ឋទាំងនោះ។
លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប ដែលបានចុះទៅទទួលបណ្តាពលរដ្ឋទាំងនោះផ្ទាល់ពីព្រំដែន បានអះអាងប្រាប់អ្នកសារព័ត៌មានថា អ្នកចំណាកស្រុកទាំងនោះ មកប្រភពពីស្រុកចំនួន៥ក្នុងខេត្តសៀមរាប ពោលគឺស្រុកស្រីស្នំ ក្រឡាញ់ ជីក្រែង ពួក និងអង្គរជុំ។
លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប។ រូបថត ហ្វេសប៊ុករបស់លោក
បើតាមលោកប្រធានមន្ទីរសុខាភិបាលខេត្ត ពលរដ្ឋទាំង៤២នាក់ ត្រូវស្កែនពិនិត្យមើលរោគសញ្ញា ហើយក្នុងករណីមានរោគសញ្ញា ពួកគាត់នឹងត្រូវដាក់នៅកន្លែងសង្ស័យ និងយកសំណាកទៅពិនិត្យ រីឯអ្នកគ្មានរោគសញ្ញា នឹងត្រូវបានបញ្ជូនទៅតាមស្រុក ដោយអាជ្ញាធរស្រុកនីមួយៗ ចាំទទួក និងរៀបចំដាក់ពួកគេឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ នៅទីតាំងដែលបានរៀបចំ។
«ទោះបីជាយើងអនុញ្ញាតឲ្យពួកគេទៅស្រុកភូមិក៏ដោយ ប៉ុន្តែពួកគាត់មិនអាចទៅរស់នៅជាមួយក្រុមគ្រួសារភ្លាមៗនោះឡើយ ដោយត្រូវរស់នៅដាច់ដោយឡែក១៤ថ្ងៃ និងស្ថិតក្រោមការពិនិត្យពីមន្ត្រីសុខាភិបាលមូលដ្ឋាន»។ នេះបើតាមការបញ្ជាក់របស់លោក ក្រុស សារ៉ាត់។
កន្លែងស្នាក់នៅសម្រាប់អ្នកចំណាកស្រុកដែលស្ថិតនៅសាលាបឋមសិក្សាអនុវត្តគរុកោសល្យខេត្តសៀមរាប
ជាមួយគ្នានេះ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានជំរុញដល់មន្ត្រីសុខាភិបាលនិ ងសមត្ថកិច្ចពាក់ព័ន្ឋ យកចិត្តទុកដាក់ពិនិត្យតាមដានសុខភាពពួកគាត់ឲ្យបានម៉ត់ចត់ ដោយមិនត្រូវអនុញ្ញាតឲ្យចេញក្រៅបរិវេណដែលបានហាមនោះទេ បើគ្មានការអនុញ្ញាតពីមន្ត្រីចត្តាឡីស័កប្រចាំការនៅទីនោះ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម