COVID-19
អន្តរជាតិ
COVID-19៖ សហគ្រិនវៀតណាមច្នៃ «ទូATM អង្ករ» សម្រាប់ចែកអង្ករដល់ប្រជាជនក្រីក្រ ប្រជាជនវៀតណាម កំពុងឈរយកអង្ករ
× សហគ្រិនវៀតណាម បានបង្កើតម៉ាស៊ីនចែកអង្ករ ដើម្បីផ្តល់អង្ករដោយឥតគិតថ្លៃដល់ប្រជាជនក្រីក្រ និងជនគ្មានការងារធ្វើ ក្នុងអំឡុងពេលបិទប្រទេស ក្នុងគោលបំណងប្រយុទ្ធប្រឆាំងជាមួយជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស (COVID-19)។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែមេសា។
គិតមកត្រឹមថ្ងៃទី១៣ ខែមីនា វៀតណាមមានករណី COVID-19 សរុប ២៦២ករណី អ្នកជាសះស្បើយ ១៤៤ករណី និងមិនមានករណីស្លាប់។ ដើម្បីទប់ស្កាត់ការរីកសាយភាពកូរ៉ូណាវីរុស វៀតណាមប្រកាសបិទប្រទេសទាំងមូល ដោយឲ្យប្រជាជននៅតែក្នុងផ្ទះ តាំងពីថ្ងៃទី៣១ ខែមីនាមកម្លេះ។ ការបិទប្រទេសនេះ គឺធ្វើឡើងរយៈពេល ១៥ថ្ងៃ។ ការណ៍នេះ បានធ្វើឲ្យជំនួញមួយចំនួន ត្រូវបិទបណ្តោះអាសន្ន ហើយមនុស្សជាច្រើនពាន់នាក់ត្រូវបាត់បង់ការងារ និងគ្មានប្រាក់ចំណូល។
លោក Hoang Tuan Anh អ្នកជំនួញវៀតណាមម្នាក់ បានបង្កើតម៉ាស៊ីននេះឡើង ដើម្បីជួយអ្នកគ្មានការងារធ្វើ និងប្រជាជនក្រីក្រ ដែលកំពុងតែរងគ្រោះដោយសារ COVID-19 និងក្នុងអំឡុងពេលរឹតត្បិតរបស់រដ្ឋាភិបាល។ ម៉ាស៊ីនចែកអង្ករ ឬត្រូវបានប្រជាជនវៀតណាមហៅថា «ទូA TM អង្ករ» នោះ ត្រូវបានគេដំឡើងនៅក្នុងទីក្រុងធំៗដូចជា ហាណូយ, វ៉េ, និងដាណាងជាដើម។
យ៉ាងណាមិញ ម៉ាស៊ីននេះ គឺផ្តល់អង្ករឲ្យតែប្រជាជនក្រីក្រ អ្នកលក់ទិនិញតាមផ្លូវ ឬអ្នករកលុយបានតិចតួច ចំនួន ១,៥គីឡូក្រាមតែប៉ុណ្ណោះក្នុងមួយថ្ងៃ។ ដូចម៉ាស៊ីនដកលុយស្វ័យប្រវត្តិដែរ ម៉ាស៊ីនចែកអង្គរនេះ ក៏មានសន្តិសុខចាំមើលផងដែរ។
បើតាមការអះអាងរបស់ស្ត្រីម្នាក់ ដែលទទួលបន្ទុកចិញ្ចឹមកូនបីនាក់ ទូរATM អង្ករនេះ គឺជួយប្រជាជនក្រីក្រខ្លាំងណាស់។ ប្រជាជនម្នាក់ៗ អាចរស់នៅបានរយៈពេលមួយថ្ងៃទៀត ដោយត្រឹមតែអង្ករមួយថង់ ដែលគេផ្តល់ជូន។
សូមបញ្ជាក់ថា កន្លងមក លោក Hoang Tuan Anh ក៏ធ្លាប់បរិច្ឆាគកណ្តឹងស្វ័យប្រវត្តិជាច្រើន ដល់មន្ទីរពេទ្យមួយចំនួន ក្នុងទីក្រុងហាណូយដែរ មុនពេលលោកចាប់ផ្តើមផលិតម៉ាស៊ីនចែកអង្ករនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com