COVID-19
ជាតិ
ទោះគ្មានពិធីចូលឆ្នាំ ប៉ុន្តែក្រុមការងារលោក អ៊ាម វន្នី មានបទចម្រៀង១៨បទកំដរអារម្មណ៍
× ភ្នំពេញ៖ ទោះជាការផលិតបទចម្រៀងសម្រាប់ការអបអរសាទរបុណ្យឆ្នាំថ្មីមិនទទួលបានជោគជ័យ១០០ភាគរយលោក អ៊ាម វន្នី ក៏សប្បាយចិត្តព្រោះបានកំដរអារម្មណ៍ក្នុងឱកាសនេះផងដែរ។ បទចម្រៀងចូលឆ្នាំថ្មី១៨បទដែលផលិតឡើងដោយផលិតកម្ម មកុដមេឌៀ បានកំដរនិងលួងលោមអារម្មណ៍ពលរដ្ឋខណៈកូវីដ-១៩កំពុងរាលដាលនៅកម្ពុជា។
សូមអញ្ជើញទស្សនាវីដេអូនៅខាងក្រោមដូចតទៅ៖
លោក អ៊ាម វន្នី ជាម្ចាស់ផលិតកម្ម មកុដ មេឌៀ បានរៀបរាប់ថា បទចម្រៀងដែលលោកបានផលិតឡើងសុទ្ធតែជាបទចម្រៀងដែលមិនចំលងពីក្រៅស្រុក ហើយភាគច្រើននៅឆ្នាំថ្មីនេះលោកបានផលិតនូវបទជាចង្វាក់កន្ទ្រឹមច្រើនដើម្បីឲ្យប្រជាពលរដ្ឋរាំសប្បាយក្នុងឱកាសឆ្នាំថ្មីនេះ។ លោក វន្នី បន្តទៀតថា លោកក៏ដូចជាក្រុមការងារទាំងអស់មានការប្រុងប្រយ័ត្នក្នុងការពារនូវកូវីដ-១៩ ដោយក្រុមការងារពាក់ម៉ាស់ និងទឹកអាកុលដើម្បីលាងសំអាតដៃ និងក្រុមការងាររបស់លោកមិនចំនួនធំគឺធ្វើការនៅតាមផ្ទះរាងខ្លួន។
Tag:
កូវីដ-១៩
ចម្រៀងចូលឆ្នាំថ្មី
មកុដមេឌៀ
© រក្សាសិទ្ធិដោយ thmeythmey.com