ជាតិ
រថយន្ត
លោកអ្នក​ចង់​បង់​រំ​លោះ​ក៏បាន ឬ​យក​រថយន្ត​ម៉ូ​ឌែ​ល​ចាស់​ទៅ​ដូរ​យក​ស៊េរី​ថ្មី​ក៏បាន ជាមួយ​ក្រុមហ៊ុន​Mercedes-Benz
13, Apr 2020 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ដោយយោង​តាម​អនុ​ក្រឹ​ត លេខ​៥០​អនក្រ​.​បក ចុះ​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០២០ របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​សេចក្តីជូនដំណឹង​លេខ ០១២/២០ ក​.​ប​/​ស​.​ជ​.​ណ​.​ខ​.​ល ចុះ​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០២០ របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្រុម ហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ខូ អិ​ល​ធី​ឌី សូម​ជម្រាប​ជូនដំណឹង​ថា ការឈប់​សម្រាក​ការងារ​ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០២០ នឹងត្រូវ​លើក​ទៅ​ពេល​ក្រោយ​។ ដូច្នេះ​ក្នុងអំឡុងពេល​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​នេះ ក្រុមហ៊ុន​យើងខ្ញុំ នៅតែ​បន្ត​បើក​ដំណើរការ​អាជីវកម្ម​ដូច​ធម្មតា បុគ្គលិក​ទាំងអស់​នៅ​ធ្វើការ​ដូច​សព្វមួយដង​។  ដូច្នេះ​អតិថិជន​អាច​អញ្ជើញ​មក​ទទួលទាន​កាហ្វេ និង​អាហារសម្រន់​ឈ្ងុយឆ្ងាញ់ ជជែក​ពិភាក្សា និង​ប្រឹក្សា​យោបល់​ជាមួយគ្នា លើ​ការបើកបរ​សាកល្បងរ​ថ​យន្ត​គ្រួសារ ឬ​ទិញយក​រថយន្ត​ថ្មី​ឆ្នាំ​២០២០​ទើប​មកដល់​ថ្មីៗ ទិញ​ដោយ​ការបង់​រំ​លោះ​ក៏បាន ឬ​ដោះដូរ​រថយន្ត​ស៊េរី​ចាស់​ប្តូរ​យក​ស៊េរី​ថ្មី​ជា​ក៏បាន ឬ​យក​រថយន្ត​របស់លោក​អ្នក មក​ជួសជុល ថែទាំ ប្តូរ​ប្រេងម៉ាស៊ីន ប្តូរ​គ្រឿងបន្លាស់ តោន និង​បាញ់ថ្នាំ​ក៏បាន រៀងរាល់​ម៉ោង​ធ្វើការ​។​

 
​ទោះជា​យ៉ាងណាក៏ដោយ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ យើងខ្ញុំ​ជា​បុគ្គលិក និង​ថ្នាក់ដឹកនាំ​ទាំងអស់​របស់ ក្រុមហ៊ុន ស្តារ  អូ​តូ (​ខេ​ម​បូ​ឌា​) ខូ អិ​ល​ធី​ឌី សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជា​អនេកប្បការ​ចំពោះ អស់លោក លោកស្រី អ្នកនាង កញ្ញា ដែល​បាន​ចូលរួមចំណែក​ខិតខំ​ប្រឹងប្រែង គាំទ្រ សហការ លើកទឹកចិត្ត ផ្តល់​តម្លៃ និង​ការជឿជាក់​លើ​សមត្ថភាព នៃ​ក្រុមការងារ​របស់​យើងខ្ញុំ និង​បន្ត​គាំទ្រ​ជាវ​រថយន្ត​ម៉ាក Mercedes-Benz ពី​ក្រុមហ៊ុន​របស់​យើងខ្ញុំ​ជា​បន្តទៀត​។ 


 
​យើងខ្ញុំ សូម​បួងសួង​ដល់​ទេវតា​ឆ្នាំ​ថ្មី មេត្តាប្រោស​ប្រទាន​ពរជ័យ សិរី​សួស្តី ជ័យ​មង្គល វិបុល​សុខ​មហាប្រសើរ ថ្វាយ​និង​ជូន​ដល់ សម្ដេច ទ្រង់ ឯកឧត្ដម អ្នកឧកញ៉ា លោក​ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អ្នកនាង​កញ្ញា បុគ្គលិក ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់ អតិថិជន ដៃគូ​សហការ ព្រមទាំង​ក្រុមគ្រួសារ​ទាំងអស់ និង​សូម​ទទួលបាន​នូវ​ពុទ្ធពរ​គ្រប់ប្រការ មាន​សុខ​ភាពល្អ​បរិបូរណ៍ អាយុ​យឺនយូរ សុភមង្គល និង​អភិ​វ​ឌ្ឈ​នៈ​រុងរឿង​ជានិច្ច​និរន្តរ៍​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​
 
​គាំទ្រ​រាជរដ្ឋាភិបាល​និង​គ្រូពេទ្យ​កម្ពុជា​! រូ​ម​គ្នា​កំចាត់​ជម្ងឺ​រាតត្បាត​សង្គម​កូ​វីដ​១៩ ចេញពី​កម្ពុជា និង​ពិភពលោក​! យើង​ម្នាក់ៗ​ត្រូវមាន​អនាម័យ​ខ្ពស់ លាងដៃ​នឹង​សាប៊ូ​ឬ អាល់កុល​ឲ្យ​បាន​ញឹកញាប់ ពាក់​ម៉ាស់​ឲ្យ​បាន​ត្រឹមត្រូវ និង​រក្សា​គម្លាត​សង្គម​ជា​ចាំបាច់ ទោះ​នៅផ្ទះ ឬ​នៅ​កន្លែង​ការងារ​ជាដើម​។ 
 
​ជាមួយគ្នានេះ​ផងដែរ ដើម្បី​សុវត្ថិភាព និង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​កម្ពុជា ទោះ​យើង​បើកបរ​រថយន្ត​ទៅ​ទីជិត​ឬ​ឆ្ងាយ​ក្តី កុំ​ភ្លេច​បំពាក់​ខ្សែក្រវ៉ាត់​សុវត្ថិភាព​ជានិច្ច​! សូម​អរគុណ​៕








 
(​អត្ថបទ​ពាណិជ្ជកម្ម​) 

Tag:
 យានយន្ត​
 ​ស្តារ​អូ​តូ​
© រក្សាសិទ្ធិដោយ thmeythmey.com