COVID-19
អន្តរជាតិ
កូរ៉េខាងជើង នឹង​អនុវត្ត​វិធានការ​កាន់តែ​តឹង​រ៉ឹង ដើម្បី​ប្រយុទ្ធប្រឆាំង COVID-19
12, Apr 2020 , 3:30 pm        
រូបភាព
មេដឹកនាំគីម ជុងអ៊ុន។ រូបភាព៖ Reuters
មេដឹកនាំគីម ជុងអ៊ុន។ រូបភាព៖ Reuters
​កូរ៉េខាងជើង ត្រៀម​អនុវត្ត​វិធានការ​តឹង​រុឹង​ជាង​មុន ដើម្បី​ប្រយុទ្ធប្រឆាំង​ជាមួយ​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) និង​ដើម្បី​ការពារ​ប្រជាជន​ពី​ជំងឺឆ្លង​ប្រភេទ​ថ្មី​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងត្បូង​KCNA នា​ថ្ងៃទី​១២ ខែមេសា​។



​គិត​មក​ត្រឹម​ពេលនេះ កូរ៉េខាងជើង មិនទាន់មាន​របាយការណ៍​ណាមួយ​បង្ហាញថា​មាន​COVID-19 នៅក្នុង​ទឹកដី​កូរ៉េខាងជើង​ឡើយ​។ បើ​ទោះ​មិនទាន់​រកឃើញ​ករណី​នៅក្នុង​ប្រទេស​ក៏ពិតមែន ប៉ុន្តែ​កូរ៉េខាងជើង​តែងតែ​ប្រុងប្រយ័ត្ន​ជានិច្ច​ជាមួយ​ជំងឺឆ្លង​មួយ​នេះ​។ ក្នុង​ពេលនេះ មនុស្ស​ច្រើនជាង ៥០០​នាក់​ត្រូវបាន កូរ៉េខាងជើង​ដាក់​ច​ត្តា​ឡី​ស័ក ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​COVID-19 នៅក្នុង​ប្រទេស​។ 
 
​តាមរយៈ​កិច្ចប្រជុំ​មួយ​ដែលមាន​លោក​គីម ជុង​អ៊ុន មេដឹកនាំ​កូរ៉េខាងជើង​ធ្វើជា​អធិបតី នា​ថ្ងៃទី​១១ ខែមេសា ការិយាល័យ​នយោបាយ​នៃ​គណៈមជ្ឈិមបក្ស​ពលករ​កូរ៉េខាងជើង បានអនុម័ត​សេចក្តីសម្រេច​មួយ ដើម្បី​ចាត់វិធានការ​យ៉ាង​តឹង​រុ​ឹ​ង​បំផុត ដើម្បី​ការពារ​ជីវិត​របស់​ប្រជាជន​កូរ៉េខាងជើង និង​សុវត្ថិភាព​ពី​ជំងឺឆ្លង​សកល​។ បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន KCNA COVID-19 បាន​បង្អាក់​ដំណើរការ​សេដ្ឋកិច្ច​របស់​កូរ៉េខាងជើង​យ៉ាងខ្លាំង​។ ជាការ​ឆ្លើយតប​កូរ៉េខាងជើង នឹង​ចាប់បង្ខំ​ឲ្យ​អនុវត្ត​វិធានការ​តឹងរឹង​បំផុត ដើម្បី​រក្សា​ស្ថេរភាព​នៅក្នុង​ប្រទេស​។​
 
​បន្ថែម​ពីលើ​នេះ កូរ៉េខាងជើង ក៏​ត្រៀម​បង្កើត​សេវា​ប្រកាសអាសន្ន​នៅ​ទូទាំងប្រទេស​ផងដែរ ដើម្បី​ប្រឆាំង​ជំងឺ​រាតត្បាត​នេះ​។ បើទោះបីជា​កូរ៉េខាងជើង អំពាវនាវ​ឲ្យ​មានការ​ប្រយុទ្ធ​ប្រឆាំងនឹង COVID-19 ក៏ដោយ ក៏​លោក គីម មិនបាន​ពាក់​ម៉ាស់​ដែរ ខណៈ​មន្ត្រី​មួយចំនួន​មាន​ពាក់​ម៉ាស់​ការពារ​។ 
 
​ក្រៅពី​កិច្ចប្រជុំ​ស្តីពី​យុទ្ធសាស្ត្រ​ក្នុងការ​ទប់ស្កាត់​នឹង​ជំងឺឆ្លង​សកល លោក គីម ក៏បាន​តែងតាំង លោកស្រី Kim Yo Jong ដែល​ត្រូវជា​ប្អូនស្រី​របស់ខ្លួន ជា​សមាជិកមិនអចិន្រ្តៃយ៍នៃការិយាល័យនយោបាយ​នៃ​បក្ស​ពលករ​កូរ៉េខាងជើង​ជាថ្មី​ផងដែរ​៕ 
 

Tag:
 ​កូរ៉េខាងជើង​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com