COVID-19
ជាតិ
លោក ម៉ម ប៊ុនហេង៖ ថ្ងៃនេះគ្មានអ្នកឆ្លង និង​អ្នកជាពីកូវីដ-១៩ទេ
13, Apr 2020 , 9:27 am        
រូបភាព
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានប្រកាសនៅក្នុងសន្និសីទកាសែតនៅព្រឹកនេះថា មិនមានរកឃើញករណីថ្មីនៃកូវីដ-១៩នោះទេ ហើយក៏គ្មានអ្នកជាសះស្បើយថ្មីដែរ។ តួលេខអ្នកឆ្លងសរុប មានចំនួន ១២២ រីឯអ្នកសះស្បើយមានចំនួន ៧៧នាក់។



សូមបញ្ជាក់ថា អ្នក​ដែល​ជាសះស្បើយសរុបរួមមាន ជនជាតិចិន ១នាក់, ជនជាតិ​អង់គ្លេស៤នាក់, បែលហ្សិក១នាក់, បារាំង ២៥នាក់, ម៉ាឡេស៊ី ១០នាក់ និងជនជាតិខ្មែរចំនួន ៣៦នាក់។ ចំណែកអ្នក​កំពុងសម្រាក​ព្យាបាលមាន​ចំនួន ៤៥នាក់៕


© រក្សាសិទ្ធិដោយ thmeythmey.com