អត្ថបទពាណិជ្ជកម្ម
realme ដែលជា​អ្នក​ពេញនិយម​ខាង​បច្ចេកវិទ្យា បាន​នាំ​ផលិតផល​ថ្មី​ដ៏​អ​ស្ខា​រ្យ​របស់ខ្លួន​មក​ទីផ្សារ​កម្ពុជា​គឺ​realme 6 series
13, Apr 2020 , 3:24 pm        
រូបភាព
ដោយ: ថ្មីៗ
 
​នៅក្នុង​ឆ្នាំនេះ ក្រុមហ៊ុនទូរស័ព្ទ​ប្រទេស​ចិន​បាន​បើក​ការប្រកួតប្រជែង​ថ្មី ហើយ​មិន​ថា 5G កាមេរ៉ា​ក្រោយ កម្រិត​រូបភាព ឬ​ការបញ្ចូល​ថ្ម​នោះទេ គឺ​សុទ្ធសឹងតែ​ជា​ចំណុច​ប្រកួតប្រជែង​របស់​ក្រុមហ៊ុន​នីមួយៗ​។ រីឯ​realme ដែលជា​ក្រុមហ៊ុនទូរស័ព្ទ​ដែលមាន​អាយុកាល​វ័យក្មេង​ជាងគេ​ក្នុងប្រទេស​ចិន ក៏​មិន​មានការ​រាថយ​ក្នុងការ​ប្រកួតប្រជែង នៃ​បច្ចេកវិទ្យា​នេះដែរ​។ ដោយនៅ​ក្នុងឆ្នាំនេះ realme បានប្រកាស​ជា​ផ្លូវការ realme X50 5G ដែល​មានន័យថា realme ក៏បាន​ប្រលូក ក្នុង​វិស័យ​អ្នក​ផ្ស​ព្ច​ផ្សាយ​បច្ចេកវិទ្យា​ដែរ​។​
 
realme ដែលជា​អ្នក​ផ្សព្វផ្សាយ​បច្ចេកវិទ្យា ក៏​មិន​មែនមាន​ត្រឹមតែ​ផលិតផល flagship នោះដែរ​។ កន្លងមក realme តែងតែ​ខិតខំ​ប្រឹងប្រែង​ក្នុងការ​ធ្វើឱ្យ​ទូរស័ព្ទ​ក្នុង​ជួរ​តម្លៃ​នីមួយៗ បាន​បំពាក់​នូវ​បច្ចេកវិទ្យា​ដែលមាន​ការប្រកួតប្រជែង​ខ្លាំង ក្នុង​ជួរ​តម្លៃ​នោះ​។ ឧទាហរណ៍ ដូចជា​បន្ទះ​ឈី​ប​ជាដើម ដូច​អ្នក​ទាំងអស់គ្នា​បានដឹងហើយថា គុណភាព​នៃ​បន្ទះ​ឈី​ប គឺអាច​បញ្ជាក់​ឲ្យ​ដឹងថា​ទូរស័ព្ទ​នោះ មានគុណ​ភាពល្អ​ដែរឬទេ ហើយ​បទពិសោធន៍​ការប្រើប្រាស់​មាន​ភាពរលូន​ដែរឬទេ​។ ដូចដែល​ទូរស័ព្ទ realme 5 series ដែល​បានដាក់​សម្ពោធ​កាលពី​ឆ្នាំ​មុននេះ​អញ្ចឹង ក្រៅពី realme 5Pro ដែលជា​ទូរស័ព្ទ​ទីមួយ ដែល​បាន​បំពាក់​នូវ​បន្ទះ​ឈី​ប snapdragon 712 ហើយ​ស្ថិតក្នុង​ជួរ​តម្លៃ​ត្រឹមតែ​ក្រោម 300 ដុល្លារ​តែប៉ុណ្ណោះ​នោះ realme 5 និង realme 5i ដែល​បំពាក់​ដោយ snapdragon 665 វិញ ក៏មាន​គុណភាព​ល្អ និង​តម្លៃ​សមរម្យ​ផងដែរ​។ បើ​វា​ជា​ម៉ាក​ទូរស័ព្ទ​ដទៃ​វិញ​នោះ គឺ​វា​ស្ថិតក្នុង​ជួរ​តម្លៃ​ប្រហែល 250​ដុល្លារ តែ​សម្រាប់​តម្លៃ​របស់ realme 5 និង realme 5i នេះ វិញ​គឺ​ពិតជា​ភ្ញាក់ផ្អើល​ខ្លាំងណាស់ ដោយ​វា​មានតម្លៃ​ត្រឹមតែ​ក្រោម 200​ដុល្លារ​តែប៉ុណ្ណោះ​។​
 
realme number series ដែលមាន​ការបំពាក់​នូវ​បច្ចេកវិទ្យា​ដែលមាន​គុណភាព​ល្អ ក្នុង​គ្រប់​ជួរ​តម្លៃ​បាន​មាន​ចំនួន​អ្នកប្រើប្រាស់ ដល់​ទៅ​ជាង​18​លាន​នាក់​ជុំវិញ​ពិភពលោក​។ ហើយ​នៅថ្ងៃនេះ​ផងដែរ realme កម្ពុជា បានប្រកាសថា realme  number series នឹង​មកដល់​ក្នុងពេល​ឆាប់ៗ​នេះហើយ គឺ realme 6 series ។ ប្រហែល​ជាមាន​អ្នកមួយ​ចំនួន​គាត់​បានដឹង​ខ្លះៗ​ហើយ តាមរយៈ​ការចុះផ្សាយ​តាម​ព័ត៌មាន​ផ្សេងៗ​មួយចំនួន ប៉ុន្តែ​ម្តងនេះ​គ្រាន់តែ​ឃើញ គ្រាន់តែ​ដឹង​គឺ​មិន​គ្រាប់​គ្រាន់​នោះទេ ។​
 
​នៅ​ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៤​មេសា​នេះ សូម​រង់ចាំ​តាមដាន​ការ Live នៅក្នុង​Facebook​របស់ លោក​G-devith លោក Lay bunleng និង កញ្ញា​Henna gaming ដោយ​ពួកគាត់ នឹងមាន​ការចាប់​រង្វាន់​ជ្រើស​យក​អ្នកឈ្នះ​ទូរស័ព្ទ និង​អាច​សាកល្បង​ប្រើប្រាស់​ទូរស័ព្ទ realme 6 series បាន​មុនគេ​ផងដែរ ។ 
 
​ក្រៅពីនេះ​លោកអ្នក​គ្រាន់តែ BLIND ORDER ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២០​នេះ នឹងមាន​ការ​ថែម​ជូន​កាបូបស្ពាយ​ក្រោយ ដ៏​ស្រស់ស្អាត​ពី realme​។   
 
​សម្រាប់​ព័ត៌មាន​លម្អិត សូម​ចូលទៅ​កាន់​គេហទំព័រ​ខាងក្រោម​៖
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

 

© រក្សាសិទ្ធិដោយ thmeythmey.com