ជាតិ
ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លនៅកំពង់ធំ ក៏ត្រូវផ្អាកដោយសារកូវីដ-១៩ ផងដែរ
× គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្ដរជាតិ បានប្រកាសផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ដែលគ្រោងធ្វើនៅខេត្តកំពង់ធំ ដោយសារតែការរីករាលដាលជំងឺកូវីដ-១៩។
សម្តេច គង់ សំអុល រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាប្រធានគណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្ដរជាតិ បានសរសេរលិខិតទៅកាន់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៨ ខែមេសា ថា សំណើរសូមគោលការណ៍ផ្អាកនេះ ធ្វើឡើងតាមព្រះរាជតម្រិះរបស់ព្រះករុណា ព្រះមហាក្សត្រ។
«ព្រះអង្គឈ្វេងយល់អំពីទុក្ខលំបាកនៃផលប៉ះពាល់ពីជំងឺរលាកផ្លូវដង្ហើម កូវីដ-១៩ ដែលកំពុងរាតត្បាតនៅទូទាំងពិភពលោក ហើយកម្ពុជាយើងក៏កំពុងរងផលប៉ះពាល់នេះដែរ»។ នេះជាសំណេរក្នុងលិខិតលោក គង់ សំអុល ហើយសម្តេច ហ៊ុន សែន បានចារថា យល់ព្រម ៕
© រក្សាសិទ្ធិដោយ thmeythmey.com