COVID-19
អន្តរជាតិ
COVID-19៖ អាស៊ីអាគ្នេយ៍​មាន​ជាង​១៨០០០​ករណី ដោយ​ម៉ាឡេស៊ី ហ្វីលីពីន និង​ឥណ្ឌូណេស៊ី រងគ្រោះ​ជាងគេ​
12, Apr 2020 , 1:47 pm        
រូបភាព
បុគ្គលិកសុខាភិបាលម៉ាឡេស៊ីពាក់​មុខការពារជាមួយ​នឹងសារលើកទឹក​ចិត្តអ្នកជំងឺ។ រូបថត AFP
បុគ្គលិកសុខាភិបាលម៉ាឡេស៊ីពាក់​មុខការពារជាមួយ​នឹងសារលើកទឹក​ចិត្តអ្នកជំងឺ។ រូបថត AFP
ដោយ: រួបរួម
គិត​ត្រឹម​រសៀល​ថ្ងៃទី​១២ ខែមេសា នេះ អាស៊ីអាគ្នេយ៍​ដែលមាន​១១​ប្រទេស កើន​ករណី​ឆ្លង​ដល់​ជាង​១៨០០០​ករណី ដែល​ក្នុងនោះ​ស្លាប់​ជិត​៧០០​នាក់ និង​សះស្បើយ​ជាង​៤៥០០​នាក់​។​

 
​ម៉ាឡេស៊ី ករណី​ឆ្លង​ដល់​ទៅ​ជាង​៤៥០០​ករណី ហើយ​តាម​ពីក្រោយ​ដោយ​ហ្វីលីពីន និង​ឥណ្ឌូណេស៊ី​។ ថៃ និង​សិង្ហ​បុរី មាន​ជាង​២០០០​ករណី​រៀងៗ​ខ្លួន ខណៈ​កម្ពុជា និង​វៀតណាម ស្ថិតក្នុង​ខ្ទង់រយ​។ មី​យ៉ាន់​ម៉ា មាន​ជិត​៤០​ករណី ឡាវ​ជិត​២០​ករណី រីឯ​ទី​ម័​រ​ខាងកើត មាន​២​ករណី​។​
 
​ឥណ្ឌូណេស៊ី មាន​អ្នកស្លាប់​ច្រើនជាងគេ រហូតដល់​ទៅ​៣២៧​នាក់ បន្ទាប់មក​ហ្វីលីពីន ២៤៧​នាក់ ម៉ាឡេស៊ី​៧៣​នាក់ ថៃ​៣៨​នាក់ សិង្ហ​បុរី​៨​នាក់ មី​យ៉ាន់​ម៉ា​៣​នាក់ និង​ព្រុយ​ណេ​១​នាក់​។ វៀតណាម កម្ពុជា ឡាវ និង​ទី​ម័​រ​ខាងកើត មិនមាន​ករណី​ស្លាប់​ឡើយ​។​
 
​សរុប​ទាំង​១១​ប្រទេស អ្នកជា​សះស្បើយ​មាន​៤៥១២​នាក់​ក្នុងចំណោម​១៨ ២២៤​នាក់ ដែល​ស្មើនឹង​២៤.៧៥​ភាគរយ​។ ម៉ាឡេស៊ី​មាន​អ្នកជា​ជិត​២០០០​នាក់ ថៃ​មាន​ជាង​១២០០​នាក់​។ វៀតណាម ព្រុយ​ណេ និង​កម្ពុជា មាន​ករណី​សះស្បើយ​លើស​៥០​ភាគរយ​រៀងៗ​ខ្លួន​។​
 
​កាលពី​ព្រឹក​មិញ កម្ពុ​ជាមាន​ករណី​សះស្បើយ​២​បន្ថែម និង​ករណី​ថ្មី​២​ទៀត​។ សរុប​ក្នុងចំណោម​១២២​ករណី កម្ពុ​ជាមាន​អ្នកជា​សះស្បើយ​៧៧​នាក់ ដែល​ស្មើនឹង​៦៣.១១​ភាគរយ​៕



© រក្សាសិទ្ធិដោយ thmeythmey.com