អត្ថបទពាណិជ្ជកម្ម
រថយន្ត Mazda3 ស៊េរី​ថ្មី ឈ្នះ​ពានរង្វាន់​ការ​រចនា​រថយន្ត​ល្អផ្ដាច់គេ លំដាប់ថ្នាក់​ពិភពលោក​ប្រចាំឆ្នាំ ២០២០
13, Apr 2020 , 5:57 pm        
រូបភាព
ដោយ: ថ្មីៗ
​រថយន្ត Mazda3 ស៊េរី​ថ្មី​ទំនើប​ចុងក្រោយ បានឈ្នះ​ពានរង្វាន់​ការ​រចនា​រថយន្ត​ល្អផ្ដាច់គេ​លំដាប់ថ្នាក់​ពិភពលោក​ប្រចាំឆ្នាំ​២០២០ ដែលជា​ពានរង្វាន់​ដ៏​វិសេសវិសាល​មួយ​របស់​កម្មវិធី​ពានរង្វាន់​រថយន្ត​ពិភពលោក (WCA)​។ ដំណឹង​ដ៏​រំភើប​នេះ ត្រូវបាន​ប្រកាស​នៅ​ថ្ងៃទី​៩​មេសា ឆ្នាំ​២០២០ ម៉ោង​៩​ព្រឹក សារព័ត៌មាន​ពី​ទីក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា ប្រទេស​ជប៉ុន​។ រថយន្ត Mazda3 ស៊េរី​ថ្មី​នេះ គឺជា​រថយន្ត​ទី​ពីរ​ហើយ ដែល​បានឈ្នះ​ពានរង្វាន់ នៃ​ការ​រចនា​រថយន្ត​ល្អផ្ដាច់គេ​លំដាប់ថ្នាក់​ពិភពលោក ប្រចាំឆ្នាំ បន្ទាប់ពី​រថយន្ត Mazda MX-5 (​ដែល​នៅ​ប្រទេស​ជប៉ុន​គេ​និយម​ហៅថា Roadster) ដែល​ឈ្នះ​ពានរង្វាន់​នេះ​កាលពី​ឆ្នាំ​2016​។​
 
​កម្មវិធី​ពានរង្វាន់​រថយន្ត​ពិភពលោក (WCA) នេះ​ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ ២០០៤ ដោយ​ក្រុមការងារ​សារព័ត៌មាន​រថយន្ត​អន្តរជាតិ​មួយក្រុម ហើយ​គណៈកម្មការ​វិនិច្ឆ័យ​សម្រាប់​ឆ្នាំនេះ មាន​សមាស​ភាពជា​អ្នក​សារពត៌មាន​ចំនួន ៨៦ រូប មកពី​បណ្ដា​ប្រទេស​ចំនួន ២៥ ផ្សេងៗ​គ្នា​។ លទ្ធផល​ចុងក្រោយ​នៃ​កម្មវិធី​នេះ ត្រូវបាន​ប្រកាស​នៅក្នុង​កម្មវិធី​ពានរង្វាន់​រថយន្ត​ពិភពលោក (WCA) នៅ​ទីក្រុង​តូ​រ៉ុ​ន​តូ នា​ថ្ងៃទី​៨ ខែមេសា ម៉ោង​ក្នុង​តំបន់​។​
 


