អត្ថបទពាណិជ្ជកម្ម
ប្រា​សាក់ ស្វា​គ​មន៍​ភាគ​ទុ​និក​ថ្មី ក្នុងការ​គាំទ្រ​ដល់​ការរីកចម្រើន​ជាមួយគ្នា​
13, Apr 2020 , 3:55 pm        
រូបភាព
ដោយ: ថ្មីៗ
 ប្រា​សាក់ ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មាន​អាជ្ញា​បណ្ណ​ទទួល​ប្រាក់​បញ្ញើ ពី​សាធារណជន​ធំជាងគេ និង​មានបទពិសោធន៍ 25 ឆ្នាំ នៅ​ទីផ្សារ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ទទួលបាន​ភាគ​ទុ​និក​ធំថ្មី ពី​ប្រទេស​កូរ៉េខាងត្បូង គឺ «​ធនាគារ ខេ​ប៊ី គូក​មីន (KB Kookmin Bank)»​។​
 
​ធនាគារ ខេ​ប៊ី គូក​មីន គឺជា​ធនាគារ​ឈានមុខ​គេ​នៅ​កូរ៉េខាងត្បូង បាន​ជោគជ័យ​លើ​ការទិញ​ភាគហ៊ុន​ចំនួន 70% របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ នៅ​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២០​។ នៅពេលនេះ ប្រា​សាក់ ក្លាយជា​បុត្រ​សម្ព័ន្ធ​មួយ ក្នុងចំណោម​បុត្រ​សម្ព័ន្ធ​ទាំងអស់ របស់ KB Financial Group ហើយ​ខេ​ប៊ី គូក​មីន បន្ត​ផែនការ​របស់ខ្លួន​ក្នុងការ​បញ្ចូល​ប្រា​សាក់ ជា​បុត្រ​សម្ព័ន្ធ​ទាំងស្រុង បន្ទាប់ពី​ទិញ​បាន​ភាគហ៊ុន​ដែល​នៅសល់ 30%​ទៀត នាពេល​អនាគត​។​
 
​ប្រា​សាក់ ត្រូវបាន​ស្គាល់​ថា ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែលមាន​សមិទ្ធផល​ដ៏​លេចធ្លោ ក្នុងចំណោម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំៗ​ទាំង​៥ នៅ​កម្ពុជា ដោយ​ផ្អែកលើ​ចំណែក​ទីផ្សារ និង​ទ្រព្យសកម្ម​សរុប​។ ប្រា​សាក់ ប្រតិបត្តិការ​ទូទាំងប្រទេស ដោយមាន​បណ្តាញ​ការិយាល័យ​ចំនួន 180 សាខា និង​ទីតាំង​ម៉ាស៊ីន ATM ជិត 150 កន្លែង​។​
 
​លោក Hur Yin ប្រធាន​នាយក​ប្រតិបត្តិ​របស់​ធនាគារ ខេ​ប៊ី គូក​មីន បាន​ថ្លែងថា​៖ «​ការ​ទិញយក​ប្រា​សាក់​នេះ នឹង​ដើរតួនាទី​យ៉ាងសំខាន់ សម្រាប់​ការពង្រីក​បណ្ដាញ​ធនាគារ សម្រាប់​សាធារណជន​ទូទៅ របស់​ធនាគារ ខេ​ប៊ី គូក​មីន នៅ​ទ្វីបអាស៊ី ដែលជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​សាកល​របស់​ខេ​ប៊ី​»​។ លោក​បន្ថែមទៀតថា​៖ «​ជាមួយនឹង​ផែនការ​រយៈពេល​វែង ក្នុងការ​ប្រែក្លាយ​ប្រា​សាក់ ទៅជា​ធនាគារពាណិជ្ជ យើង​សង្ឃឹមថា នឹង​អភិវឌ្ឍ​ប្រា​សាក់ ឱ្យ​ក្លាយជា​ធនាគារ​ឈានមុខ​គេ តាមរយៈ​ការផ្ទេរ​សមត្ថភាព ផ្នែក​ធនាគារ​ដ៏​រឹងមាំ​របស់​ខេ​ប៊ី និង​ការធ្វើឱ្យ​ប្រា​សាក់ ក្លាយជា​គ្រឹះ ក្នុង​ការធ្វើ​អាជីវកម្ម​នៅ​បណ្ដា​ប្រទេស​អាស៊ីអាគ្នេយ៍​»​។​
 
