អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
បង់​ក្លា​ដែ​ស​ប្រហារជីវិត​អតីត​មេទ័ព​ដែល​បានសម្លាប់​បិតា​ឯករាជ្យ​ជាតិ នៅ​ឆ្នាំ​១៩៧៥
12, Apr 2020 , 10:41 am        
រូបភាព
ដោយ: ថ្មីៗ
​បង់​ក្លា​ដែ​ស បានសម្រេច​ប្រហារជីវិត​អតីត​មេបញ្ជាការ​កងទ័ព​បង់​ក្លា​ដែ​សម្នាក់ ដែល​ទើប​ចាប់ខ្លួនបាន ក្រោយ​រត់គេច​អស់​២៥​ឆ្នាំ ពីបទ​សម្លាប់​បិតា​ឯករាជ្យ​ជាតិ លោក Sheikh Mujibur Rahman កាលពី​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​១៩៧៥​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់ AFP​។​

 
​លោក Sheikh Mujibur Rahman ឪពុក​របស់​នាយករ​ដ្ឋ​មន្ត្រី​បង់​ក្លា​ដែ​ស អ្នកស្រី Sheikh Hasina ត្រូវបាន​ឃាតករ​សម្លាប់ អម​ជាមួយ​សមាជិកគ្រួសារ​គាត់​មួយចំនួនធំ​ក្នុង​រដ្ឋប្រហារ​យោធា​មួយ កាលពី​ថ្ងៃ ១៥ ខែសីហា ឆ្នាំ​១៩៧៥ ពោលគឺ​ជិត​៤​ឆ្នាំ​បន្ទាប់ពី​លោក​បាន​ដឹកនាំ​ប្រទេស​បង់​ក្លា​ដែ​ស​ទាមទារ​ឯករាជ្យ​ពី​ប៉ា​គី​ស្ថាន​។ 
 
​កាលពី​ឆ្នាំ​១៩៩៨ Abdul Majed ត្រូវបាន​កាត់​ប្រហារជីវិត ដោយ​កំបាំងមុខ ជាមួយ​មន្ត្រី​យោធា​ជាច្រើន​នាក់​ទៀត ក្រោម​បទ​ឃាតកម្ម​លើ​អតីត​បិតា​ឯករាជ្យ​ជាតិ​។ តុលាការ​កំពូល​បង់​ក្លា​ដែ​សបាន​អនុវត្ត​សាលដីកា​កាលពី​ឆ្នាំ​២០០៩ ដោយបាន​ប្រហារជីវិត​ឃាតក​យ៉ាងហោចណាស់​៥​នាក់​រួចទៅហើយ​៕
 
​ 

© រក្សាសិទ្ធិដោយ thmeythmey.com