 
​រថយន្ត MAZDA3
 
​ដើម្បី​សម្រេច​ឱ្យបាន​តាម​គោល​គំនិត នៃ​ការ​រចនា​ម៉ូត​រថយន្ត​របស់​ក្រុមហ៊ុន Mazda ពោលគឺ “​រថយន្ត​ជា​សិល្បៈ​” ទើបបានជា​រថយន្ត Mazda3 ស៊េរី​ថ្មី​នេះ ត្រូវបាន​រចនា​ឡើង ទៅតាម​រចនាបថ KODO ដែលមាន​ការទទួលស្គាល់​យ៉ាង​ទូលំទូលាយ នៅ​ជុំវិញ​ពិភពលោក​។ ដោយមាន​ចំណាប់អារម្មណ៍​ខ្លាំង ទៅលើ​ស្នាដៃ​សោភ័ណវិទ្យា របស់​ប្រទេស​ជប៉ុន ក្រុមហ៊ុន Mazda បាន​អនុវត្ត​នូវ​​វិធីសាស្ត្រ “​តិច​តែមាន​គ្រប់បែបយ៉ាង​” នៅពេល​រចនា​រថយន្ត Mazda3 ស៊េរី​ថ្មី​នេះ​ឡើង ហើយ​បាន​ដកចេញ នូវ​ផ្នែក​មិនចាំបាច់​មួយចំនួន ពី​ទម្រង់​រថយន្ត​ផងដែរ​។ លទ្ធផល​ដែល​ទទួលបាន​ពី​ការអនុវត្ត​វិធីសាស្ត្រ​នេះ គឺជា​រចនាបថ​ដ៏​វិសេសវិសាល​មួយ ដែល​ពោរពេញ​ទៅដោយ​ពន្លឺ​ភ្លឺ​ចិញ្ចាច បូករួម​ជាមួយនឹង​ស្រមោល​នៃ​ពណ៌​រថយន្ត រត់​ប្រដេញ​គ្នា​ពេញ​មួយ​តួ​រថយន្ត​ដ៏​រលើបរលោង ធ្វើឱ្យ​រថយន្ត​នេះ​បង្ហាញ​ចេញ​នូវ​លក្ខណៈ​ធម្មជាតិ និង​ភាពរស់រវើក​ដ៏​អស្ចារ្យ​របស់ខ្លួន​។ លើសពីនេះទៅទៀត បើទោះបីជា​ឈ្មោះ​ម៉ូ​ដែល​រថយន្ត​នេះ​ដូចគ្នា​ក៏ពិតមែន ប៉ុន្តែ​រថយន្ត​ប្រភេទ hatchback និង sedan មាន​លក្ខណៈពិសេស​ប្លែក​រៀងៗ​ខ្លួន ដោយ​ការ​រចនា​ម៉ូត​របស់​រថយន្ត​ប្រភេទ hatchback គឺមាន​លក្ខណៈ​គួរឱ្យ​ទាក់ទាញ ហើយ​ម៉ូ​ដែល​ប្រភេទ sedan គឺមាន​លក្ខណៈ​ទំនើប​ស៊ី​វិ​ល័យ​។​


 
​ក្រុមហ៊ុន Mazda ប្រារព្ធ​ខួប​មួយរយ​ឆ្នាំ នៃ​ការចាប់បដិសន្ធិ​នៅ​ឆ្នាំនេះ ដោយ​ក្នុងអំឡុងពេល​មួយ​សតវត្សរ៍​កន្លងមក​នេះ ក្រុមហ៊ុន​តែងតែ​ខិតខំ​ប្រឹងប្រែង​ផលិត​នូវ​រថយន្ត​ដ៏​ល្អ​ប្រណីត ដែល​ផ្ដល់នូវ​បទពិសោធន៍​បើកបរ​ដ៏​រីករាយ​ក្នុង​គោលបំណង​ធ្វើឱ្យ​ជីវិត​រស់នៅ​របស់​អតិថិជន​គ្រប់រូប​កាន់តែ​មាន​ភាព​ស៊ី​វិ​ល័យ​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់​។ នៅក្នុង​សតវត្សរ៍​ជា​បន្តបន្ទាប់​នេះ ក្រុមហ៊ុន​នឹង​នៅតែ​បន្ត​ប្ដេជ្ញាចិត្ត​ខិតខំ​ប្រឹងប្រែង​បង្កើត​នូវ​ផលិតផល​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ខ្ពស់ ការ​រចនា​ទាន់សម័យ បច្ចេកវិទ្យា​ទំនើប និង​បទពិសោធន៍​ស៊ី​វិ​ល័យ បន្តទៀត ដើម្បី​ផ្ដល់ជូន​នូវ​លក្ខណៈពិសេស​ថ្មីៗ​ដែល​អតិថិជន​ជា​អ្នក​និយម​ស្រឡាញ់​រថយន្ត ប្រាកដជា​ចង់​ថែរក្សា​ទុកជា​កេរ្ដិ៍ដំណែល និង​បន្ត​ប្រើប្រាស់​រថយន្ត​របស់​យើង​ឱ្យបាន​យូរអង្វែង តាម​ដែល​អាចធ្វើ​ទៅបាន​ជាក់​ជាមិនខាន​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​៖
•​ ​ផ្ទះ​លេខ ៣៧៩ មហាវិថី​សហព័ន្ធ​រុស្សី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ភ្នំពេញ 
•​ ​ផ្ទះ​លេខ ៧៥៧ មហាវិថី​ព្រះមុនីវង្ស បឹងត្របែក ខណ្ឌចំការមន ភ្នំពេញ​
•​ ​លេខ​ទូរ​សព្ទ
  • 095 999 599/095 999 699
  • ​023 995 567/023 995 678/023 988 881/023 999 678​។​
•​ ​ឬ​ចូលទៅ​ផេ​ក​ហ្វេ​ស​ប៊ុ​ក Mazda Cambodia៕




 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com