​លោក ស៊ីម សេនា​ជាតិ ប្រធាន​នាយក​ប្រតិបត្តិ​របស់​ប្រា​សាក់ បាន​មានប្រសាសន៍ថា​៖ «​ការវិនិយោគ​របស់ ខេ​ប៊ី គូក​មីន បង្ហាញ​ពីស​ញ្ញាណ​វិជ្ជមាន និង​ទំនុកចិត្ត​របស់​វិនិយោគិន​បរទេស មកលើ​ប្រទេស​កម្ពុជា និង​ប្រា​សាក់​។ ថ្នាក់​គ្រប់គ្រង និង​បុគ្គលិក ប្រា​សាក់​សូម​ស្វាគមន៍​ភាគ​ទុ​និក​ថ្មី​របស់​យើង គឺ ធនាគារ ខេ​ប៊ី គូក​មីន ដែល​នឹង​ជ្រោមជ្រែង​ប្រា​សាក់ ក្នុង​ការបន្ត​ប្រសិទ្ធភាព និង​ស័ក្តិសិទ្ធិ​ភាព ដើម្បី​ពង្រីក​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​»​។​
 
​លោក សេនា​ជាតិ បាន​បន្ថែមថា​៖«​ប្រា​សាក់ តែងតែ​នាំមុខគេ​លើ​ទីផ្សារ​ហិរញ្ញវត្ថុ ដោយមាន​បណ្តាញ​ប្រតិបត្តិការ​ធំជាងគេ លទ្ធភាព​រកប្រាក់​ចំណេញ​ខ្ពស់ និង​ធានាបាន​នូវ​កំនើន​ប្រកបដោយ​និរន្តរភាព លើ​សម្ពៀត​ឥណទាន និង​សមតុល្យ​ប្រាក់​បញ្ញើ​សន្សំ​។ យើង​សម្រេចបាន​លទ្ធផល​សំខាន់ៗ​ជាច្រើន នៅ​ឆ្នាំ 2019 រួមមាន i). ទ្រព្យសកម្ម​សរុប​មាន​ចំនួន 3.11 ប៊ី​លាន​ដុល្លារ ii). សមតុល្យ​ឥណទាន​សរុប​មាន​ចំនួន 2.50 ប៊ី​លាន​ដុល្លារ និង​មាន​អតិថិជន​សេវា​ឥណទាន​សរុប​ចំនួន 417 ពាន់​នាក់ iii). អនុ​បាត​ឥណទាន​មិន​ដំណើរ​ការមាន​ត្រឹមតែ 0.4% ទាប​ជា​អត្រា​ទីផ្សារ iv). សមតុល្យ​ប្រាក់​បញ្ញើ​សន្សំ​សរុប​មាន​ចំនួន 1.78 ប៊ី​លាន​ដុល្លារ និង​មាន 742 ពាន់ គណនី​បញ្ញើ​សន្សំ​»​។​
 
​បើតាម លោក សេនា​ជាតិ លទ្ធផល​ដែល​ប្រា​សាក់​សម្រេចបាន​នេះ ដោយសារតែ​មានការ​គាំទ្រ​យ៉ាងខ្លាំង ពី​អតិថិជន និយ័ត​ករ អាជ្ញាធរ​មូលដ្ឋាន ព្រមទាំង​ការខិតខំ​ប្រឹងប្រែង​រប​ស់​ថ្នាក់​គ្រប់គ្រង និង​បុគ្គលិក​ប្រា​សាក់ ក្នុងការ​អនុវត្ត​យុទ្ធសាស្ត្រ​របស់ខ្លួន ការធ្វើ​ពិពិធ​កម្ម​សេវា​ហិរញ្ញវត្ថុ  ការបណ្តុះ​វប្បធម៌​បុគ្គលិក ក្នុងការ​នាំមក​ជូន​នូវ​ការរីកចម្រើន​ជាមួយគ្នា និង​ការទាញយក​អត្ថប្រយោជន៍​ពី​បម្រែបម្រួល​ទីផ្សារ​។​
 
