COVID-19
ជាតិ
COVID-19៖ អាស៊ាន និង​អាស៊ាន​បូក​បី នឹងមាន​កិច្ចប្រជុំ​ពិសេស​តាម Video Conference
12, Apr 2020 , 10:29 pm        
រូបភាព
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹងចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​ពិសេស និង​កិច្ចប្រជុំ​កំពូល​អាស៊ាន​បូក​បី ដោយ​តប​ការអញ្ជើញ​របស់លោក ង្វៀន សួន​ហ្វុ​ក នាយករដ្ឋមន្ត្រី​វៀតណាម និង​ជា​ប្រធាន​អាស៊ាន ស្តីពី​កូ​វីដ​-១៩ តាមរយៈ​ប្រព័ន្ធ​វីដេអូ​(Video Conference) នៅ​ថ្ងៃទី ១៤ ខែមេសា នៅ​វិមាន​សន្តិភាព​។​



​កិច្ចប្រជុំ​កំពូល​អាស៊ាន​ទាំងពីរ​នេះ នឹងមាន​ការឯកភាព​ចូលរួម​ពី​ថ្នាក់ដឹកនាំ​របស់​អាស៊ាន និង​ប្រទេស​បូក​បី​ផ្សេងទៀត​។ ដោយឡែក​មន្ត្រី​ដែល​ចូលរួម​អម​សម្តេច ហ៊ុន សែន រួមមាន លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច លោក ប៉ាន សូរ​ស័​ក្កិ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ និង​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​។ 
 
​តាមរយៈ​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ពិសេស និង​កិច្ចប្រជុំ​អាស៊ាន​បូក​បី​ពិសេស​នេះ សម្ដេច ហ៊ុន សែន នឹង​ថ្លែង​សុន្ទរកថា​ចំនួន​២ ស្ដីពី​ផលប៉ះពាល់​នៃ​កូ​វីដ​-១៩ ទៅលើ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម និង​កំណើន​សេដ្ឋកិច្ចពិភពលោក ព្រមទាំង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​នៃ​កូ​វីដ​-១៩ ទៅលើ​សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​កិច្ចការ​សង្គម​៕
 

Tag:
 សម្ដេច​ហ៊ុន សែន​
  កិច្ចប្រជុំ​អាស៊ាន​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com