ជាតិ
Covid-19៖ កម្ពុជាមានអ្នកជាសះស្បើយ១៤នាក់ទៀត ហើយគ្មានករណីថ្មីទេ
14, Apr 2020 , 8:13 am        
រូបភាព
រូបភាព៖ Xinhua
រូបភាព៖ Xinhua
ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសនៅថ្ងៃទី១៤ មេសានេះថា មានអ្នកសះស្បើយ១៤នាក់បន្ថែមទៀត ដែលធ្វើតួលេខសះស្បើយសរុបកើនដល់៩១នាក់។ នៅថ្ងៃនេះ ក្រសួងអះអាងថាគ្មានករណីថ្មីនៃកូវីដ-១៩ ត្រូវបាន​រកឃើញនោះទេ។ សរុបអ្នកឆ្លងនៅកម្ពុជាមានចំនួន១២២នាក់។



បើតាមក្រសួងសុខាភិបាល អ្នកសះស្បើយទាំង១៤នាក់ មានជនជាតិបារាំង១០នាក់ ដែលជាអ្នក​ទេសចរនៅខេត្តព្រះសីហនុ, ជនជាតិឥណ្ឌូណេស៊ី២នាក់ នៅខេត្តព្រះសីហនុ និងជនជាតិខ្មែរ២នាក់ ដែល​ម្នាក់​មានអាយុ៣៣ឆ្នាំជាមគ្គទេសក៍ឲ្យអ្នក​ទេសចរបារាំងនៅខេត្តព្រះសីហនុ និងម្នាក់ទៀតអាយុ៣៩ឆ្នាំ ពលរដ្ឋរស់នៅសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ 

សរុបអ្នកសះស្បើយ​ទាំង៩១នាក់ រួមមានជនជាតិខ្មែរ ៣៨នាក់ ,ជនជាតិបារាំង៣៥នាក់, ចិន១នាក់, ម៉ាឡេស៊ី​១០នាក់, អង់គ្លេស៤នាក់, បែលហ្សិក១នាក់ និងជនជាតិឥណ្ឌូណេស៊ី២នាក់៕

© រក្សាសិទ្ធិដោយ thmeythmey.com