​លោក សេនា​ជាតិ លើកឡើងថា​៖ «​ដោយមាន​ការវិនិយោគ​ពី ខេ​ប៊ី ប្រា​សាក់ នឹង​នាំមក​នូវ​ផលិតផល និង​សេវា​ហិរញ្ញវត្ថុ​ទំនើបៗ រួមមាន សេវា​ហិរញ្ញវត្ថុ​ឌីជីថល និង​ធ្វើឱ្យ​ប្រសើរ​នូវ​បទពិសោធន៍​ធនាគារ ដើម្បី​ឆ្លើយតប​តាម​តម្រូវការ​របស់​ទីផ្សារ ជូន​ដល់​អតិថិជន​ចាស់ និង​អតិថិជន​ថ្មី ជាពិសេស​គឺ សហគ្រាស​ខ្នាតតូច និង​មធ្យម​»​។​
 
​អំពី​ប្រា​សាក់​
 
​ប្រា​សាក់ ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មាន​អាជ្ញាប័ណ្ណ ទទួល​ប្រាក់​បញ្ញើ​ពី​សាធារណជន​ពី​ធនាគារជាតិ​នៃ​កម្ពុជា និង​ប្រតិ ប​ត្តិ​ការ 25 ឆ្នាំ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។ ប្រា​សាក់​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ដ៏​សម្បូរបែប​ជូន​ដល់​អតិថិជន រួមមាន សេវា​ឥណទាន ប្រាក់​បញ្ញើ​សន្សំ ទូទាត់​វិក្កយបត្រ​ភ្លើង ទូទាត់​វិក្កយបត្រ​ទឹក សេវា​ហិរញ្ញវត្ថុ​ឌីជីថល ដក​ប្រាក់​តាម​ម៉ាស៊ីន​អេ​ធី​អឹម ប្រា​សាក់ ទោះជា​គ្មាន​ប័ណ្ណ​អេ​ធី​អឹម ផ្ទេរប្រាក់ ប្តូរប្រាក់ ទិញ​កាត​ទូរស័ព្ទ សេវា​ខេ​ម​បូ​ឌា​ន​ស៊ែរ​ស្វ៊ី​ច (CSS) សេវា​ទូទាត់​រហ័ស បើកប្រាក់​បៀវត្ស អេ​ធី​អឹម ម៉ាស៊ីន​ដាក់​ប្រាក់ សេវា​ធនាគារ​ចល័ត ម៉ាស៊ីន​ឆូត​កាត សេវា​ទូទាត់តាម​ប្រព័ន្ធ​បាគង សេវា​បញ្ជាក់​សមតុល្យ​គណនី និង​សេវា​ហិរញ្ញវត្ថុ​ដទៃ​ផ្សេងៗ​ទៀត​ជូន​ដល់​អតិថិជន​។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូលទៅ​កាន់ https://www.prasac.com.kh ។​
 
​អំពី ធនាគារ ខេ​ប៊ី គូក​មីន (KB Kookmin Bank)
​ធនាគារ ខេ​ប៊ី គូក​មីន (KB Kookmin Bank) គឺជា​ធនាគារពាណិជ្ជ​ឈានមុខ​គេ នៅ​ប្រទេស​កូរ៉េខាងត្បូង ដែលមាន​ចំនួន​សាខា​ច្រើនជាងគេ​បំផុត នៅក្នុង​វិស័យ​ធនាគារ និង​មាន​អតិថិជន​ជាង 30 លាន​នាក់ ដែល​សមមូល​នឹង​ជាង​ពាក់កណ្ដាល នៃ​ចំនួន​ប្រជាជន​កូរ៉េ​ទូទាំងប្រទេស​។ ធនាគារ ខេ​ប៊ី គូក​មីន ក៏​ឈរ​ជា​ធនាគារ​នាំមុខគេ លើ​សេវា​ហិរញ្ញវត្ថុ​ឌីជីថល តាម​ប្រព័ន្ធ​ទូរស័ព្ទ​ចល័ត រួមមាន Liiv និង KB Star Banking ដោយមាន​អតិថិជន​ច្រើនជាង 15 លាន​នាក់​។ ធនាគារ ខេ​ប៊ី គូក​មីន បាន​ដើរតួនាទី​សំខាន់ ក្នុងការ​រួមបញ្ចូល​គ្នា ក្នុងចំណោម​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ទាំងអស់ នៅក្នុង KB Financial Group ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់ www.kbstar.com ឬ www.kbfg.com ៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

 

 

© រក្សាសិទ្ធិដោយ thmeythmey.com