COVID-19
ជាតិ
កូ​វីដ​១៩៖ អ្នកស្រី ប៉ូ សុផាត កប់​បន្លែ​ក្នុង​ដី ដើម្បី​រក្សាទុក​បានយូរ​
12, Apr 2020 , 9:59 am        
រូបភាព
​ភ្នំពេញ​៖ ដើម្បី​បញ្ចៀស​ការ​ទៅ​ផ្សារ ឬ​ចេញ​ក្រៅ​ផ្ទះ​ញឹកញាប់ អ្នកស្រី ប៉ូ សុផាត បាន​ទិញ អង្ករ ត្រី សាច់ជ្រូក​យកទៅ​ប្រឡាក់​ទុក និង​ធ្វើ​ផ្អក ព្រមទាំង​គ្រឿងទេស​មួយចំនួនទៀត ដើម្បី​អាច​ទទួលទាន​បានយូរ​ថ្ងៃ​។ ក្រៅពីនេះ ស្ត្រី​កូន​៣​រូបនេះ​ក៏បាន​ទិញ​បន្លែ​មួយចំនួន​យកទៅ​កប់​ដី ដើម្បី​រក្សាទុក​បានយូរ​ផងដែរ​។



​ដ្បិតតែ​រស់នៅ​ក្នុងស្រុក​ស្រែចម្ការ ដែល​មិនមែនជា​ទីប្រជុំជន​ក៏ពិតមែន ប៉ុន្តែ​គ្រួសារ​របស់​អ្នកស្រី ប៉ូ សុផាត មានការ​ប្រយ័ត្នប្រយែង​ខ្ពស់ ក្នុងការ​បង្ការ​ខ្លួន​ពី​កូ​វីដ​១៩ ដោយ​ព្យាយាម​មិន​ចេញ​ក្រៅ​ផ្ទះ​ជួប​ញាតិ​ក្នុងភូមិ​ទាល់តែសោះ ប្រសិនបើ​មិនមាន​ការងារ​ចាំបាច់​ខ្លាំង​។ ការមិន​ប្រមាថ​នេះហើយ ដែលនាំឱ្យ​អ្នកស្រី សុផាត ត្រូវ​ទិញ​ស្បៀង​ជាច្រើន​ដូចជា​អង្ករ ត្រី សាច់ បន្លែ គ្រឿងទេស និង​គ្រឿង​សម្រាប់ធ្វើ​បង្អែម​ផង យកមក​តម្កល់ទុក​ក្នុងផ្ទះ​។​
 


 
​អ្នកស្រី សុផាត ពន្យល់​ដូច្នេះ​៖«​យើង​ទិញ​យកមក​ទុក​មក ព្រោះ​មិនដឹងថា​ជំងឺ​នេះ​វា​នឹង​បាត់ទៅ​នៅពេលណា​ទេ មាន​របស់​នៅក្នុង​ផ្ទះ​ស្រាប់​យើង​មិន​បារម្ភ​។ ការពារ​វា​ប្រសើរ​ជាង​ព្យាបាល​។ បន្លែ​ខ្លះ​យើង​អាច​កប់​ដី​ទុក​បានយូរ ដូចជា​ល្ពៅ ត្រឡាច ដំឡូងដូង ដំឡូងជ្វា ជាដើម​។ បើសិនជា​ស្ថានការណ៍​កាន់តែ​យ៉ាប់​ទៅ ខ្ញុំ​អាចយ​កប​ន្លែ​ទាំងនេះ​មក​ស្ល​បាន​។ ខ្ញុំ​ទិញ​គ្រឿង​សម្រាប់ធ្វើ​បង្អែម​មក​ផង ពេលណា​ឃ្លាន ខ្ញុំ​អាច​ចម្អិន​សម្រាប់​គ្រួសារ​ខ្ញុំ​បាន ដូច្នេះ​ខ្ញុំ​មិនបាច់​ចេញ​ក្រៅ​ផ្ទះ​ទេ​។ ពេលនេះ​ខ្ញុំ​ចាប់ផ្ដើម​ដាំ​បន្លែ​នៅលើ​ដី​ទំនេរ​បន្ថែមទៀត តែ​វា​មិនទាន់​ឱ្យ​ផល​ទេ​»​។​


 
​ស្ត្រី​ដែលមាន​ផ្ទះ​ពោរពេញ​ទៅដោយ​ដំណាំ​ហូប​ផ្លែ​ជាច្រើន​ដូចជា ដូង ស្វាយ ទៀប មៀន ខ្នុរ ចេក ជាដើម​នោះ បន្ថែមថា ស្បៀង​ដែល​អ្នកស្រី​ទិញ មិនមែន​សម្រាប់​ប្រើប្រាស់​ក្នុង​រយៈពេល​ខ្លី​ឡើយ តែ​សម្រាប់​ផ្គត់ផ្គង់​ច្រើន​ខែ​ទៅមុខទៀត​៕ 

























© រក្សាសិទ្ធិដោយ thmeythmey.com