តាម​ប្រព័ន្ធ​វីដេអូ មេដឹកនាំ​អាស៊ាន តាំងចិត្ត​រួមគ្នា​ឆ្លើយតប​នឹង​ការគំរាមកំហែង​កូ​វីដ​-១៩
COVID-19
ជាតិ
តាម​ប្រព័ន្ធ​វីដេអូ មេដឹកនាំ​អាស៊ាន តាំងចិត្ត​រួមគ្នា​ឆ្លើយតប​នឹង​ការគំរាមកំហែង​កូ​វីដ​-១៩
14, Apr 2020 , 10:57 am        
រូបភាព
ដោយ: រួបរួម
 ក្រោម​ការរៀបចំ​របស់​លោកនាយក​រដ្ឋមន្ត្រី​វៀតណាម ង្វៀន សួន​ហ្វុ​ក ដែលជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២០ ប្រមុខ​រដ្ឋាភិបាល​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគេ្នយ៍​មួយ​នេះ រួមទាំង​អគ្គលេខាធិការ​អាស៊ាន បាន​ជួបប្រជុំគ្នា​តាម​ប្រព័ន្ធ​វីដេអូ (Video Conference) ដើម្បី​ឆ្លើយតប​នឹង​ការគំរាមកំហែង​នៃ​ជំងឺ COVID-19​។​

 
​នា​ជំនួប​កិច្ចប្រជុំ​កំពូល​អាស៊ាន​ពិសេស នា​ព្រឹក​ថ្ងៃទី​១៤ ខែមេសា នេះ ប្រមុខ​រដ្ឋាភិបាល​អាស៊ាន រួមទាំង​លោក Lim Jock Hoi អគ្គលេខាធិការ​អាស៊ាន​បាន​ស្វាគមន៍​វត្តមាន​លើកដំបូង​របស់លោក​នាយ​ក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី Muhyiddin Yassin ដែល​ទើប​ចូលកាន់​តំណែង​កាលពី​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០២០​។​
 
​ពី​វិមាន​សន្តិភាព សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​វាយតម្លៃ​ខ្ពស់​ពី​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​នៅក្នុង​ក្របខណ្ឌ​អាស៊ាន​លើ​ការប្រយុទ្ធប្រឆាំង​កូ​វីដ​-១៩ ហើយ​សម្តេច​បានបង្ហាញ​ពី​ការប្រឹងប្រែង​របស់​កម្ពុ​ជា​ក្នុង​សមរភូមិ​មួយ​នេះ​។​
​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​គូសបញ្ជាក់ថា កម្ពុជា​អនុវត្ត​វិធានការ​ម៉ឺងម៉ាត់ ដាច់ខាត ដើម្បី​ទប់ស្កាត់​ការឆ្លង​ក្នុងប្រទេស និង​ការនាំ​ចូល​ពី​ខាងក្រៅ ដូចជា​ការហាម​ការជួប​ជុំគ្នា​អបអរ​ពិធីបុណ្យ​ចូលឆ្នាំ ការបិទច្រក​ធ្វើដំណើរ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ជាដើម​។​
 
​ក្នុង​ក្របខណ្ឌ​អាស៊ាន សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានស្នើ​ឲ្យ​មានការ​ចែករំលែក​ព័ត៌មាន ទិន្នន័យ​ទូលំទូលាយ​ដល់​គ្នា​ទៅវិញទៅមក ក៏ដូចជា​ចំណេះដឹង​វេជ្ជសាស្ត្រ និង​កិច្ចសហប្រតិបត្តិការ​ផ្សេងៗ​ទៀត​៕
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com