COVID-19
ជាតិ
ដើម្បី​ឈ្នះ​កូ​វីដ​-១៩ កម្មករ​-​កម្មការិនី មិន​ទៅផ្ទះ ហើយ​បន្ត​ធ្វើការ​ពេល​ចូលឆ្នាំ​
11, Apr 2020 , 4:06 pm        
រូបភាព
​ភ្នំពេញ​៖ កម្មករ​-​កម្មការិនី តាម​បណ្ដា​រោងចក្រ​នានា បាន​តាំងចិត្ត​ធ្វើការ​នៅ​ថ្ងៃ​ចូលឆ្នាំ ដោយ​មិន​ទៅ​ស្រុកកំណើត ដើម្បី​បញ្ជៀ​ស​ការឆ្លង​ជំងឺ​កូ​វីដ​-១៩​។ នេះ​បើតាម​ឃ្លី​ប​វីដេអូ ដែល​លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ចែកចាយ​ជា​បន្តបន្ទាប់​សម្រាប់​ក្រុម​អ្នកសារព័ត៌មាន​។​

 
 ជាមួយគ្នានេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក៏​បានចេញ​វិធានការ ចំពោះ​កម្មករនិយោជិត​ណា ឈប់សម្រាក «​ដោយ​ឯកឯង​» ក្នុងអំឡុង​ចូលឆ្នាំ​ខ្មែរ នឹងត្រូវ​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​រយៈពេល​១៤​ថ្ងៃ មុន​ចូល​បំពេញការងារ​វិញ ហើយ​នឹងមិន​ទទួលបាន​ប្រាក់​ឈ្នួល​ក្នុង​រយៈពេល​១៤​ថ្ងៃ​នេះឡើយ​។​
 
​ដើម្បី​ជ្រាប​ច្បាស់​សូម​អញ្ជើញលោក​-​អ្នកនាង​ទស្សនា​វីដេអូ​ខ្លី ដូចតទៅ​៖
 
 
​មិនមែន​តែ​វិស័យ​ឯកជន​ឡើយ គ្រប់​ស្ថាប័នរដ្ឋ ក៏ត្រូវ​តម្រូវ​ឲ្យ​នៅ​ធ្វើការ​ធម្មតា​ដែរ ក្នុងអំឡុង​ចូលឆ្នាំ​នេះ​។​
 
​សូមជម្រាបថា រដ្ឋាភិបាល បានសម្រេច​លុប​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ នៅ​ឆ្នាំនេះ ដោយសារតែ​បារម្ភ​ខ្លាច​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ រដ្ឋាភិបាល នឹង​សង​ថ្ងៃ​ឈប់សម្រាក​៥​ថ្ងៃ ដល់​ស្ថាប័នរដ្ឋ​និង​ឯកជន​វិញ នៅពេល​សមស្រប​៕

Tag:
 កូ​វីដ​-១៩
  រោងចក្រ​
© រក្សាសិទ្ធិដោយ thmeythmey.com