អត្ថបទពាណិជ្ជកម្ម
លទ្ធផល​ការធ្វើ​បរិវិសកម្ម​សញ្ញា​បណ្ណសា​ជីវ​កម្ម អ អិ​ម អេ ខេ​ម​បូ​ឌា ដែល​ទទួលបាន​ការធានា​ទាំងស្រុង​ដោយ ស្ថាប័ន Credit Guarantee & Investment Facility
14, Apr 2020 , 9:37 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) ម​.​ក និង​ក្រុមហ៊ុន អេស​ប៊ី​អាយ រ៉ូយ៉ាល់ ស៊ី​ឃ្យួ​រឹ​ធី មាន​កិត្តិយស ជម្រាបជូន​ដំណឹង​ដល់​វិនិយោគិន ដែល​បានដាក់​ពាក្យ​ធ្វើ​បរិវិសកម្ម សម្រាប់​ការបោះ​ផ្សាយ​លក់​សញ្ញា​បណ្ណ សាជីវកម្ម​ជា​សាធារណៈ​របស់ ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) ម​.​ក ចាប់ពី​ថ្ងៃទី​៦ ដល់​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០២០ ឲ្យ​បាន​ជ្រាបថា​ការធ្វើ​បរិវិសកម្ម​លើ​សញ្ញា​បណ្ណ​សាជីវកម្ម អ អិ​ម អេ ខេ​ម​បូ​ឌា បាន​ប្រ​ពឹ​ត្ត​ទៅ​ប្រកបដោយ​ជោគជ័យ ដោយមាន​សញ្ញា​បណ្ណ​សាជី​វ​កម្ម​សរុប​ចំនួន ៨០០.០០០ សញ្ញា​បណ្ណ ត្រូវបាន​បញ្ជា​ទិញ និង​បែក​ចែកជូន​វិ​និ​-​យោគិន​ចំនួន ៣ ស្ថាប័ន​។ លទ្ធផល​នៃ​ការធ្វើ​បរិវិសកម្ម​នេះ បានទទួល​ការអនុញ្ញាត​រួចមកហើយ ពី​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា (​គ​.​ម​.​ក​)​។​
 
​ក្នុងនាម​ជា​គណៈ​គ្រប់គ្រង​របស់ ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) ម​.​ក និង ក្រុមហ៊ុន អេស​ប៊ី​-​អាយ ស៊ី​ឃ្យួ​រឹ​ធី យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ដល់​ការគាំទ្រ​នៅ​គ្រប់​ដំណាក់​កាលពី ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា ក្រុមហ៊ុន​ផ្សារ​មូល​ប​ត្រ​កម្ពុជា និង​ទីប្រឹក្សា​សញ្ញា​បណ្ណ​សាជីវកម្ម អ អិ​ម អេ ខេ​ម​បូ​ឌា ទាំងអស់ ដើម្បី​សម្រេចបាន​លទ្ធផល​ជោគជ័យ​ដូច​ថ្ងៃនេះ ហើយ​សង្ឃឹម​យ៉ាង​មុតមាំ នូវ​ការគាំទ្រ​បន្ថែមទៀត​នៅពេល​អនាគត​។ ថ្ងៃ​ចុះបញ្ជី​ផ្លូវការ របស់​សញ្ញា​បណ្ណ​សាជីវកម្ម​នេះ ត្រូវបាន​រំពឹងទុក​នៅ​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២០ ខាងមុខនេះ​។ សញ្ញា​បណ្ណ​សាជីវកម្មរ​បស់ ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) ម​.​ក នឹង​ក្លាយជា​សញ្ញា​បណ្ណ​សាជីវកម្ម ដែលមាន​ការធានា​ដោយ ស្ថាប័ន CGIF ដំបូង​បំផុត​របស់​ក្រុមហ៊ុន​ឯកជន ដែល​បាន​បោះផ្សាយ​លក់​នៅ​ទីផ្សារ​មូល​ប​ត្រ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ 
 
​សូមមេត្តា​ពិនិត្យមើល​បញ្ជី​វិនិយោគិន​ទទួលបាន​ជោគជ័យ នៅក្នុង​ការធ្វើ​បរិវិសកម្ម​ដូច​មាននៅ​ក្នុង​តារាង​ខាងក្រោម​។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​មកកាន់ លោកស្រី ឆាយ លី​ហួរ តាមរយៈ​ទូរស័ព្ទ​លេខ ០៧៧ ៣៣៣ ៦៣១ និង​០២៣ ៩៩៩ ៥៩៥​។ 
​វិនិយោគិន​ក៏​អាច​ពិនិត្យមើល​លទ្ធផល​បរិវិសកម្ម​លើ​គេហទំព័រ​៖
·         ក្រុមហ៊ុន អេស​ប៊ី​អាយ ស៊ី​ឃ្យួ​រឹ​ធី (www.sbiroyal.com) និង 
·         ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) ម​.​ក (www.cambodia.rmagroup.net)​។​
 
​បញ្ជី​វិនិយោគិន​ទទួលបាន​ជោគជ័យ​នៅក្នុង​ការធ្វើ​បរិវិសកម្ម​“​សញ្ញា​បណ្ណ​សាជីវកម្ម អ អិ​ម អេ ខេ​ម​បូ​ឌា របស់​ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​)  ម​.​ក​
 
​លេខ​បរិវិសកម្ម​
Subscription No.
​ចំនួន​សញ្ញា​បណ្ណទ​ទួល​បាន​
Allotted Bonds
SBI-0001
២00.000
SBI-0002
៤00.000
SBI-0003
២00.000
 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com