ជាតិ
សង្គមជាតិ
ព្រះសង្ឃ​វត្ត​សន្សំ​កុសល មិន​ដាច់​ចង្ហាន់​ឡើយ តែ​ពុទ្ធបរិស័ទ​មិន​នៅ​វត្ត​យូរ​ដូច​ឆ្នាំមុនៗ​
14, Apr 2020 , 3:19 pm        
រូបភាព
ភ្នំពេញ​៖ ថ្វី​ដ្បិត​ខ្លាច​ឆ្លង​កូ​វីដ​-១៩(COVID-19) ប៉ុន្តែ​នៅតែមាន​ប្រជាពលរដ្ឋ​ចំនួន ពិសេស​មនុស្ស​ចាស់ៗ បាន​យក​ចង្ហាន់​ប្រគេន​ចង្ហាន់​ព្រះសង្ឃ​ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​។ សម្រាប់​ព្រឹក​ថ្ងៃទី​១៤​មេសា ដែលជា​ថ្ងៃទី​ពីរ​នៃ​បុណ្យចូលឆ្នាំ​ខ្មែរ​(​ឆ្នាំ​២០២០) ពលរដ្ឋ​ដែល​មក​វត្ត​សន្សំ​កុសល ក៏ដូចជា​ទី​អារាម​នានា គ្រាន់តែ​យក​ចង្កា​ន់​ប្រគេន​ព្រះសង្ឃ​រួចហើយ​ក៏​ត្រឡប់​ទៅ​គេហដ្ឋាន​រៀងៗ​ខ្លួន​ភ្លាម ដោយ​មិន​ចាំ​ស្តាប់ធម៌ ឬ​ជជែក​គ្នា​លេង ដូច​ឆ្នាំមុន​ឡើយ ព្រោះតែ​ខ្លាច​ឆ្លង​ជំងឺ​កូ​វីដ​-១៩​។

 
​ស្ទើ​តែ​គ្រប់​ពុទ្ធបរិស័ទ​ដែល​ទៅ​វត្ត​សន្សំ​កុសល​ក្នុង​រាជធានី​ភ្នំពេញ គឺមាន​ពាក់​ម៉ាស់ និង​មានទឹក​អាល់កុល​ឬ​ជែ​ល​ផ្ទាល់ខ្លួន សម្រាប់​លាងដៃ និង​បាញ់​ខ្លួនប្រាណ មុខ​នឹង​ចេញ​-​ចូលទៅ​កន្លែង​នានា ក្នុង​បរិវេណ​វត្ត​។ ពុទ្ធបរិស័ទ​ទាំងនោះ​គ្រាន់តែ​ធ្វើដំណើរ​ចូលដល់​សាលាឆាន និង​កុ​ដ្ឋ​នានា​ដែល​ព្រះសង្ឃ គឺ​យក​ចង្ហាន់​ប្រគេន​សង្ឃ ហើយ​ព្រះសង្ឃ​សូត្រធម៌​(​បាំង​ផ្គរ​)​រួច ក៏​នាំគ្នា​ត្រឡប់ទៅផ្ទះ​វិញ​ភ្លាម​។ 
 
​សូម​អញ្ជើញ​ទស្សនា​វីដេអូ ដូចតទៅ​៖  

Tag:
 ចូលឆ្នាំ​ខ្មែរ​
  វត្ត​សន្សំ​កុសល​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com